fbpx

ម្ចាស់ស្ទូតឌីយោ “កកូរ” គង់ ដាលីន ចាត់ទុកកំហុសថ្ងៃនេះ ជាមេរៀនសម្រាប់ថ្ងៃស្អែក

ភ្នំពេញ៖ ក្នុងដំណើរជីវិតវែងឆ្ងាយមនុស្សម្នាក់ៗមានគោលបំណងខុសៗគ្នា ហើយការតស៊ូក្នុង​ជីវិត​របស់​មនុស្ស​ក៏មា​ន​រូប​ភាពខុសគ្នាដែរ។ បរា​ជ័​​យនឹងរត់តាមជានិច្ច ប្រសិ​នបើ​ជីវិត​ម្នាក់​ៗ​ខ្វះ​ការ​តស៊ូ មិនខិតខំប្រឹ​ងប្រែង ព្រមទាំងគ្មានគោលដៅច្បាស់លាស់។ ជីវិតជាការតស៊ូនេះ យុវតី គង់ ដា​លីន មានទំនុកចិត្តលើខ្លួនឯងស្វែងរកជោគជ័យតាមក្ដីស្រមៃ ដោយចាប់ផ្ដើមចេញធ្វើការដំបូងតាំងពីមិនទាន់បញ្ច​ប់​​ថ្នាក់វិទ្យាល័យ។ ក្នុងរយ:ពេលដ៍ខ្លីកញ្ញាបានបង្កើតជាអាជីវកម្មស្ទូតឌីយោថតរូបមួយ មានឈ្មោះថា “កកូរស្ទូតឌីយោ​” ហើយបានក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ។

“ខ្ញុំបានទទួលការងារដំបូងក្នុងពេលកំពុងរៀនថ្នាក់ទី11 ជាពិធីការិនីប្រចាំកម្មវិធីយុវវ័យ (Teentalk) នៅស្ថានីយ៍ទូរទស្សន៍មួយ ហើយវាជាការងារដំបូងរបស់ខ្ញុំ ដែលត្រូវបានកម្មវិធីនោះទាក់ទងមក បន្ទាប់ពីបានឃើញវីដេអូរបស់ខ្ញុំនៅក្នុងយូធូបផលិតសម្រាប់ការកម្សាន្តនៅពេលទំនេរ”

កញ្ញា គង់ ដាលីន

យុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តសៀមរាបរូបនេះ ធ្លាប់ធ្វើការងារជាអ្នកបង្កើតមាតិកា និងជាពិធីការនីទូរទ​ស្ស​ន៍​ ស្របពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ​។ ការងារនេះបានបង្រៀនដាលីនច្រើន ជាពិសេសបានផ្ដល់ឱកាសពង្រីកទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយដាលីនបានចូលបម្រើការងារនៅទស្សនាវដ្ដីពាណិជ្ជកម្មមួយក្នុងនាមជាអ្នកសរសេរអត្ថបទព័ត៌មាន។

នៅចុងឆ្នាំ 2019 កញ្ញា គង់ ដាលីន បានបង្កើតស្ទូតឌីយោកកូរ ដើម្បីផ្ដល់សេវាកម្មថតរូបនិងថតស្ពតពាណិជ្ជកម្ម។ សម្រាប់ដាលីន

“ខ្ញុំតែងតែទទួលយកយោបល់​ និងការណែនាំល្អៗពីអ្នកជុំវិញខ្លួន ខ្ញុំមានទំនុកចិត្តក្នុងការសម្រេចលើឆាកជីវិតខ្លួនឯង ថាតើអ្វីល្អមិនល្អសម្រាប់ខ្លួនឯង! ខ្ញុំមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ មកផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំបានឡើយ”

ម្ចាស់ស្ទូឌីយោកកូរវ័យម្ភៃពីរឆ្នាំ ដាលីន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឌីសាញតុបតែងលំអរខាងក្នុង នៅសកលវិទ្យាល័យលីមកុកវីងកម្ពុជា នៅឆ្នាំ 2019 ។ ​អាជីវ​កម្ម​ដំបូ​ង​ ធ្វើឱ្យដាលីនជួបបញ្ហាមួយចំនួនខុសការរំពឹងទុក ប៉ុន្តែបញ្ហាទាំងនោះដាលីនបានចាត់ទុកជាមេរៀន និងមើលឃើញឱកាសជោគជ័យជាច្រើន។

