កម្ពុជាមានមជ្ឈមណ្ឌលបណ្តុះបណ្តាលការហោះហើរជាលើកដំបូង

វាអាចចាត់ទុកបានថា ជាលើកដំបូង​សម្រាប់ប្រទេស​កម្ពុជា ដែលមាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការ​ហោះហើរនៅកម្ពុជា​ផ្ទាល់ ដោយ​និស្សិត​កម្ពុជា​មិន​ចាំបាច់ចាក់ចេញទៅ​ក្រៅប្រទេសនោះទេ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី របស់សាកលវិទ្យាល័យឡានម៉ី ដែលមាន​កិច្ចសហការ​ជាមួយ​កងទ័ពអាកាសកម្ពុជា បាន​សម្ពោធ​ជើងហោះហើរ​លើក​ដំបូង កាលពីចុងខែកញ្ញា​កន្លងទៅនេះ ក្រោយពីទទួលបានអាជ្ញាធរ​ប័ណ្ណឲ្យ​បើកថ្នាក់បណ្តុះបណ្តាលលើថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់ជំនាញការយន្តហោះកាលពីចុងឆ្នាំ២០២០។

ឯកឧត្តម ខាន់ វ​ណ្ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​មាន​ប្រសាសន៍​ថា ​កិច្ច​សហប្រតិបត្តិការ​រវាង​មជ្ឈមណ្ឌល ឡាន​ម៉េ និង​កងទ័ពអាកាស មិន​ត្រឹមតែ​ជា​ការ​បណ្តុះបណ្តាល អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​វិស័យ​វិស្វករ​យន្តហោះ ដែល​របស់​ប្រទេស​យើង​កំពុង​មាន​តម្រូវការ​ច្រើន​។

តាមឯកឧត្តម ខាន់ វណ្ណា បច្ចុប្បន្ននេះ ​មាន​វិស្វករ​បរទេស​ជា​ច្រើនបានកំពុង​​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់​យើង ដោយសារ​តែ​ធនធានមនុស្ស​របស់​យើង​នៅ​មាន​កម្រិត​។ ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​នេះ គឺជា​មូលដ្ឋាន​អាទិភាព ដ៏​មុត​ស្រួច​បំផុត ដើម្បី​ព​ន្លឿ​ន​នៃ​ការ​កសាង​ធនធានមនុស្ស លើ​គ្រប់​វិស័យ​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​អាកាសចរណ៍​ស៊ី​វិល សម្រាប់​ពេល​បច្ចុប្បន្ន​និង​អនាគត​។

លោក ចាន់ ជី​សេង ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល សាកលវិទ្យាល័យ​ឡាន​ម៉េ បានមានប្រសាសន៍ថា គោល​បំណងនៃការ​បង្កើតមជ្ឈមណ្ឌលនេះឡើង គឺដោយសារតែមានការកង្វះខាតអ្នកបើកយន្តហោះជាជនជាតិខ្មែរ ហើយ​សាលា​ចង់​ផ្តល់​ឱកាស​ទៅ​ដល់​និស្សិត​កូន​ខ្មែរ កុំឱ្យ​ពិបាក​ដូច​មុន​ក្នុង​ការ​ទៅ​រៀន​នៅ​ស្រុក​គេ​ និង​ម្យ៉ាង​ដោយ​មើលឃើញថា ​អាកាសយានិក អ្នក​ជួសជុល​យន្តហោះ វិ​ស្វករ​យន្តហោះ និង​ពហុ​និ​ការ សុទ្ធតែ​ជា​ជនជាតិ​បរទេស​ភាគច្រើន ដូចនេះ​ទើបសាលា​បើក​ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យ​មាន​ជំនាញ​ទាំងនេះ ដើម្បី​បំពេញ​នូវ​តម្រូវការ​ក្នុងស្រុក​នា​ពេល​អនាគត ដោយ​មានកូន​ខ្មែរ​ធ្វើការ​ផ្នែក​នេះ​ច្រើន​ជាង​បរទេស​។

បើយោង​តាមអនុក្រឹត្យ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួល «សាកលវិទ្យាល័យ​ឡាម៉ែ កម្ពុជា» ក្នុងការ​បណ្តុះ​បណ្តាល​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យ​ចំនួន៥ ក្នុងនោះ ក៏​មាន​មហាវិទ្យាល័យ​អាកាសចរណ៍​ស៊ីវិល ដែលមានជំនាញ សេវាកម្មបម្រើតាមយន្តហោះ, ជំនាញជួសជុល និង​ថែទាំ​យន្តហោះ និង​ជំនាញ​គ្រប់គ្រងសេវាដឹកជញ្ជូន​តាម​ផ្លូវ​អាកាស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...