សហគ្រិនឌីជីថលជាប្រធានបទប្រកួតដណ្ដើមជ័យលាភីយុវជន២១

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន BOOTCAMP 2021 មានឈ្មោះជាផ្លូវការថា យុវជន២១ រៀបចំឡើងក្រោមប្រធានបទសហគ្រិនឌីជីថល ដោយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យមានបំណិនរៀបចំគម្រោងអាជីវកម្មបែបឌីជីថល និងប្រើប្រាស់បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា (Digital Resolutions) និងបង្កើតអាជីវកម្មក្នុងបរិបទថ្មី ។ កម្មវិធីអភិវឌ្ឍយុវជននេះបានប្រកួតប្រជែងវគ្គទីមួយកាលពីថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២១។

លោក ឯម ពិសិដ្ឋ សាស្ត្រាចារ្យ និងគណៈកម្មការរៀបចំកម្មវិធីយុវជន២១ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា BOOTCAMP 2021 ធ្វើឡើងក្រោមប្រធានបទសហគ្រិនឌីជីថល បង្ហាញការផ្លាស់ប្តូរផ្នត់គំនិតកម្ពុជាឱ្យងាកមកចាប់យកអាជីវកម្មឌីជីថល រួមចំណែកអនុវត្តគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល។

លោក ឯម ពិសិដ្ឋ បានបន្ថែមថា យុវជនដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះ ក្រុមយុវជនទទួលបានជ័យលាភីចុងក្រោយនឹងទទួលបានពានរង្វាន់ថ្នាក់ជាតិស្តីពីយុវសហគ្រិនឌីជីថល និងទឹកប្រាក់ឧបត្ថម្ភសម្រាប់ធើ្វជាដើមទុនវិនិយោគលើគម្រោងអាជីវកម្មរបស់ខ្លួន។  ទន្ទឹមគ្នានេះយុវជនទទួលបានការបណ្តុះបណ្តាលឱ្យក្លាយជាធនធានសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងការប្រើប្រាស់ឌីជីថលសម្រាប់ដោះស្រាយបញ្ហា។

សម្រាប់ឆ្នាំ២០២១ នេះ កម្មវិធីបានតម្រង់ទិសនិងបណ្ដុះគំនិតអាជីវកម្មដល់យុវជនចំនួន ១១០នាក់ មកពីសាកលវិទ្យាល័យចំនួន១៣ផ្សេងគ្នា តាមរយៈ Google Meet និងផ្សាយបន្តផ្ទាល់តាមបណ្តាញព័ត៌មានសង្គម។ ក្រុមនីមួយៗចូលរួមប្រកួតកំពុងខិតខំបង្ហាញសមត្ថភាព និងឆន្ទៈរៀបចំគម្រោងអាជីវកម្មបែបឌីជីថលតាមកិច្ចការស្រាវជ្រាវដែលកម្មវិធីបានផ្ដល់ជូន ។

កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន BOOTCAMP 2021  ផ្តួចផ្តើមគំនិតដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក្នុងគោលបំណងប្រែអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យមានសមត្ថភាពដោះបញ្ហាប្រឈមនៅក្នុងបរិបទឌីជីថល (Digital Resolutions) និងបដិវត្តឧស្សាហកម្ម ៤.០ ដែលយុវជនត្រូវមានជំនាញនិងបំណិនជីវិត ទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។

គួររំលឹកថា កម្មវិធីយុវជន២១ មានរយៈពេលប្រាំមួយខែ និងផ្តល់ការបណ្តុះបណ្តាលយុវជនជាក់ស្តែងជាមួយវាគ្មិន សាស្រ្តាចារ្យ និងអ្នកឯកទេសរយៈពេល១២ថ្ងៃ ចែកចេញជាបួនវគ្គ ព្រមទាំងតម្រូវឱ្យចុះកម្មសិក្សាជាមួយសហគ្រាសឯកជនដែលកំពុងធើ្វអាជីវកម្មឌីជីថល ដោយសរសេរគម្រោងអាជីវកម្មជាក់លាក់ ដើម្បីប្រកួតប្រជែងដណ្តើមជ័យលាភីរបស់ក្រសួងអប់រំ យុវជន និងកីឡា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...