ឥទ្ធិពលកូវីដ-19 តម្រូវឱ្យមនុស្សគ្រប់រូបរៀនរស់នៅក្នុង សភាពធម្មតាតាមបែបគន្លងថ្មី

ភ្នំពេញ៖ ជំងឺផ្លូវដង្ហើមកូវីដ-19 បានបន្តរីករាលដាលជាសកលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងចូលក្នុងសហគមន៍ជាបន្តបន្ទាប់។ កម្ពុជាកំពុងរងឥទ្ធិពលកូវីដ-19 និងការឆ្លងរីករាលដាលជាសកលនេះដែរ។ កូវីដ-19 រំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រាប់ទាំងការគំរាមកំហែងដល់សុខភាពដោយផ្ទាល់ និងប្រយោល ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍន៍នានា។ គ្រប់គ្នាកំពុងត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន បញ្ជៀសការឆ្លងនិងការចម្លងមេរោគនេះ ទៅអ្នកដ៏ទៃតាមរបៀបរស់ក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី” ឬជាភាសាអង់គ្លេសថា “The New Normal” ។ តើកូវីដ-១៩ បានបង្រៀនប្រជាជនកម្ពុជាពីរបៀបរស់នៅប្រក្រតីតាមបែបគន្លងថ្មីនេះ ដូចម្តេច?

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ប្រក្រតីតាមបែបគន្លងថ្មី ឬសភាពធម្មតាតាមបែបគន្លងថ្មី សម្តៅដល់ការរស់នៅមានអនាម័យខ្ពស់ តាមរយៈការលាងដៃឲ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅពេលក្អកឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើន ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សកុះករជាដើម។

លោក ហ៊ុត សេងហ៊ួត អ្នករត់ម៉ូតូកង់បីដឹកអ្នកដំណើរនៅរាជធានីភ្នំពេញយល់ថា៖

“ចាប់តាំងពីជំងឺកូវីដ-19 ផ្ទុះឡើងមក ប្រាក់ចំណូលទទួលបានពីរបរនេះក៏ធ្លាក់ចុះដែរ ដោយថ្ងៃខ្លះអាចរកបានត្រឹមពីរទៅបីម៉ឺនរៀលតែប៉ុណ្ណោះ។ លោកបានបន្តថា ទោះបីកូវីដ-19 ធ្វើឱ្យលោករកប្រាក់ចំណូលបានតិចក៏ពិតមែន ប៉ុន្តែលោករៀនសូត្របានច្រើនពីរបៀបរស់នៅតាមបែបគន្លងថ្មី ជាពិសេសអនុវត្តន៍វិធានអនាម័យជារៀងរាល់ថ្ងៃ”

សភាពធម្មតាតាមបែបគន្លងថ្មី
លោក ហ៊ុត សេងហ៊ួត អ្នករត់ម៉ូតូកង់បីដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ

“អាកូវីដហ្នឹង វាអាក្រក់ហើយ តែយើងចេះតែប្រយ័ត្នទៅ ព្រោះមើលមិនឃើញទេ… ខ្ញុំអាល់កុលដាក់តាមរហូតពេលដឹកភ្ញៀវ តែភ្ញៀវដែលខ្ញុំដឹកគាត់យល់ដឹងច្រើន មានពាក់ម៉ាស់ មានបាញ់អាល់កុលបាញ់អី ដល់អីចឹងខ្ញុំទុកចិត្ត ! យើងនៅតែរកស៊ីធម្មតា តែប្រុងប្រយ័ត្នរហូតហ្នឹង”

នេះជាការបញ្ជាក់របស់អ្នករត់ម៉ូតូកង់បីខាងលើ

ជុំវិញរបត់ទម្លាប់ថ្មីនេះ លោក ណាប់ ខ្មៅ ជាមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាស្រុកមួយ នៅខេត្តស្វាយរៀង បានលើកឡើងថា បរិបទកូវីដ-19 បានបង្រៀនលោកពីឥរិយាបថទំនាក់ទំនងក្នុងសង្គម តាមរយៈការលើកដៃសំពះជម្រាបសួរគ្នាពីចម្ងាយ ប្រសើរជាងចាប់ដៃដោយផ្ទាល់ពេលជួបគ្នា។ លោកថា ទង្វើនេះរក្សាបានទាំងសុវត្ថិភាព និងផ្តល់តម្លៃវប្បធម៌របស់ខ្មែរ។

