៥ចំណុច ជួយកុមារឱ្យមានសុវត្ថិភាពពេលប្រើប្រាស់អ៊ីនធឺណេត

បច្ចុប្បន្ន​នេះ​ អ៊ីនធឺណេតបានដើរតួនាទីយ៉ាងសំខាន់​ក្នុង​ជីវិតប្រចាំថ្ងៃរបស់​មនុស្ស មិន​ថា​ការ​ធ្វើ​ទំនាក់ទំនង ការ​កម្សាន្ត ឬស្វែង​រក​ដោះស្រាយណាមួយ មិន​ថាការសិក្សា ឬការងារនោះ​ឡើយ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការផ្តល់ប្រយោជន៍​ទាំងនេះ អ៊ីនធឺណេត​ក៏​ផ្តល់​ផល​អវិជ្ជមាន​ផងដែរ ពិសេស​សម្រាប់​កុមារ ប្រសិន​បើ​ឪពុកម្តាយ ឬអាណាព្យាបាល​គ្រប់​គ្រង​មិន​បានល្អ។

បើតាម​លោក ណេង វណ្ណៈ ប្រធាន​កម្មវិធី​បញ្ចូល​រួម​ផ្នែកឧស្សាហកម្ម និង​ប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការសកម្មភាព​ដើម្បីកុមារ បាន​ថ្លែងថា​ នៅលើប្រព័ន្ធអ៊ីនធឺណេត កុមារងាយនឹង​ត្រូវ​គេ​កេងប្រវ័ញ្ចផ្លូវ​ភេទបាន ព្រោះថាកុមារងាយ​នឹង​ទទួលរងហានិភ័យតាមរយៈបណ្តាញសង្គម ដូចជា​គេ​អាច​ចូលមើលគេហទំព័របែបអាសអាភាស រួច​ផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដ៏ទៃដែលមិនស្គាល់ ឬបើកមើលតំណភ្ជាប់ដែលបានផ្ញើពីមនុស្សដែលមិនស្គាល់ ទៅជួបអ្នកមិនស្គាល់ដែលខ្លួនទើបតែស្គាល់តាមអនឡាញ និងផ្ញើរូបអាក្រាតកាយរបស់ខ្លួនទៅឱ្យអ្នកដែលគេចូលចិត្ត។ ចំណុច​មួយ​ទៀត​នោះ អ្នកដ៏ទៃក៏​អាចបង្កើតស្ថានភាពដែលមានហានិភ័យចំពោះកុមារផងដែរដូចជា គេចំណាយពេលវេលាច្រើនជាមួយកុមារ ហើយ​ផ្តល់រង្វាន់ឱ្យកុមារដោយមិនមានហេតុផលជាក់លាក់ ជនមិនស្គាល់ផ្ញើសារ និងវីដេអូមិនសមរម្យឱ្យកុមារ បង្គាប់ឱ្យកុមារផ្ញើសារមិនសមរម្យមានដូចជាថតរូបអាក្រាតកាយ និងវីដេអូបែបផ្លូវភេទជាដើម។

តើយើងអាច​ការពារកុមារពី​ផលអវិជ្ជមានទាំងនេះដោយរបៀបណា?

បើតាម​អង្គការ​យូនីសេហ្វ ដែលធ្វើ​ការងារពាក់ព័ន្ធនឹង​កុមារ​បាន​បង្ហាញ​អំពីដំណោះ​ស្រាយ​ចំនួន៥ អាច​ជួយកុមារ​ពី​ការ​រំលោភ​បំពាន​លើប្រព័ន្ធអ៊ីនធឺណេត​នេះ​បាន ក្នុង​នោះ​រួម​មាន៖

១.ធ្វើឱ្យពួកគេមានសុវត្ថិភាពក្នុងការទំនាក់ទំនងដោយសេរី ៖ ត្រូវសន្ទនាដោយស្មោះត្រង់ទន់ភ្លន់ ឬដោយសុទ្ធចិត្តជាមួយកូនតូចៗរបស់អ្នកអំពីមនុស្សដែលគេនិយាយជាមួយនិងរបៀបនៃការទំនាក់ទំនង ។ ត្រូវតែច្បាស់ក្នុងចិត្តថា ពួកគេយល់អំពីគុណតម្លៃនៃការទំនាក់ទំនងល្អ ឬការយល់ពីគ្នា មានន័យថា សកម្មភាពរើសអើង ឬការប្រាស្រ័យមិនសមរម្យ (ដូចជានិយាយឬប្រព្រឹត្តិខ្វះនូវសុជីវធម៌) ទាំងនោះជាចំណុចមិនអាទទួលយកបានទេ ។ ប្រសិនបើពួកគេធ្លាប់ជួបនូវហេតុការណ៍មិនសមរម្យណាមួយ សូមលើកទឹកចិត្តឱ្យកុមារចែករំលែករឿងទាំងនោះជាមួយអ្នកផ្ទាល់ ឬក៏មនុស្សធំនិងការគិតចាស់ទុំណាម្នាក់ដែលពួកគេទុកចិត្ត ឬជាមនុស្សម្នាក់ដែលមានអារម្មណ៍ផាសុខភាពចំពោះពួកគេ ។ ត្រូវយកចិត្តទុកដាក់ប្រសិនបើកូនរបស់អ្នកមានកាយវិការលេចចេញដូចជា ក្រៀមក្រំ ឬមានសកម្មភាពហាក់ដូចជាមានអ្វីលាក់លៀមជាមួយអ៊ឺនធឺណិត និងប្រសិនបើពួកគេកំពុងតែប្រឈមនឹងការគំរាមកំហែងបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយនានា។

