កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនជាងវិស្វករ

ភ្នំពេញ ៖ កម្ពុជាកំពុងត្រូវការធនធានមនុស្សច្រើននាក់ដើម្បីអភិវឌ្ឍលើគ្រប់ផ្នែកទាំងអស់ រាប់ទាំងកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជាត្រូវការធនធានជាច្រើនផ្នែកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រោះផ្នែកនេះមានតម្រូវការខ្ពស់ និងថែមទាំងអាចឱ្យយុវជនអភិវឌ្ឍសមត្ថភាព និងលទ្ធភាពបានល្អថែមទៀតផង ។ ជាក់ស្តែង យើងឃើញហើយថា ក្នុងអគារធំមួយ យើងត្រូវការវិស្វករត្រឹមតែបួនប្រាំនាក់ប៉ុណ្ណោះ តែយើងត្រូវការធនធានផ្នែកជំនាញបច្ចេកទេសជាច្រើនរយនាក់ ដើម្បីធ្វើការងារទៅតាមផ្នែកនីមួយៗ ទាំងផ្នែកទឹកភ្លើង ផ្នែកសំណង់ និងផ្នែកបច្ចេកទេសម៉េកានិចជាដើម ។

ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា ៖

“បច្ចុប្បន្ន យុវជនរបស់យើងហាក់មិនទាន់ចាប់អារម្មណ៍ខ្លាំងលើការសិក្សាផ្នែកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅឡើយទេ តែពួកគាត់អាចចាប់អារម្មណ៍លើជំនាញសេវាកម្ម ឬជំនាញខ្ពស់ៗជាងនេះ ដែលពេលខ្លះផ្នែកទាំងអស់នោះមានទីផ្សារចង្អៀត និងទទួលបានចំណូលទាបជាងជំនាញបច្ចេកទេស”

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា ប្រសិនបើយុវជនចាប់ផ្តើមចាប់យកឱកាសអភិវឌ្ឍខ្លួនពីអ្នកជំនាញបច្ចេកទេសទៅ វិថីអាជីពរបស់ពួកគាត់អាចនឹងល្អជាងអ្នករៀនយកជំនាញវិស្វករ ឬជំនាញខ្ពស់ៗតែម្តង ។ ហេតុផលគឺ ជំនាញបច្ចេកទេសត្រូវការសិក្សារយៈពេលខ្លី និងអាចធ្វើការបណ្តើររៀនបណ្តើរយកបទពិសោធន៍បាន ។ បន្ថែមពីលើនេះ អ្នកសិក្សាជំនាញបច្ចេកទេសក៏អាចបន្តយកវិស្វករបានដែរ។ ភាគច្រើនអ្នកចេញពីផ្នែកជំនាញបច្ចេកទេស គាត់ច្រើនតែអាចអភិវឌ្ឍខ្លួនធ្វើជាអ្នកគ្រប់គ្រងបានល្អ ព្រោះគាត់បានស្គាល់ច្បាស់ពីមេរៀន និងបទពិសោធន៍សំខាន់ៗលើគ្រប់ផ្នែកទាំងអស់ពីតូចដល់ធំ នៅពេលគាត់បានបន្តការសិក្សារហូតបញ្ចប់ថ្នាក់វិស្វករ ។

គួរបញ្ជាក់ងដែរថា តាមរយៈទិន្នន័យជំរឿនចេញផ្សាយដោយក្រសួងផែនការឆ្នាំ ២០១៩ បានបញ្ជាក់ថាប្រជាជនកម្ពុជាសរុបមានប្រមាណជាង ១៥លាននាក់ ។ នៅក្នុងនោះអ្នកដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិមានចំនួន ២៦,៦% បើគិតតាមចំនួនជាក់ស្តែងស្មើនឹង ជាង៤លាននាក់ ខណៈអ្នកបានបញ្ចប់ការសិក្សាទុតិយភូមិមានត្រឹមតែ ២,៩% (ជាង ៤៥ម៉ឺននាក់) ប៉ុណ្ណោះ។ បើមើលលើចំនួនអ្នកបញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិមានសញ្ញាបត្រវិជ្ជជីវៈ ឬមានបាក់ឌុប ហើយមានសញ្ញាបត្រវិជ្ជជីវៈមានចំនួនត្រឹមតែ ០,៧% ឬស្មើនឹងជាង១០ម៉ឺននាក់ប៉ុណ្ណោះ ។

ផ្អែកតាមចំនួននេះ មានន័យថាប្រជាជនខ្មែរប្រមាណ ២៥,៩% (ជាង ៤លាននាក់ ) បានបញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិតែមិនបានសិក្សាជំនាញវិជ្ជាជីវៈ ។ បន្ថែមពីលើនេះ បើមើលតាមចំនួនទិន្នន័យការងារវិញបញ្ជាក់ថា ប្រជាជនអាយុចាប់ពី១៥ដល់ ៥៩ឆ្នាំត្រឹមតែ ១,២% (ជាង ១៨ម៉ឺននាក់) ប៉ុណ្ណោះគ្មានការងារធ្វើ ។ ត្រង់ចំណុចនេះ មានន័យថាប្រជាជនសកម្មទាំងអស់នោះសុទ្ធតែមានការងារធ្វើគ្រាន់តែគាត់មិនបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ ។

ហេតុផលនេះហើយទើបការសិក្សាជំនាញបច្ចេកទេសសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាយើង បើយុវជនអាចរៀនជំនាញបច្ចេកទេស ជីវភាពរបស់ពួកគាត់នឹងប្រសើរឡើង ហើយថែមទាំងអាចចូលរួមអភិវឌ្ឍសង្គមបានកាន់តែប្រសើរថែមទៀតផង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។