សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព :

ភ្នំពេញ៖ ក្របសៀវភៅ កាបូបដៃ កាបូបស្ពាយខ្នង និងសម្ភារៈដាក់របស់របរប្រើប្រាស់ផ្សេងទៀត បង្កើត និងកែច្នៃពីសំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ស្បែកកែបម៉ូតូចាស់ៗ និងសន្លឹកកាសែតជាដើម មាននៅសិប្បកម្មមួយកន្លែងឈ្មោះថា សិប្បកម្មឈ្លាសវៃ ឬ Smart Craft ។ សិប្បកម្មឈ្លាសវៃ បង្កើតឡើងក្នុងបំណងកែច្នៃរបស់ប្រើប្រាស់ឡើងវិញ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់សម្រស់បរិស្ថានកម្ពុជា ព្រមទាំងផ្ដល់ក្តីស្រឡាញ់តាមរយៈឱកាសការងារដល់ជនមានពិការភាព។

លោក ឡាវ ចំរើន ស្ថាបនាសិប្បកម្មឈ្លាសវៃ បានប្រាប់ដល់ AMS ថា គំនិតបង្កើត និងកែច្នៃរបស់ប្រើប្រាស់ពីសម្រាម ឬរបស់ដែលគេបោះបង់ចោលឡើងវិញ បានផ្តល់ចំណូលគួរសម ព្រមទាំងបង្កើតឱកាសការងារសម្រាប់ជនមានពិការភាព។

លោក ឡាវ ចំរើន មានប្រសាសន៍ថា ៖

“តាមរយៈមុខរបរនេះ ពួកខ្ញុំបានចំណូលគួរសម ហើយសមាជិកក្រុមការងារខ្ញុំស្ទើរទាំងអស់នៅទីនេះជាជនពិការ និងជីវភាពក្រីក្រ មានពិការភាពមែន តែយើងអាចធ្វើការបានមិនពិបាកទេ”។

លោក ឡាវ ចំរើន

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍
លោក ឡាវ ចំរើន ស្ថាបនិកសិប្បកម្មឈ្លាសវៃ (កាន់កាបូប) និងលោក ព្រុំ រ៉ាយ ជាងកាត់ដេរនិងរចនាម៉ូតកាបូប។

បច្ចុប្បន្នសិប្បកម្មឈ្លាសវៃមានបុគ្គលិកកំពុងបំពេញការងារជាង 10នាក់ ក្នុងនោះមានជនមានពិការភាពចំនួន 05នាក់ជាអ្នកដេរនិងរចនាម៉ូតកាបូប។ តាមរយៈមុខរបស់នេះ បុគ្គលិកម្នាក់ៗ ទទួលបានចំណូលជាមធ្យមរវាង 300 ទៅ 400 ក្នុងមួយខែ។ ដោយឡែកនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 សង្វាក់សិប្បកម្មមួយនេះក៏ប៉ះពាល់ខ្លះដែរ ត្បិតមិនមានភ្ញៀវទេសចរកម្ម៉ង់ទិញដូចពេលមុន។ នេះជាការបញ្ជាក់របស់លោក ឡាវ ចំរើន។

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍
លោក ព្រុំ រ៉ាយ កំពុងរចនាម៉ូតខ្សែកាបូប។

លោក ព្រុំ រ៉ាយ ជាជាងដេរនិងរចនាម៉ូតកាបូបនៅក្នុងសិប្បកម្មឈ្លាសវៃ ដែលលោកមានពិការភាពជើងផងនោះ ក៏បានលើកឡើងដែរថា៖

“ពេលខ្ញុំចាប់ផ្ដើមមុខរបស់នេះខ្ញុំអាចរកប្រាក់ជួយគ្រួសារបានច្រើនគួរសម វាហត់បន្តិច ប៉ុន្តែសប្បាយចិត្ត ! សម្រាប់មានការងារធ្វើ ហើយទទួលបានចំណូលខ្លះសម្រាប់គ្រួសារ”។