“អាជីវកម្មដំបូងជួបបញ្ហា ពេលខ្លះធ្វើឱ្យខ្ញុំវង្វេងទិសដៅ និងបន្ទោសខ្លួនឯង ប៉ុន្តែខ្ញុំតែងរំលឹកខ្លួនឯងថា កំហុសថ្ងៃនេះជាមេរៀនសម្រាប់ថ្ងៃស្អែក”

កញ្ញា គង់ ដាលីន

គង់ ដាលីន និយាយទាំងស្នាមញញឹមថា គំនិតច្នៃប្រឌិតរបស់មនុស្សកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែគំនិតទាំងនោះ​អាច​ដុះ​ដា​ល​ទៅបានអាស្រ័យលើការតាំងចិត្តធ្វើឱ្យបានល្អបំផុត។ មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS កញ្ញា គង់ ដាលីន បានបង្កើបពីកិច្ចការដែលខ្លួនត្រូវធ្វើបន្តថា ៖

“ក្រៅពីពង្រឹងអាជីវកម្មផ្ទាល់ខ្លួនឱ្យដំណើរការល្អ ខ្ញុំមានក្ដីស្រមៃបង្កើតជាគម្រោងផ្សេងៗដើម្បីលើកស្ទួយវប្បធម៌ទេសចរណ៍ និងបរិស្ថាននៅកម្ពុជា ”


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តិចណូវេសិនកម្ពុជា ជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាព និងបច្ចេកវិទ្យា

ភ្នំពេញ- ដោយមានកិច្ចសហការជាមួយក្រសួងអប់ យុវជន និងកីឡា តិចណូវេសិនកម្ពុជាឆ្នាំ២០២២ ប្រកាសជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាពនិងបច្ចេកវិទ្យា
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

សិស្សកម្ពុជា៥រូប ជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២

សិស្សឆ្នើមរបស់កម្ពុជាចំនួន៥រូប បានប្រឡងជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២ ដោយពួកគេមានឱកាសទៅបន្តសិក្សានៅប្រទេសសឹង្ហបូរីរយៈពេល៤ឆ្នាំ។
ចំណេះជីវិត, ព្រឹត្តិការណ៍

ជិះកង់ធ្វើឱ្យជីវិតមានភាពរីករាយ និងជំរុញសុខភាពផ្លូវចិត្តឱ្យល្អប្រសើរ

ជិះកង់គឺជាមធ្យោបាយធ្វើដំណើរមួយ ដែលអ្នកជំនាញសុខភាពចាត់ទុកថា គឺជាសកម្មភាពដ៏ប្រពៃ និងជាឱសថមិនចេះរីងស្ងួត ។ ក្នុងនោះការសិក្សាវិទ្យាសាស្រ្តបានរកឃើញថា ការធ្វើលំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេបង្អស់ក្នុងខេត្តរតនគិរី

ភ្នំពេញ – ស្រុកអូរជុំ ត្រូវបានប្រកាសថា ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅក្នុងខេត្តរតនគិរី និងទីមួយនៅភាគឦសាន នៃប្រទេសកម្ពុជា។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» ជាប់ជ័យលាភី ជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ

– សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)» ដែលរៀបចំចងក្រងឡើងដោយក្រសួងការបរទេសកម្ពុជា បានទទួលជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំអនុញ្ញាតឱ្យបើកឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ

vភ្នំពេញ៖ ក្រសួងអប់រំបានចេញសេចក្ដីជូនដំណឹងស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារមាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត៨០កន្លែង

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) ផ្ដល់អាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងវប្បធម៌ ប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្រ្ទទេវីឆ្នាំ២០២២

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ANSO ផ្ដល់អាហារូបករណ៍សិក្សាផ្នែកបច្ចេកវិទ្យានៅប្រទេសចិនចំនួន៥០០កន្លែង

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ ANSO Scholarship for Young Talents ២០២២បានបើកសម្រាប់យុវជនដែលមានសមត្ថភាពដើម្បីទៅសិក្សានៅ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គឺភាពចាំបាច់បំផុត ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើង ។ ប្រសិនបើគ្មានការចូលរួមនោះទេ ការពង្រឹងគុណភាព

AMS EDUCATION
@amseducation