រដូវក្តៅកុមារងាយនឹងមានបញ្ហាខ្សោះជាតិទឹកធ្ងន់ធ្ងរ បើទទួលទានទឹកមិនបានគ្រប់គ្រាន់

ភ្នំពេញ ៖ ជាទូទៅរាងកាយមនុស្សមានទឹករហូតដល់ ៧០% ហើយនៅពេលមនុស្សមានអាការៈស្រេ​ក​ទឹកជាសញ្ញាមួយ​បង្ហាញថា រាងកាយត្រូវការទឹក កំពុងខ្វះជាតិទឹក ឬចាប់ផ្តើ​ម​ខ្សោះ​ជាតិ​ទឹក​។ ​មួយថ្ងៃទឹកបញ្ចេញពីរាងកាយមនុស្សប្រមាណជាងមួយលីត្រតាមញើស ទឹកនោម និងតាមផ្លូវដង្ហើម។ រដូវក្តៅទឹកសំខាន់សម្រាប់សុខភាពមនុស្សគ្រ​ប់​វ័យ​។ ដូច្នេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់នៅក្នុងរដូវក្តៅនេះ នឹងជួយដល់សុខភាពបានយ៉ាងច្រើន​ ព្រមទាំងបញ្ជៀសបានពីជំងឺខ្សោះជាតិទឹកធ្ងន់ធ្ងរ ពិសេ​ស​​កុមារ​តូច​​រស់នៅតាមតំបន់ជនបទ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញទឹកស្អាតនិងអនាម័យ។  

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ទទួលទានទឹកបានគ្រប់គ្រាន់ក្នុងបរិមាណជាមធ្យម ១លីត្រកន្លះ នឹងជួយដ​ល់​​ចលនាបេះដូង និងខួរក្បាលឱ្យដំណើរការបានល្អប្រសើរ។ លើសពីនេះសមាសភាពទឹកនឹងជួយចិញ្ចឹមកោសិកា ឬរក្សាលំនឹងប្រតិ​កម្ម​គីមីក្នុងខ្លួនមនុស្ស ជួយដល់សុខភាពស្បែក និងរាងកាយបានយ៉ាងល្អ។

ទឹកបញ្ចេញចោលជាតិពុល និងកាកសំណល់ភាគច្រើនចេញពីរាងកាយរបស់យើង ! ប្រសិ​ន​បើ​​​រាងកា​យ​របស់យើងខ្វះទឹក បេះដូងរបស់យើងត្រូវប្រឹងប្រែងធ្វើការបន្ថែមទៀត នោះអាចបណ្តាលឱ្យមានបញ្ហាសុខភា​ព​ធ្ងន់​ធ្ងរ“។

លោកវេជ្ជបណ្ឌិត លន់ សាយតេង

លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា រដូវក្តៅទឹកស្អាតចាំបាច់បំផុតសម្រាប់កុមារ។ កុមារនឹងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេខ្វះជាតិទឹក ឬទទួលទានទឹកមិនគ្រប់គ្រាន់។ ទឹកស្អាតទាមទារឱ្យឪពុកម្តាយនឹងអាណាព្យាបាលរៀបចំទុកដាក់ទឹកឱ្យបានត្រឹមត្រូវ និងធានាថាទាំងនោះជាមានសុវត្ថិភាព។

តាមការស្រាវជ្រាវនឹងរបាយការណ៍ដែលខ្ញុំធ្លាប់ទទួលបានឃើញថា បញ្ហាខ្សោះជាតិទឹកនេះប៉ះពាល់ខ្លាំងមែនទែនដល់សុខភាពកុមារ ដូចយើងដឹងហើយកុមារអាចនឹងមានបញ្ហាក្តៅខ្លួនក្រហល់ក្រហាយ (សីតុណ្ហភាពលើ ៣៩អង្សារសេ) បែកញើសច្រើន ចុកពោះ ស្បែកស្ងួត ក្អួតចង្អោរ រាករុស កុមារដួលឬជីបចរដើរញាប់ខ្សោយកម្លាំង ហើយខ្វះជាតិទឹកនេះអាចឱ្យកុមារខ្លះមានបញ្ហាក្រិសក្រិន គ្រុនពោះរៀន មានជំងឺសើរស្បែក ! ប្រសិនបើធ្ងន់ធ្ងរនឹងអាចប៉ះពាល់ដល់អាយុជីវិតកុមារ

