តើឪពុកម្តាយគួរឱ្យកុមារមើលខ្សែភាពយន្តរន្ធត់ដែរ ឬទេ?

ការ​ទស្សនា​ខ្សែ​ភាពយន្ត​ គឺជា​ការ​កម្សាន្ត​អារម្មណ៍​មួយបែប​ ដែល​មនុស្ស​មួយ​ចំនួនធំ​តែងធ្វើ មិនថា ទស្សនា​នៅ​រោងកុន តាមកញ្ចក់ទូរទស្សន៍នៅផ្ទះ ឬតាមទូរស័ព្ទដៃនោះទេ ប៉ុន្តែមាន​រឿង​មួយ​ដែល​ឪពុកម្តាយ ឬអាណាព្យាបាលគួរ​ដឹង នោះ​គឺ​កុមារ​តូចៗ​ដែល​នៅ​ក្បែរ​ខ្លួន។ អ្នកជំនាញ​បានប្រាប់ថា កុមារ​តូច គឺជាវ័យ​ដែល​ឆាប់​ទទួល និងធ្វើត្រាប់តាម ហើយ​ប្រសិន​បើ​ពួកគេ​បាន​មើល​ខ្សែភាពយន្ត​បែប​រន្ធត់ទៀតនោះ វាក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាម្មណ៍​ផ្លូវចិត្ត​របស់ពួកគេថែមទៀត។

បើតាម​ការ​ចុះផ្សាយ​របស់គេហទំព័រ Madreshoy បានឱ្យដឹថា របៀបនៃការគិតរបស់កុមារគឺខុសគ្នាទៅនឹងមនុស្សធំ ក្នុងវ័យនេះ ពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្វេងយល់រឿងហេតុអ្វីមួយឱ្យ​មានភាពជាក់លាក់បាននៅឡើយទេ ។ ដូច្នេះបន្ទាប់ពីពួកគេទស្សនាខ្សែភាពយន្ត នោះរាល់ហេតុការណ៍ទាំងអស់នឹងដិតដាមក្នុងអារម្មណ៍របស់ពួកគេ ហើយស្រមៃថា ពួកគេជួបផ្ទាល់នូវក្នុងដំណើរជីវិតពិត ។ សម្រាប់​កុមារដែលមាន​អាយុ​ក្រោម១០ឆ្នាំ ស្ថានភាពផ្លូវចិត្តរបស់ពួកគេមិនទាន់អាចគិតបែបស៊ីជម្រៅបានទេ ដូច្នេះគេមិនទាន់អាចបែងចែងថារឿងណាពិត និងរឿងណាប្រឌិតដោយខ្លួនគេនោះឡើយ ដែលវាជាមូលហេតុធ្វើឱ្យពួកគេងាយរងឥទ្ធិពលមិនល្អពីរឿងរន្ធត់ទាំងនោះ។

គេហទំព័រ​ដែល​និយាយ​ពី​កុមារមួយនេះ ក៏​បាន​បញ្ជាក់ដែរថា ការ​មើលរឿងរន្ធត់អាចបណ្តាលឱ្យកុមារ​មានអាការៈធុញថប់អារម្មណ៍ (ភ័យ) ចង្វាក់បេះដូងលោតកន្រ្តាក់ គេងមិនលក់ មានអារម្មណ៍មិនមានសុវត្ថិភាព និង​សុបិនអាក្រក់ជាដើម ហើយ​ពួកគេនឹងឈានទៅដល់ដំណាក់កា​លមិនហ៊ានគេងម្នាក់ឯង មិនហ៊ានគេងនៅកន្លែងងងឹត មានអារម្មណ៍រសេសរសល់ជាដើម ។

ដូច្នេះ​ឪពុកម្តាយមិនគួរ​អនុញ្ញាតឱ្យកុមារមើលរឿងដែលភ័យរន្ធត់ឡើយ ហើយ​ប្រសិន​បើឪពុកម្តាយចង់ឱ្យ​កុមារ​មើលភាពយន្តអ្វីមួយ​ គួរពិនិត្យមើលភាពយន្ត​នោះ​អំពីការកំណត់អាយុថា តើខ្សែភាពយន្តនោះគេកំណត់ឱ្យទស្សនាចាប់ពីអាយុប៉ុន្មាន? ហើយប្រសិនបើខ្សែភាពយន្តមានការណែនាំឱ្យទស្សនា អាណាព្យាបាលក៏​គួរពិនិត្យ និងវិភាគឈុតឆាកនៃសាច់រឿងទាំងនោះ​ជាមុនសិន ដើម្បីឱ្យប្រាកដថា វាស្របជាមួយអាយុ ឬក៏ស្ថានភាពវ័យរបស់កុមារដែរឬទេ ។

តើត្រូវ​ជ្រើសរើស​ខ្សែភាពយន្តឱ្យ​សមស្របសម្រាប់អាយុរបស់កុមារយ៉ាងដូចម្តេច?

