ក្រសួងអប់រំចិនផ្តល់អាហារូបករណ៍ ៥០កន្លែងដល់និស្សិតអន្តរជាតិសិក្សានៅសាកលវិទ្យាល័យ NingXia

ភ្នំពេញ៖ ក្រសួងអប់រំចិនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិចំនួន៥០កន្លែងនៅសាកលវិទ្យាល័យ NingXia ប្រទេសចិនសម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត។ និស្សិតនឹងទទួលបានអាហារូបករណ៍ពេញលេញរហូតដល់បញ្ចប់ការសិក្សា។

បេក្ខជនស្នើសុំអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រមានអាយុមិនលើសពី ២៥ឆ្នាំ ថ្នាក់អនុបណ្ឌិតមានអាយុមិនលើស ៣៥ឆ្នាំ និងថ្នាក់បណ្ឌិតមានអាយុមិនលើស ៤០ឆ្នាំ។ បេក្ខជនត្រូវមានសញ្ជាតិបរទេស (មិនមែនជនជាតិចិន) ជាមនុស្សមានឆន្ទៈខ្ពស់ និងសុខភាពល្អ។ និស្សិតត្រូវមានវិញ្ញាបនបត្របញ្ជាក់ពិន្ទុ HKS កម្រិតបួន ឬវិញ្ញាបនបត្រដែលទាក់ទងនឹងភាសាចិន។​

ប្រសិនបើបេក្ខជនចុះឈ្មោះរៀនអក្សរសាស្ត្រចិន ឬភាសាចិនអាចលើកលែងក្នុងករណី HKS ប៉ុន្តែបេក្ខជនត្រូវស្នើទៅសាលាដើម្បីផ្ដល់លិខិតបញ្ជាក់ការសិក្សាភាសាចិនមុនមួយឆ្នាំ។ ក្នុងអំឡុងពេលសិក្សានិស្សិតទទួលបានអាហារូបករណ៍រួមមានថ្លៃសិក្សា ថ្លៃស្នាក់នៅ និងចំណាយសម្រាប់ការរស់នៅ ដោយថ្នាក់បរិញ្ញាបត្រទទួលបានប្រាក់ ២៥០០យ័ន ថ្នាក់បណ្ឌិតទទួលបាន ៣០០០យ័ន និងថ្នាក់អនុបណ្ឌិតទទួលបាន ៣៥០០យ័នក្នុងមួយខែ។

ការដាក់ពាក្យសុំអាហារូបករណ៍ផុតកំណត់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសិស្សនិស្សិតអាចទាក់ទងទៅសាកលវិទ្យាល័យ Ningxia តាមរយៈតំណភ្ជាប់​​ http://nxu.edu.cn  (Ningxia University Website) ឬតាមរយៈអ៉ីម៉ែល [email protected]


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....