លោក ព្រុំ រ៉ាយ

សិប្បកម្មកែច្នៃសំណល់សម្រាមឱ្យក្លាយជាវត្ថុមានតម្លៃនេះ ផលិតរបស់ប្រើប្រាស់សម្រាប់ចែកចាយលក់បន្តទៅបណ្តារហាងលក់ទំនើបៗមួយចំនួន និងសម្រាប់នាំចេញទៅក្រៅប្រទេស។ នៅដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 សិប្បកម្មឈ្លាសវៃ បានប្រើប្រាស់ក្រណាត់ក្រមាច្នៃជាម៉ាស់ក្រមាស្រស់ស្អាតជាច្រើនផងដែរ។

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍

និយាយដោយជឿជាក់លើកិច្ចការលាយនឹងស្នាមញញឹមផងនោះ លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ បានបង្ហើយថា ៖

“ការងារដែលខ្ញុំធ្វើហ្នឹង អាចថាជាចំណែកចូលរួមលើកកម្ពស់សម្រស់បរិស្ថាន ហើយបានអប់រំឥរិយាបថទុកដាក់សម្រាម និងកែច្នៃប្រើប្រាស់ឡើងវិញ ទោះដោយផ្ទាល់ឬប្រយោលដល់អ្នកប្រើប្រាស់… ប្រជាជនយើងគាត់មើលឃើញតម្លៃ នោះគាត់ស្រឡាញ់បរិស្ថានហើយ”។ 

លោក ឡាវ ចំរើន


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..
ជំនាញ, ព្រឹត្តិការណ៍

LinkedIn បង្ហាញជំនាញទន់សំខាន់បំផុត ១០ ដែលក្រុមហ៊ុនត្រូវការពីបុគ្គលិក

សមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលប្រែលប្រួលរហ័ស និងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ គឺជាចំណុចទាក់ទាញ ដែលក្រុមហ៊ុនចង់បានពីបុគ្គលិក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មិនគោរពសិទ្ធិ និង​ល្មើសល្បឿន ជាកត្តាចម្បងបណ្តាល​ឱ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

អំឡុងពេល៤ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៦០ករណី ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់សរុបចំនួន ៣៩នាក់…
ទេពកោសល្យ, ព្រឹត្តិការណ៍

យុវជន​មួយក្រុមបង្ហាញ​ភាពច្នៃប្រឌិត តាមរយៈគម្រោងចម្រោះទឹកភ្លៀងដើម្បីសិស្សនៅតំបន់ដាច់ស្រយាលទទួលបានទឹកស្អាតបរិភោគ

យុវជនមួយក្រុមដែលមក​ពីសាកលវិទ្យាល័យផ្សេងគ្នា បានរួមគ្នាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង ដែលគេ​ឱ្យ​ឈ្មោះថា Rain Filtration System ក្នុងការបំប្លែងទឹកភ្លៀងទៅជាទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាង៣ម៉ឺននាក់ ដាក់ពាក្យ​ប្រឡងគ្រូបង្រៀន​អនុវិទ្យាល័យ

ការប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​អនុវិទ្យាល័យ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែក្រោយ​នេះ ដោយ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ៣៣ ៣១៤នាក់ ខណៈ​ដែល​ការ​ជ្រើសរើស​មានចំនួន ៤៤១កន្លែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

១១វិធីដើម្បីវិនិយោគចំពោះខ្លួនឯង ធ្វើ​ឱ្យជីវិតកាន់តែប្រសើរជាងមុន

ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ ការវិនិយោគចំពោះខ្លួនឯងជារឿងទីមួយ ដែលត្រូវធ្វើ។ ក្នុងស្ថានភាពខ្លះមនុស្សបានគិតថា ការរកលុយបន្ថែមឱ្យបានច្រើន ឬទិញឡានថ្មី …..