កុមារ៤ប្រភេទ ចាំបាច់ត្រូវថែទាំ និងយកចិតទុកដាក់ជាពិសេស

កុមារគឺជា​វ័យ​មួយ​ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់ពី​សំណាក់ឪពុកម្តាយ ឬ​អាណាព្យាបាល ហើយ​ក្នុងនោះ​មានកុមារ៤​ប្រភេទ គឺ​រឹតតែ​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​មើលថែជាពិសេស​ នោះគឺកុមារដែលមានលក្ខណៈខុសប្រក្រតី ព្រោះពួក​គេ​តែង​រង​នូវ​ការ​រំលោភបំពាន ឬ​ក៏​ការ​រើស​អើង។

លោក ម៉ៅ ឆន ប្រធានមូលនិធិដើម្បីសង្គម ដែលធ្វើ​ការងារផ្តោតទៅលើកុមារកំព្រាចាស់ជរាគ្មានទីពឹងបានមានប្រសាសន៍ថា កុមារដែល​ត្រូវ​បាន​ចាត់ទុកជាប្រភេទជនងាយរងគ្រោះ មានដូចជា កុមារពិការភាព កុមារគរថ្លង់ កុមារដែលមានកាយសម្បទារមិនគ្រប់គ្រាន់ជាដើម។ ពួកគេទាំងអស់នេះ​ត្រូវ​ការ​ការ​គាំពារ ដូច្នេះ​យើងមិនអាចនិយាយមាត់ធ្ងន់ទៅ​កាន់ពួកគាត់បានទេ គឺមានតែការលួងលោម មានតែការលើកទឹកចិត្ត មានតែការធ្វើយ៉ាណាឱ្យពួកគាត់ស្ដាប់បាន ហ៊ាននិយាយ។

លោក​ ឆន បន្តថា អ្នក​ដែល​ត្រូវ​ចូលរួម​គាំពារពួកគេ​មុន​គេ​នោះ គឺឪពុកម្តាយ ឬអាណាព្យាបាល ហើយ​បន្ទាប់ពីអាណាព្យាបាលគឺមានអង្គការដៃគួពាក់ព័ន្ធពិសេស ក្នុងនោះ​ក៏​រាជរដ្ឋាភិបាលផងដែរ ដែលវា​គឺចូលរួមចំណែកយ៉ាងធំ។

បើតាមសៀវភៅយុទ្ធសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន កុមារដែល​ចាំ​បាច់​ត្រូវការគាំពារថែទាំយកចិត្តទុកដាក់យ៉ាងពិសេសមានដូចជា៖

កុមារថ្លង់ ឬខ្សោយការស្ដាប់៖ កុមារអាចមានអវៈយវៈ និងសតិបញ្ញាល្អជាធម្មតា តែអ្វីដែលជាផលវិបាកគឺការស្ដាប់ (ពួកគេមិនអាចស្ដាប់បានទាំងស្រុងតែម្ដង ឬក៏ពួកគេអាចស្ដាប់បានដែរតែស្ដាប់មិនសូវបានល្អ)។ ដើម្បីកត់សម្គាល់ត្រងចំណុចនេះ នៅពេលកុមារមានអាយុក្រោមបីឆ្នាំដូចជា កូន ឬកុមារមិនងាកមើល មិនភ្ញាក់នៅពេលហៅឈ្មោះ ឬមានសម្លេងខ្លាំងៗ ។ ការជួយអន្តរាគមន៍ទាន់ពេលវេលាដល់កូន ឬកុមារដែលថ្លង់ ឬខ្សោយការស្ដាប់អាចឱ្យពួកគាត់មានឱកាសរៀនភាសាបានល្អដូចកុមារដ៏ទៃទៀតដែរ ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំទទួលបានការជួយគាំទ្រដើម្បីឱ្យពួកគាត់មានកម្លាំង និងទឹកចិត្តបន្តជួយកូនឬកុមារដែលមានពិការភាពនេះដោយជួយជំរុញ ឬធ្វើសកម្មភាពលេងជាមួយពួកគេដូចជានិយាយភាសារកាយវិការ លេងជាមួយកូនដោយប្រើសម្ភារៈមានសំលេង ។ សកម្មភាពទាំងនេះនឹងជួយឱ្យកូន ឬកុមារមានការអភិវឌ្ឍ ការប្រាស្រ័យទាក់ទង មានភាពកក់ក្តៅ និងមានទំនុកចិត្តក្នុងការចូលរួមសកម្មភាពនានានៅក្នុ​ងសង្គម ។ បច្ចុប្បន្នមានសាលាពិសេសសម្រាប់ជួយកុមារដែលមានពិការភាពបែបនេះដូចជា អង្គការគ្រួសារថ្មី អង្គការម៉ារីណុល និងអង្គការ All Ears Cambodia ជា​ដើម ។