បើតាម​លោកស្រី Trudy Ruminer​ សហស្ថាបនិកនៃ Purposeful Play Family Enrichment ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធនឹង​កុមារ​​បាននិយាយថា កុមារមានលក្ខណៈខុសៗគ្នា ដូចជាកុមារស្ថិតនៅក្រោមអាយុប្រាំឆ្នាំ ពួកគេពិបាកក្នុងការវិភាគអំពីរឿងរ៉ាវដែលបង្កើតឡើងមកដោយការប្រឌិត, កុមារ​ក្នុងវ័យនេះ យើងត្រូវយកចិត្តទុកដាក់ចំពោះពួកគេដោយប្រុងប្រយ័ត្ន ហើយភាពយន្តចំពោះកុមារដែលមានវ័យនេះ គួរកំណត់ឱ្យនៅត្រឹមកម្រិតស្រាលក្នុងករណីមានឈុតឆាកភ័យរន្ធត់។

សម្រាប់​កុមារ​ដែលមាន​អាយុចន្លោះពី៥ទៅ៧ឆ្នាំវិញ ពួកគេអាចនឹងយល់ពីការសម្ដែង និងប្រៀបធៀបអំពីរឿងពិតនិងក្លែងក្លាយ ប៉ុន្តែវានៅតែមានការរំខាន និងការបន្លាចស្មារតីពីខ្សែភាពយន្តទាំងនោះដដែល ។

ដោយ​ឡែក​កុមារដែល​មានអាយុ៧ទៅ១០​ឆ្នាំ ជាទូទៅពួកគេនឹងទទួលរងនូវភាពភ័យខ្លាចនិងភាពឈឺចាប់ដោយតួអង្គអាក្រក់ ឬតួអង្គចម្លែក ហេតុដូចនេះ ការមើលរឿងដែលមិនសមស្របនឹងអាយុរបស់ពួកគេបង្កនូវការគម្រាមគំហែង ឬបណ្តាលឱ្យពួកគេរងនូវអារម្មណមិនល្អ ទោះបីជាកុមារមើលទៅហាក់បីដូចជាមិនមានអ្វីគួរឱ្យកត់សម្គាល់ក៏ដោយ ឬពួកគេបដិសេធន៍ថា គេមិនអីក៏ដោយ​។

កុមារ​ដែល​មានអាយុ១១ទៅ១៣ឆ្នាំវិញ វ័យនេះពួកគេ​អាច​មើល​ភាពយន្តរន្ធត់បាន ប៉ុន្តែ​ក៏​គួរ​តែប្រុងប្រយ័ត្នដែរ ដោយ​ជាទូទៅប្រសិនបើគេទស្សនាភាពយន្តមានបញ្ចូលព្រឹត្តការណ៍សាហាវ ឬការបន្លាចអ្វីមួយ ពួកគេតែងលាក់អារម្មណ៍ភ័យរន្ធត់​នោះ ហើយបង្ហាញមកវិញ​តាម​រយៈ ការ​មិន​ហ៊ាន​គេងម្នាក់ឯង ឬក៏សុបិនអាក្រក់នៅពេលយប់ជាដើម។

​ចំណែកឯក្មេងមានអាយុ១៤ទៅ១៦ឆ្នាំ ជាវ័យដែលមានការបម្រែបម្រួលច្រើនជាងវ័យមុនៗ ពួកគេមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ភ័យខ្លាចបាន។ យ៉ាងណាក៏ដោយ អ្នកជំនាញបានឱ្យដំបូន្មានថា ប្រសិនបើកូនរបស់អ្នករំលេចឡើងនូវកាយវិការដូចជារងផលប៉ះពាល់ពីភាពយន្តដោយឈុតឆាករន្ធត់ណាមួយ នោះអ្នកចាំបាច់​ត្រូវជួយពួកគេ តាមរយៈការកំណត់នូវអ្វីដែលគេអាចមើលបាន ឬក៏អនុញ្ញាតឱ្យគេមើលភាពយន្តនៅផ្ទះពេលដែលមានវត្តមានអ្នក​នៅ​ជាមួយ ដែលនេះជាវិធីសាស្រ្តគ្រប់គ្រងដ៏ល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...