លោក ហង់ ហ៊ីប៊ុណ្ណា

លោក ហង់ ហ៊ីប៊ុណ្ណា មានប្រសាសន៍បន្តថា ម្តាយឪពុកគួរឱ្យការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ឱ្យកុមារលេងក្នុងម្លប់ក្រោមដើមឈើ ឬក្នុងផ្ទះ ងូតទឹកឱ្យបានញឹកញាប់ ជូតកន្សែងត្រជាក់លើរាងកាយកុមារឱ្យ​សព្វ ចៀសវាងឱ្យកុមារផឹកទឹកផ្អែម និងស្លៀកពាក់សម្លៀកបំពាក់ស្តើងៗ ដែលមានពណ៌ស្រាលដល់កុមារ។ ករណីកុមារមានបញ្ហាសុខភាពធ្ងន់ធ្ងរត្រូវបញ្ចូលទៅមណ្ឌ​លសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់។ ចំណែកលោកវេជ្ជបណ្ឌិត លន់ សាយតេង មានប្រសាសន៍ថា ទម្លាប់ទទួលទឹកគ្រប់គ្រាន់ជួយដល់សុខភាព ប៉ុន្តែប្រជាពលរដ្ឋគួរមានទម្លាប់ទទួលទានទឹកស្អាត និងទឹកមានសុវត្ថិភាពទើបជាការប្រសើរ។

ត្រង់នេះខ្ញុំសុំបញ្ជាក់បន្តិច ប្រជាពលរដ្ឋយើងត្រូវគិតពីប្រភពទឹកដែលគាត់ប្រើប្រាស់ផង ជួនកាលប្រភ​ព​ទឹ​ក​យើងល្អតែយើងចេះមិនថែទាំក៏អាចប៉ះពាល់ដល់សុខភាពផឹកដែរ ! នៅ​ជនបទយើងតំបន់ខ្លះខ្សត់ទឹករដូវប្រាំង តែបងប្អូនយើងខ្លះមានទឹកប្រើហើយបែរជាមិនចេះទុក​ដា​ក់​ទឹក ដូចជាកន្លែងទុកដាក់ទឹកមិន​​ស្អាត មិនដាំទឹក មិនរៀបចំឱ្យអនាម័យជាដើម អាហ្នឹងក៏ជាបញ្ហាលំបាកឬខ្វះទឹកស្អាតសម្រាប់ទទួលទានដែរ

លោកវេជ្ជបណ្ឌិត លន់ សាយតេង

គួររំលឹងដែរថា ជារឿងៗក្រសួងសុខាភិបាលតែងរំលឹកនិងផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់សុខភាព បណ្តាលមកពីកង្វះជាតិទឹកក្នុងរាងកាយនៅរដូវក្តៅ។ រដូវក្តៅនេះ មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរៃ អ្នកមានពិការភាព និងប្រជាពលរដ្ឋរស់នៅតំបន់ខ្សត់ប្រភពទឹក ត្រូវបានចាត់ទុកជាជនងាយរងគ្រោះក្នុងបញ្ហាទឹកស្អាតនិងអនាម័យ។

សូមបញ្ជាក់ថា តួលេខមួយរបស់អង្គការសុខភាពពិភពលោក​ បានបង្ហាញថា រៀងរាល់ឆ្នាំមានមនុស្សស្លាប់យ៉ាងហោចប្រាំបីសែនពីម៉ឺននាក់ ដោយសារតែជំងឺរាករូស ព្រោះគ្មានទឹកស្អាតទទួលទាន។ ក្នុងចំណោមអ្នកស្លាប់នេះ មានប្រមាណបីសែននាក់ជាកុមារអាយុក្រោមប្រាំឆ្នាំ។ កង្វះអនាម័យដោយការគ្មានទឹកជាប្រភពបញ្ហាច្រើនយ៉ាង ជាពិសេសសម្រាប់មនុស្សស្រី។ គ្មានបន្ទប់ទឹក គ្មានទឹកប្រើ ក្មេងស្រីដែលពេញវ័យមានរដូវ ត្រូវបង្ខំចិត្តមិនទៅសាលារៀនទេ។ ទារកដែលទើបនឹងកើតប្រមាណមួយលាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារស្ត្រីជាម្តាយខ្វះអនាម័យនៅពេលឆ្លងទន្លេ។ ទាំងអស់នេះជាផលលំបាកដោយសារតែការខ្វះទឹកស្អាត៕


ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…