២.ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីការពារកុមារ ៖ ត្រួតពិនិត្យរាល់ឧបករណ៍ដែលកូនអ្នកប្រើប្រាស់ ដើម្បីរកមើលថា មានកម្មវិធីដែលដាក់ឱ្យប្រើប្រាស់ចុងក្រោយគេបង្អស់ និងមានកម្មវិធីកម្ចាត់ឬការពារមេរោគ ថែមទាំងមានការបើកឱ្យប្រើប្រាស់នៃការកំណត់នូវឯកជនភាព ។ សូមគ្រប់គ្រងនិងកំណត់កម្មវិធីកត់ត្រាមួយចំនួននៅពេលដែលកុមារត្រូវការប្រើប្រាស់ឧបកណ៍នានាមិនថា ទូរស័ព្ទ ឬកុំព្យូទ័រ (អ្វីដែលអាចកត់ត្រាត្រង់ចំណុចនេះគឺសំដៅលើ  កាមេរ៉ា គ្រឿងថតសម្លេង និយាយជារួមកម្មវិធីដែលអាចបើកបង្ហាញព័ត៌មានអំពីអ្នកប្រើប្រាស់ដែលជនខិលខូចអាចទម្លាយចូលបាន)។ ចំពោះកុមារការជួយគ្រប់គ្រងពីសំណាក់អាណាព្យាបាលនូវកម្មវិធីផ្សេងនៅក្នុងទូរស័ព្ទ រាប់បញ្ចូលតាំងពីការស្វែងរកអ្វីមួយនៅតាមអ៊ឺធឺណិត វាអាចធ្វើឱ្យកុមារតូចៗទទួលបានផលវិជ្ជមានពីការប្រើប្រាស់រាល់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ។ បន្ថែមពីនេះទៀត សូមណែនាំកូនរបស់អ្នកមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន រូបភាព ឈ្មោះរបស់ខ្លួនពេញដើម្បីចូលទៅប្រើប្រាស់កម្មវិធីណាមួយឡើយ ហើយ​សូមចងចាំថា ត្រូវពិនិត្យការកំណត់ឯកជនភាពដើម្បីជៀសវាងការលួចយកទិន្នន័យផ្សេងៗ ។

៣.នៅជាប់ជានិច្ចជាមួយកុមាររៀងរាល់ដែលពួកគេប្រើអ៊ឺនធឺណិត៖ ការធ្វើបែបនេះផ្តល់ឱកាសឱ្យកុមារបង្កើតទំនាក់ទំនងជាមួយមិត្តឯទៀត ជាមួយគ្រួសារ និងជាមួយអ្នក ព្រមជាមួយសុវត្ថិភាពតាមប្រព័ន្ធផ្សព្វផ្សាយ ។ ការភ្ជាប់ទំនាក់ទំនងកុមារជាមួយអ្នកដ៏ទៃកាន់តែប្រសើជាងពេលបច្ចុប្បន្ន ហើយវាអាចជាឱកាសល្អសម្រាប់អ្នក ដើម្បីធ្វើជាគំរូដ៏ប្រពៃ និងការបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និតរបស់អ្នកនិងកុមារ ។ ជួយកុមារឱ្យមានការកំណត់ចំណាំ និងជៀសឆ្ងាយពីព័ត៌មានមិនពិត ឬមាតិកាអត្ថបទមិនសមស្របនិងអាយុដែលអាចបង្កើតភាពធុញទ្រាន់ ។ សូមចំណាយពេលដើម្បីកំណត់ប្រភេទ App នៅក្នុងទូរស័ព្ទឱ្យសមស្របជាមួយអាយុកូនរបស់អ្នក និងការកំណត់កម្មវិធីបែបកម្សាន្តផ្សេងៗទៀត។

៤.លើកទឹកឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានសុវត្ថិភាព៖ កាលដែលកុមារចំណាយពេលច្រើនលើអនឡាញពួកគេនិងប្រឈមការផ្សាយពាណិជ្ជកម្មមិនល្អមួយចំនួនដូចជា ប្រភេទអាហារនាំឱ្យប៉ះពាល់ដល់សុខភាព ឬរូបភាព និងសម្ភារៈមួយចំនួនដែលមិនស្របនឹងអាយុរបស់ពួកគេ ។ ដូច្នេះ​ចូលបង្រៀនពួកគេឱ្យអង្កេតការផ្សាយពាណិជ្ជកម្មនៅតាមប្រព័ន្ធអនឡាញ និងប្រើប្រាស់ឱកាសមួយនេះដើម្បីឈ្វេងយល់ពីការចេះដឹងរបស់ពួកគេ ។

៥.អនុញ្ញាតឱ្យកុមារមានការកម្សាន្ត និងបង្ហាញពីអ្វីដែលជាខ្លួនគេ ៖ អប់រំលើកទឹកចិត្តកូនរបស់អ្នកឱ្យចេះទាញផលប្រយោជន៍ពីកម្មវិធីប្រើប្រាស់ឌីជីថលទាំងអស់ ដែលធ្វើឱ្យពួកគេស្វាហាប់ និងមានសកម្មភាព ដូចជា វីដេអូហាត់ប្រាណតាមអ៊ឺនធឺណិតសម្រាប់កុមារ​ និងវិដេ​អូហ្គេមមួយចំនួនដែលតម្រូវឱ្យកុមារធ្វើចលនារាងកាយ ប៉ុន្តែសូមកុំភ្លេចឱ្យសោះ ត្រូវរក្សាតុល្យភាពជាមួយនឹងសកម្មភាពក្រៅបណ្តាញសង្គម និងក្នុងបណ្តាញសង្គម ប្រសិនបើអាច គិតគូរចំណាយពេលវេលានៅខាក្រៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...