កុមារខ្សោសតិបញ្ញា៖ គឺកើតមានតាមកម្រិត កុមារមួយចំនួនមានបញ្ហាខ្សោយសតិបញ្ញាប្រភេទស្រាល ។ ពួកគាត់អាចទៅរៀនបានយ៉ាងហោចណាស់បានចប់បឋមសិក្សា ហើយពួកគេក៏អាចមើលថែខ្លួនឯងបានដូចជា ការស្លៀកពាក់ ងូតទឹក គេង និងហូបចុកជាដើម ។ មានកុមារមួយចំនួនទៀត មានបញ្ហាខ្សោយសតិបញ្ញាប្រភេទធ្ងន់ធ្ងរ ។ ពួកគេមិនអាចមើលថែទាំខ្លួនឯងបាន មិនចេះនិយាយ ហើយត្រូវការអ្នកជួយមើលថែទាំជាពិសេសដូចជា ការបន្ទោរបង់ ការបញ្ចុកអាហារ ការស្លៀកពាក់ និងការរស់នៅប្រចាំថ្ងៃជាដើម ។ កុមារទាំងនេះក៏ត្រូវការការពារជាពិសេសថែមទៀតពីការមិនអើពើ ឬការរំលោភបំពានផ្សេងៗ ។ ហើយដើម្បីស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវានៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលមានទីតាំងនៅក្នុងមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ។

ខ្សោយកាយសម្បទា ឬរាងកាយ៖ កុមារមួយចំនួនទៀតមានសតិបញ្ញាធម្មតា ឬស្ទើតែធម្មតា តែពួកគេមានបញ្ហាក្នុងការធ្វើចលនា ឬផ្លាស់ទី ។ ពួកគេដើរបានដោយមានការជួយ ឬឧបករណ៍ជំនួយដូចជា ឈើច្រត់ ឬរទេះរុញ ។ល។ ឪពុកម្តាយឬអាណាព្យាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គម​កិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាពីមជ្ឈមណ្ឌលស្ដារនីតិសម្បទាបន្ទាយព្រាប ឬនៅគៀនឃ្លាំងក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលស្ដារនីតិសម្បទារនៅតាមខេត្ត ។

ពិការភ្នែក ឬខ្សោយគំហើញ៖ កុមារទាំងនេះអាចមានសតិបញ្ញាធម្មតាដូចកុមារដ៏ទៃទៀតដែរ ។ កុមារខ្លះអាចមើលឃើញដោយលំបាក ហើយកុមារមួយចំនួនទៀតមិនអាចមើលឃើញទាំងស្រុងទេ ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំអាចកត់សម្គាល់លើ កូន ឬកុមារដែលមានបញ្ហាភ្នែកតាំងពីតូចតាមរយៈសកម្មភាពទារកដូចជា មិនសូវមានចលនា មិនងើបក មិនឈោងចាប់របស់របរលេង មិនលូនឬវារ ទារកលេងកម្សាន្តតិចតួច នៅតែម្នាក់ឯងច្រើន ឬមិនសូវបានចូលរួមសកម្មភាពសង្គមពេលគេមានវ័យធំឡើង ។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចជួយកូន ឬកុមារតាំងពីពួកគេនៅជាទារក ដោយការលេង និយាយ និងចូលរួមសកម្មភាពប្រចាំថ្ងៃ ឬនៅក្នុងសង្គម ពួកគេក៏ត្រូវការថែទាំ និងការគាំទ្រពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន និងមជ្ឈមណ្ឌលស្តារនីតិសម្បទានានា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។