ទោះស្ថិតក្នុងបដិវដ្តឧស្សាហកម្មទី៤ ក៏ជំនាញធ្វើការងារជាមួយមនុស្សនៅតែសំខាន់

ស្ថិតក្នុងបដិវដ្តឧស្សាហកម្ម ៤.០នេះ ពិភពលោកបាន​ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ដោយក្នុងនោះ មានជំនាញជាច្រើននឹងត្រូវបាត់បង់ ខណៈការងារមួយចំនួនក៏ត្រូវបានជំនួសដោយវត្តមានរបស់បច្ចេកវិទ្យាផងដែរ។ ទោះជាយ៉ាងនេះក្តី ជំនាញថ្មីជាច្រើនក៏ចូលមកជំនួសជំនាញចាស់ៗទាំងអស់នោះដែលធ្វើឱ្យ​វត្តមានរបស់មនុស្សនៅតែសំខាន់ក្នុងទីផ្សារការងារ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យូ បូរី ស្ថាបនិកក្រុមហ៊ុន TEDP និងជាអ្នកជំនាញផ្នែកធនធានមនុស្សបានលើកឡើងថា ការធ្វើស្វ័យប្រវត្តិកម្ម (automation) នឹងធ្វើឱ្យ​អាជីពដែលមិនសូវត្រូវការជំនាញ ឬការងារដដែលៗមួយចំនួននឹងត្រូវជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិ (robot)។ តែទោះជាយ៉ាងនេះក្តី វាមិនមែនមានន័យថា មនុស្សទាំងអស់នឹងត្រូវបាត់បង់ការងារនោះទេ។ ការងារថ្មីៗជាច្រើននឹងចូលមកជំនួសការងារចាស់ៗទាំងអស់នោះដែលធ្វើឱ្យមនុស្សកាន់តែ​មានសមត្ថភាព​ខ្ពស់ក្នុងការធ្វើការងារប្រកបដោយផលិតភាព និងគុណភាពល្អជាងមុន។

“ក្នុងចំណោម​ជំនាញទាំងអស់ដែលពិភពលោកត្រូវការក្នុងសតវត្សទី២១នេះ ជំនាញធ្វើការជាមួយមនុស្សនៅតែមានសារៈសំខាន់​ ព្រោះទោះបីជាការងារជាច្រើនត្រូវធ្វើដោយម៉ាស៊ីនស្វ័យប្រវត្តិក៏ដោយ ក៏ស្ថាប័នទាំងអស់ចាំបាច់ត្រូវតែមានអ្នកគ្រប់គ្រងឧបករណ៍ឆ្លាតវៃទាំងអស់នោះដែរ”

លោកស្រី យូ បូរី

អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សខាងលើបានលើកឡើងថា អនាគតទៅចង្វាក់ផលិតកម្មជាច្រើននឹងត្រូវការធនធានមនុស្សដែលមានសមត្ថភាពខ្លាំងជាងមុន ខណៈពេលដែលទីផ្សារ​នៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើមនឹងកាន់តែទូលំទូលាយ។ ហេតុនេះមនុស្សទាំងអស់នៅលើពិភពលោក​ នឹង​កាន់តែជិតស្និតជាមួយគ្នា ព្រោះមនុស្សអាចនឹងចល័តទៅធ្វើការងារបាននៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោក។

គួរបញ្ជាក់ថា ស្ថាប័នការងារក្នុងរបត់បដិវដ្តឧស្សាហកម្មទី៤ ស្ថាប័ននីមួយៗ ត្រូវការធនធានមនុស្សដែលមានសមត្ថភាពលើភាពជាអ្នកដឹកនាំ ជំនាញធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហាជាដើម។ ជំនាញទាំងអស់នេះសុទ្ធជាជំនាញដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសថាជាជំនាញដែលមនុស្សក្នុងសតវត្សទី២១ នេះត្រូវការ និងកាន់តែមានតម្រូវការខ្ពស់នៅថ្ងៃអនាគតបន្ថែមទៀត៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..