លោកជំទាវ ឱ វណ្ណឌីន ៖ បញ្ចប់កូវីដកម្ពុជា តម្រូវឱ្យប្រជាពលរដ្ឋមានវិន័យត្រឹមត្រូវ និងយល់ដឹងព័ត៌មានសុខាភិបាល

ភ្នំពេញ៖ “ខ្ញុំ​និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយនិងសង្គមកម្ពុជា​ អាចត្រូវបានការពារ​និងជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុស​កូវីដ​-១៩។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាព​លរដ្ឋទាំងអស់​ឱ្យអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ដែលបានដាក់ចេញរួចហើយ…”។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ដូច្នេះ ទំនងមា​ន​ន័យថា ដើម្បីបញ្ចប់កូវីដ-១៩ នៅកម្ពុជា តម្រូវឱ្យប្រជាជនរស់នៅមានវិន័យត្រឹមត្រូវ យល់​ដឹង​ព័ត៌​មាន និងរួមសាមគ្គីគ្នាដោះស្រាយបញ្ហា។ លោកជំទាវមា​ន​ប្រសាសន៍ជុំវិញបញ្ហាខាងលើនេះ កាលពីថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២១ កន្លងទៅ ហើយត្រូវបានផ្សព្វផ្សាយដោយក្រសួងសុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍បន្តបន្ទាប់ថា ការចាក់វ៉ាក់សាំង​កូវីដ-១៩ ជាជម្រើសមួយរួមជាមួយជម្រើសដទៃទៀត​របស់ប្រជាពលរដ្ឋក្នុងការអនុវត្តន៍វិធានការបង្ការជំងឺកូវីដ-១៩​ ដែលអាចការពារសុខភាព ហើយតម្រូវឱ្យបុគ្គល​និងប្រជាជន​ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។ 

លោកជំទាវបន្តថា នៅផ្ទះ​ជាជម្រើសដ៏ល្អមួយ​សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។  ចំណែកវិធានការបិទខ្ទប់​ ជាវិធានការបណ្តោះអាសន្ន​ប៉ុណ្ណោះដែលមានពេលកណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។ វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន​ មុននឹងពេលដើរចេញពីវិធានការបិទខ្ទប់​ បើមិនដូច្នោះទេ​ ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត​ នឹងអាចកើតឡើង​ ហើយយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត។

“មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ​ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង​ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ​និងអស់ថាមពលទៅហើយ​ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ​ នៅពេលដែលកម្លាំងយើងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ​ ឬអាចនិយាយបានថា​ អស់ថ្ម​ តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង​ តើនឹងក្លាយទៅជាយ៉ាងណា? ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ​ប្រសិនបើមានការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ…”។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា បុគ្គលគ្រប់រូប​អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ​ប្រសិនបើគ្រប់គ្នា​អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល​ និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩​ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ “ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ​ បុគ្គលម្នាក់ៗ​ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្នការពារដូចបានរៀបរាប់ខាងលើ”។ 


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..
ជំនាញ, ព្រឹត្តិការណ៍

LinkedIn បង្ហាញជំនាញទន់សំខាន់បំផុត ១០ ដែលក្រុមហ៊ុនត្រូវការពីបុគ្គលិក

សមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលប្រែលប្រួលរហ័ស និងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ គឺជាចំណុចទាក់ទាញ ដែលក្រុមហ៊ុនចង់បានពីបុគ្គលិក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មិនគោរពសិទ្ធិ និង​ល្មើសល្បឿន ជាកត្តាចម្បងបណ្តាល​ឱ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

អំឡុងពេល៤ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៦០ករណី ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់សរុបចំនួន ៣៩នាក់…
ទេពកោសល្យ, ព្រឹត្តិការណ៍

យុវជន​មួយក្រុមបង្ហាញ​ភាពច្នៃប្រឌិត តាមរយៈគម្រោងចម្រោះទឹកភ្លៀងដើម្បីសិស្សនៅតំបន់ដាច់ស្រយាលទទួលបានទឹកស្អាតបរិភោគ

យុវជនមួយក្រុមដែលមក​ពីសាកលវិទ្យាល័យផ្សេងគ្នា បានរួមគ្នាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង ដែលគេ​ឱ្យ​ឈ្មោះថា Rain Filtration System ក្នុងការបំប្លែងទឹកភ្លៀងទៅជាទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាង៣ម៉ឺននាក់ ដាក់ពាក្យ​ប្រឡងគ្រូបង្រៀន​អនុវិទ្យាល័យ

ការប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​អនុវិទ្យាល័យ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែក្រោយ​នេះ ដោយ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ៣៣ ៣១៤នាក់ ខណៈ​ដែល​ការ​ជ្រើសរើស​មានចំនួន ៤៤១កន្លែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

១១វិធីដើម្បីវិនិយោគចំពោះខ្លួនឯង ធ្វើ​ឱ្យជីវិតកាន់តែប្រសើរជាងមុន

ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ ការវិនិយោគចំពោះខ្លួនឯងជារឿងទីមួយ ដែលត្រូវធ្វើ។ ក្នុងស្ថានភាពខ្លះមនុស្សបានគិតថា ការរកលុយបន្ថែមឱ្យបានច្រើន ឬទិញឡានថ្មី …..