សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍បរិញ្ញាបត្រលើមុខជំនាញ STEM ចំនួន ៣៥កន្លែង

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ថា ខេមតិច ផ្ដល់អាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០% ចំនួន ៣៥កន្លែងសិក្សាមួយចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ STEAM សម្រាប់ឆ្នាំ២០២១-២០២២ ។ អាហារូបករណ៍នេះផ្តល់ជូនសាធារណជនទូទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ស្ដីពីការអប់រំនៅកម្ពុជា ក៏ដូចជាការគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាឆ្នាំ២០១៥-២០២៥ ។

ការផ្ដល់អាហារូបករណ៍មានចំនួនបីប្រភេទ ១. អាហារូបករណ៍សម្រាប់ស្រ្តី (Women in STEAM Scholarship) ចំនួន១០កន្លែង, ២. អាហារូបករណ៍សមធម៌សម្រាប់សិស្សមកពីបណ្ដាខេត្ត (Regional Equity Scholarship) ចំនួន ១០កន្លែង និងទី៣. អាហារូបករណ៍សម្រាប់សិស្សទូទៅ ចំនួន១៥កន្លែង ។ អាហារូបករណ៍នេះសិក្សាលើមុខជំនាញឯកទេសចំនួនប្រាំមួយដូចជា ១. វិស្វកម្មរ៉ូបូតនិងស្វ័យប្រតិកម្ម ២. សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ៣. វិទ្យាសាស្រ្តទិន្នន័យនិងបញ្ញាសិប្បនិមិ្មត ៤. បច្ចេកវិទ្យាអប់រំ ៥. ស្ថាបត្យកម្ម ៦. ការរចនាផ្នែកខាងក្នុង ។

លក្ខខណ្ឌនៃការផ្ដល់អាហារូបករណ៍ បេក្ខជនបេក្ខនារីត្រូវមានសញ្ជាតិជាខ្មែរ បានបញ្ចប់មធ្យសិក្សាទុតិយភូមិ និទ្ទេសទាបបំផុត D អាយុមិនលើសពី ២៥ឆ្នាំ បានឆ្លងកាត់ការប្រឡងជ្រើសរើស និងសម្ភាសជាប់នៅសាកលវិទ្យាល័យខេមតិច និងមានការប្ដេជ្ញាចិត្តជានិស្សិតពេញម៉ោង និងចូលរួមកម្មវិធីហាត់ការងារ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំតាមតំណភ្ជាប់ http://form.jotform.com/212209108193449 ដោយបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ និងភ្ជាប់មកជាមួយឯកសារមួយចំនួនរួមមាន វីដេអូមានរយៈពេល០៣នាទី ជាភាសាអង់គ្លេស ធ្វើជា MP4 និងផ្ដល់តំណភ្ជាប់វីដេអូ ដែលបានអាប់ឡូតចូលក្នុងយូធូប។ ផុតកំណត់ទទួលពាក្យថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខ ០៧៨ ២១២ ១៨១, ០៨៦ ២១២ ១៨១ Email: [email protected]


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...