មន្ត្រីសាលាស្រុករូបនេះ បានរៀបរាប់បន្តថា ក្រៅអនុវត្តន៍វិធានថែទាំងសុខភាពជាចម្បង ឥទ្ធិពលកូវីដ-19 បានបង្រៀនលោកឱ្យចេះបន្សាំខ្លួនទៅនឹងស្ថានភាពប្រែប្រួលនានា និងរៀនបត់បែនការងារតាមស្ថានភាពជាក់ស្តែង។

“ក្នុងបរិបទកូវី-១៩ មិនបានបង្រៀនឱ្យខ្ញុំអាត្មានិយមនោះទេ ខ្ញុំបានចែករំលែកធនធានបន្តិចបន្តួចតាមលទ្ធភាព ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ជាចំណែកតូចបំផុត តែវាបានបង្ហាញថា យើងមានការចូលរួមជាមួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ខណៈប្រទេសយើងកំពុងជួបបញ្ហានេះ…”

លោក ណាប់ ខ្មៅ

សំណួរថា តើការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មីនេះ លំបាកដែរឬទេ? លោក យៀម ម៉ាឌីណូ ប្រធាននាយកដ្ឋានថែទាំសុខភាពជនពិការ នៃក្រសួងសង្គមកិច្ច ក៏មានប្រសាសន៍ដែរថា ការលំបាកពិតជាមានច្រើន ប៉ុន្តែត្រូវរៀនសូត្រពីការលំបាកទាំងនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន។

សភាពធម្មតាតាមបែបគន្លងថ្មី
លោក យៀម ម៉ាឌីណូ ប្រធាននាយកដ្ឋានថែទាំសុខភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក យៀម ម៉ាឌីណូ ៖

“វាថ្មីសម្រាប់ខ្ញុំមែនទែន សូម្បីតែកូនៗខ្ញុំក៏ពួកគេឆ្ងល់ដែរ ហើយមិនចង់អនុវត្តន៍រឿងពាក់ម៉ាស់ រឿងបាញ់អាល់កុលអីហ្នឹងទេ ! តែខ្ញុំពន្យល់និងបង្រៀនឱ្យពួកគេមានទម្លាប់ល្អ ចេះរក្សាអនាម័យ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាត ទោះបីមិនមានកូវីដ-19 ក៏រក្សាអនាម័យដែរ”

លោក យៀម ម៉ាឌីណូ

ក្រសួងសុខាភិបាល បានបង្ហាញព័ត៌មានថា ជំងឺផ្លូវដង្ហើមកូវីដ-19 អាចចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺ ឬប៉ះពាល់ដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុសនេះ ដូចជាក្អក និងកណ្តាស់ ឬខ្ទាតទៅប៉ះនរណាម្នាក់ ឬប៉ះទៅលើវត្ថុនានាមានជាប់វីរុស។ មេរោគកូវីដ-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែវាមិនឆ្លងទេ ប្រសិនបើចេះការពារខ្លួនបានត្រឹមត្រូវតាមរយៈការពាក់ម៉ាស់ កាត់បន្ថយការជួបជុំ និងរក្សាគម្លាតសុវត្ថិភាពឈរឱ្យឆ្ងាយពីគ្នា ឬទម្លាប់រស់នៅក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី”

សភាពធម្មតាតាមបែបគន្លងថ្មី
លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (សិន្នសិទសារព័ត៌មាន)

នៅក្នុងសន្និទសារព័ត៌មានអំពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-19 កន្លងទៅ លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចាត់ទុកការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី ថាជាប្រការចាំបាច់ដែលត្រូវអនុវត្ត។ លោកស្រី បានបញ្ជាក់ថា ៖

“ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ មនុស្សចាំបាច់ត្រូវតែរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី”

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា៖

“ក្រៅតែពីបុគ្គលម្នាក់ៗ អាជីវកម្ម កន្លែងធ្វើការ និងសាលារៀន ក៏ត្រូវតែសម្របខ្លួនទៅនឹងសភាពធម្មតាតាមបែបគន្លងថ្មីនេះដែរ។ ស្ថាប័នទាំងនេះ  ត្រូវដាក់ចេញនូវវិធានការបង្ការចាំបាច់នានា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនៅក្នុងស្ថាប័ន ព្រមទាំងដាក់ចេញនូវរបៀបធ្វើការថ្មីតាមប្រព័ន្ធអនឡាញជាដើម”

សភាពធម្មតាតាមបែបគន្លងថ្មី
លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា

សូមជម្រាបថា ជំងឺផ្លូវដង្ហើមកូវីដ-19 បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ Corona  “VI” តំណាងឱ្យពាក្យ Virus (វីរុស) និង “D” តំណាងឱ្យពាក្យ Disease (ជំងឺ)។ វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..