លោក ជួប រតនា ៖ និស្សិតបរិញ្ញាបត្រគួរចំណាយពេលធ្វើការងារយ៉ាងតិចពីរឆ្នាំសិនមុនរៀនបន្ត

ភ្នំពេញ៖ ជីវិតនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យរៀនបណ្តើរ ធ្វើការបណ្ដើរអាចប្រឈមនឹងការលំបាកមួយចំនួន ប៉ុន្តែអាចបង្រៀនឱ្យនិស្សិតទទួលបានបទពិសោ​ធន៍ជីវិតយ៉ាងច្រើនពីការសិក្សាទាំងនោះ ។ ទន្ទឹមនឹងនេះ និស្សិតមួយចំនួនអាចពង្រឹងសមត្ថភាពចំណេះ និងជំនាញរបស់ខ្លួនផ្ដោតលើការសិក្សាផ្សារភ្ជាប់នឹងការងារ​ជាក់ស្ដែង ហើយសន្សំបទ​ពិសោធន៍ពីការងារជាជម្រើសដ៏ល្អមុនសម្រេចចិត្តបន្តរៀនថ្នាក់អនុបណ្ឌិត ។ នេះបើតាមការលើកឡើងរបស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា លោកបានចូលបម្រើការងារនៅតាមសណ្ឋា​គារ ភោជនីយដ្ឋាន តាំងពី​រៀននៅឆ្នាំទីពីមកម៉្លេះ និងបានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍កម្ពុជានៅឆ្នាំ២០១០ បរិញ្ញាបត្របង្រៀនភាសាអង់គ្លេសនៅឆ្នាំ២០១២ ដោយរៀនបណ្ដើរ និងធ្វើការបណ្ដើរ ។

លោក ជួប រតនា និយាយថា ៖

“ខ្ញុំទុកចន្លោះពេលពីរទៅបីឆ្នាំស្វែងយល់ពីឱកាសការងារ រួមចំណែកផ្ដល់ចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់សម្រាប់សិក្សានៅថ្នាក់អនុបណ្ឌិត ព្រោះការសិក្សាតម្រូវឱ្យយល់ស៊ីជម្រៅអំពីទ្រឹស្តី ការអភិវឌ្ឍន៍ថ្មីៗ ការសំយោគគំនិត និងប្រើប្រាស់លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍លើជំនាញរបស់ខ្លួន”

លោក ជួប រតនា បានបញ្ជាក់បន្ថែមថា ក្រោយចប់បរិញ្ញាបត្រប្រាំឆ្នាំ លោកទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សានៅប្រទេសស្វីស ផ្នែកអភិវឌ្ឍន៍កម្ពុជាគោលនយោបាយនិងការអនុវត្ត និងបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០ ។

អ្នកជំនាញទេសចរណ៍ និងអប់រំរូបនេះ យល់ថា យុវជនគ្រប់រូបពុំគួររំលងឱកាសការងារក្នុងអំឡុងពេលរៀនថ្នាក់បរិញ្ញាបត្រ ព្រោះនេះជាឱកាសល្អសម្រាប់ហ្វឹកហាត់សមត្ថភាព ជួយឱ្យ​និស្សិតមានភាពរឹងមាំ ម្ចាស់ការលើខ្លួនឯង ហើយការមានបទពិសោធន៍ការងារកាន់តែច្រើន ងាយទទួលបានឱកាសការងារកាន់តែប្រសើរជាងអ្នកពុំធ្លាប់មានបទពិសោធន៍ការងារ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...