គំនិតច្នៃប្រឌិត ជាជំនាញទន់ប្រើប្រាស់ចំាបាច់ក្នុងការរស់នៅប្រចាំថ្ងៃ

ការអប់រំ ៖ គំនិតច្នៃប្រឌិត ឬជាភាសាអង់គ្លេសហៅថា Creative Idea ជាសមត្ថភាពកើតចេញពីចរឹតលក្ខណៈផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ គ្រប់គ្នាសុទ្ធតែមានគំនិតច្នៃប្រឌិត អាចតិចឬច្រើនអាស្រ័យលើទេពកោសល្យនិងសមត្ថភាពរបស់ខ្លួន។ គំនិតច្នៃប្រឌិតប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហា និងប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងពង្រឹងលទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ និយាយឱ្យសាមញ្ញការគិតស្រមើស្រមៃដើម្បីបង្កើតអ្វីមួយថ្មីដែលពុំធ្លាប់មាន ឱ្យលេចចេញជាប្រយោជន៍អ្វីមួយ ក៏អាចចាត់ទុកជាគំនិតច្នៃប្រឌិតដែរ។

តាមបទពិសោធធ្វើការក្នុងវិស័យថតរូប និងផលិតវីដេអូ យុវជន សុង សៀកឡេង បានឱ្យដឹងថា គំនិតច្នៃប្រឌិតកើតឡើងពីអ្វីៗដែលមាននៅជុំវិញខ្លួន រាប់ទាំងការប្រើប្រាស់បណ្ដាញសង្គម ទទួលព័ត៌មានផ្សេងៗ មើលកម្មវិធីច្នៃប្រឌិត Pinterest, Instagram និង​ YouTube ជាដើម។

សៀកឡេង បានបន្តថា ៖

“ពេលខ្លះគំនិតច្នៃប្រឌិតរបស់ខ្ញុំបានមកពីមើលភាពយន្ត ! ខ្ញុំបានចំណាយពេលមើលភាពយន្ត និងស្ដាប់ចម្រៀង ជាពិសេសមើលវីដេអូណាដែលមានគំនិតច្នៃប្រឌិតប្លែកៗស្រាប់ អាចជួយឱ្យខ្ញុំរកនឹកឃើញគំនិតថ្មីៗបាន”។

គំនិតច្នៃប្រឌិត

គំនិតច្នៃប្រឌិតទាមទារឱ្យមនុស្សចេះពិចារណាស៊ីជម្រៅ ឬបង្កើតជាសិល្បៈដោះស្រាយថ្មីៗដែលឆ្លើយតបនឹងបញ្ហាអ្វីមួយជាក់លាក់។ សម្រាប់យុវជន ឈយ ពស៊ាង ជាតន្រ្តីករ និងអ្នកនិពន្ធចម្រៀងម្នាក់ យល់ថា គំនិតច្នៃប្រឌិតក្នុងស្នាដៃសិល្បៈអាចទាក់ទាញចិត្តអ្នកគាំទ្រលឿនរហ័សបំផុត។ ពស៊ាង បានប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំចំណង់ចំណូលចិត្តមានពីធម្មជាតិ បង្កើតស្នាដៃចម្រៀងក្នុងទម្រង់ចម្រៀងផលិតដោយខ្លួនឯង (Original songs) មានដូចជាបទរាស្រ្តសាមញ្ញ និងបទអង្វរតេជគុណ ជាចម្រៀងសាច់រឿងបែបបុរាណ។

“គំនិតច្នៃប្រឌិតមិនគិតចំពោះតែគំនិតដែលថ្មីអស្ចារ្យពុំធ្លាប់មាននោះទេ តែវាជាការប្រឌិតឡើងនូវអ្វីដែលមានស្រាប់ ការកែច្នៃគំនិតចាស់ ឬគំនិតច្រើនចូលគ្នាបង្កើតជាអ្វីមួយដែលប្លែក ដែលគួរឱ្យចាប់ចិត្ត… ពេលដែលធ្វើអ្វីមួយដែលយើងស្រឡាញ់ នោះយើងនឹងព្យាយាមគិតរិះរកគ្រប់មធ្យោបាយល្អៗ ដើម្បីកែច្នៃអ្វីដែលធ្វើនោះឳ្យកាន់តែល្អជាងមុន”

ឈយ ពស៊ាង

តាមការស្រាវជ្រាវបង្ហាញថា ការ​ស្រមើស្រមៃ​ដាច់​តែឯង ការធ្វើការងារជាក្រុម​ ជា​គន្លឹះ​គោល​នៃ​ការ​ស្វែងរកនិង​បង្កើត​គំនិត​ច្នៃប្រឌិត។ គំនិតថ្មីៗជាច្រើនកើតឡើងនៅពេលដែលអ្នកបង្កើតមានគំនិតបញ្ចូលគ្នា។ ជានិស្សិតឆ្នាំទីពីរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ថុន គឹមហេង ក៏យល់ឃើញដែរថា គំនិតច្នៃប្រឌិត មិនត្រឹមតែជួយដល់ការសិក្សាប៉ុណ្ណោះទេ តែថែមទាំងប្រើប្រាស់បានគ្រប់កាលៈទេសៈក្នុងការរស់នៅប្រចាំថ្ងៃ។

គំនិតច្នៃប្រឌិតមាននៅគ្រប់ទីកន្លែង ប៉ុន្តែវាមិនអាចកើតឡើងស្រួលពេកនោះទេ ប្រសិនបើមនុស្សមិនមានមូលដ្ឋានក្នុងការគិតពិចារណា។ ប្រសិនបើសិស្ស-និស្សិតយកចិត្តទុកដាក់ផ្ដោតទៅលើការសិក្សាតែមួយមុខ នោះគំនិតច្នៃប្រឌិតជាច្រើននឹងកើតមានជួយដល់ការសិក្សារបស់ពួកគេ។ ជាក់ស្ដែងដូចជា ការរៀនភាសាបរទេស តម្រូវឱ្យសិស្សទៅរៀននៅសាលា តែបើគាត់មានភាពច្នៃប្រឌិត គាត់អាចរៀនដោយខ្លួនឯង ដូចជាតាមរយៈការមើលវីដេអូ ស្ដាប់ចម្រៀង មើលភាពយន្ត ឬស្តាប់ការសន្ទនាជាភាសាបរទេសនោះជាដើម៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។