កម្ពុជាសហការជាមួយប្រទេស៤ បណ្តុះបណ្តាលជំនាញផលិតភាពយន្តស្តង់ដារអន្តរជាតិ

ភ្នំពេញ – ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រនិងអនុញ្ញាតឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC) និងមូលនិធិប៊ូសានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFIC) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីកសាងសមត្ថភាពសម្រាប់អាជីវកម្មភាពយន្តកម្ពុជានៅលើទីផ្សារសកល” រវាងកម្ពុជានិងកូរ៉េ តាមរយៈប្រព័ន្ធអនឡានរយៈពេល០៩ សប្តាហ៍ ។ វគ្គបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានបេក្ខជនកម្ពុជាចំនួន ១០ រូបមកពីផលិតកម្មភាពយន្តនានាក្នុងស្រុកនិងអ្នកផលិតភាពយន្តឯករាជ្យ ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ (MCST) និងមូលនិធិកូរ៉េសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (KOFICE) បានផ្តួចផ្តើមរៀបចំកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខាងវប្បធម៌ឆ្នាំ២០២១ (Cultural’ Participants Initiative – 2021) តាមរយៈកិច្ចសហការគ្នាចំនួនបួនប្រទេស នោះមានប្រទេសកម្ពុជាលើប្រធានបទ “ឧស្សាហកម្មភាពយន្ត” ប្រទេសឡាវលើប្រធានបទ “ការបោះពុម្ពផ្សាយ” ប្រទេសឥណ្ឌានិងប្រទេសហ្វីលីពីនលើប្រធានបទតែមួយ “ការសិល្បៈសម្ដែង” ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលផលិតករភាពយន្ដក្នុងស្រុកមួយចំនួនតែងជួបប្រទះ របៀបទំនាក់ទំនងស្វែងរកទីផ្សារលក់ភាពយន្តនៅក្រៅប្រទេស ដូចជា Netflix, Korea, Europe ក្នុងពេលខាងមុខ។ ទន្ទឹមគ្នានេះ អ្នកផលិតភាពយន្តកម្ពុជា ០៣នាក់ និងអ្នកផលិតភាពយន្តបរទេសជាង ២០នាក់ បានអញ្ជើញឱ្យធ្វើជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាល ។ គួរបញ្ជាក់ថា បេក្ខជនដែលចូលរួមវគ្គបណ្ដុះបណ្ដាលទាំង ១០រូបខាងលើសុទ្ធសឹងតែជាអ្នកមានបំណងចង់យកស្នាដៃរបស់ខ្លួនទៅប្រកួតប្រជែងជាមួយស្នាដៃផលិតករខាងក្រៅ និងបោះជំហ៊ានជាស្នាដៃទទួលស្គាល់ដោយស្តង់ដារអន្តរជាតិផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...