កូវីដ-១៩ អង្គការទស្សនៈពិភពលោកផ្ដល់សៀវភៅជិត ៣សែនក្បាលដល់កុមារកម្ពុជា

ភ្នំពេញ៖ រយៈពេលមួយឆ្នាំចុងក្រោយនេះ អង្គការទស្សនៈពិភពលោកបានផ្ដល់សៀវភៅអានជិត ៣សែនក្បាលដល់កុមារកម្ពុជាដែលមិនមានលទ្ធភាពទិញសៀវភៅ បំណងជួយឱ្យកុមារចេះអាន និងពង្រឹងគុណភាពអំណាននៅតាមទីជនបទឱ្យកាន់តែប្រសើរ ។ ទន្ទឹមគ្នានេះអង្គការទស្សនៈពិភពលោក បានចាត់ទុកការអានសៀវភៅជាផ្នែកសំខាន់អភិវឌ្ឍន៍ខួរក្បាលកុមារ ព្រមទាំងបណ្តុះ​​កុមារនៅកម្ពុជាឱ្យចេះសរសេរ ។

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនិងឆ្លងរីករាលដាលបណ្តាលឱ្យ​សាលារៀនទូទាំងប្រទេសកម្ពុជាផ្អាកជា​អាសន្នទាំងសាលារដ្ឋ និងឯកជន ហើយរូបភាពនេះប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់កុមារ ពិសេសកុមាររស់​នៅតំបន់ជនបទ កុមារតំបន់ក្រីក្រ និងជនជាតិភាគតិចដែលពួកគាត់មិនមានលទ្ធភាពក្នុងការទិញសៀវភៅ ។

“អង្គការទស្សនៈពិភពលោកផ្ដល់សៀវភៅដល់កុមារនេះ គឺចង់ឃើញកុមារកម្ពុជាគ្រប់រូបអាចរីកធំធាត់ឡើង ដោយត្រៀមខ្លួនធ្វើជាយុវជនដែលពោពេញទៅដោយការអប់រំ”

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា

លោក ឡេង​ វីរៈ បានបន្តថា​ អង្គការទស្សនៈពិភពលោកបានផ្តល់បានសៀវភៅសិក្សាដល់កុមារ តាមរយៈស្នាក់ការរបស់អង្គការតាមបណ្ដាខេត្ត ឬតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា និងបានចុះចែកជូនដល់កុមារដោយផ្ទាល់នៅតាមតំបន់គោលដៅ ។ ការផ្តល់ជូននេះមានទាំងសៀវភៅភាសាជាតិ និងបរទេស ។ គួរបញ្ជាក់ថា រយៈពេលពីឆ្នាំចុងក្រោយនេះ អង្គការទស្សនៈពិភពលោក បានផ្ដល់សៀវភៅដោយផ្ដោតសំខាន់ខេត្តចំនួន១០ រួមមាន រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ក្រចេះ ព្រះវិហារ និងខេត្តផ្សេងៗ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...