Dj Nana ៖ បញ្ជៀសរឿងរ៉ាវស្មុគស្មាញក្នុងពេល Lockdown នៅផ្ទះគួរបង្កើតបរិយាកាសរីករាយក្នុងគ្រួសារ

ភ្នំពេញ៖ ក្នុងពេលវេលាពេលនៃការបិទខ្ទប់ (Lockdown) មនុស្សជាច្រើននៅផ្ទះគោរពតាមការណែនាំរបស់ក្រសួងសុខភិបាល។ ប៉ុន្តែទន្ទឹមគ្នានេះអារម្មណ៍ម្នាក់ៗរមែងតែងមិនស្ងប់សុខដោយបារម្ភពីស្ថានការណ៍ជំងឺកូវីដ-១៩ អាចបង្កជារឿងរ៉ាវស្មុគស្មាញសម្រាប់ជីវិត និងសុភមង្គល​គ្រួសារ។ ដើម្បីចៀសឆ្ងាយពីកង្វល់ទាំងនោះ​ ដំណាក់កាលនេះសមា​ជិក​គ្រួសារទាំងអស់គួរបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារ បង្កើនទំនាក់ទំនងឱ្យល្អ និងចែករំលែកក្ដីស្រលាញ់ដល់គ្នាទៅវិញទៅមកដោយស្និទ្ធស្នាល​។ នេះជាការយល់ឃើញរបស់អ្នកនាង នាង សុវ៉ាតនា ដែលមហាជនស្គាល់ថា Dj Nana ប្រាប់ដល់ AMS ។

អ្នកនាង នាង សុវ៉ាតនា បាននិយាថា

“ពោលពាក្យសរសើរដល់គ្នាឱ្យបានច្រើននៅពេលដែលសមាជិកគ្រួសាររបស់យើងចាប់ផ្ដើមធ្វើមួយ ឬក៏ជួយធ្វើកិច្ចការងារផ្ទះវាជារឿងដែលល្អបំផុត នោះនឹងនាំឱ្យមនុស្សម្នាក់ៗមានទឹកចិត្តធ្វើបន្ត ព្រមទាំងបង្កើតភាពស្និទ្ធិស្នាលផងដែរ”

អ្នកដោះស្រាយវិបត្តិរូបនេះ បានបន្ថែមថា នៅផ្ទះច្រើនមានបញ្ហាច្រើនដែលត្រូវជួបប្រទះ​ ប៉ុន្តែជាឱកាសចែករំលែកក្ដីសេចក្ដីស្រលាញ់ និង​បង្ហាញឱ្យឃើញរូបភាពល្អណាមួយនៅក្នុងក្រុមគ្រួសារ។

“ជាក់ស្ដែងខ្ញុំមិនចេះធ្វើម្ហូបនោះទេ​ ប៉ុន្តែពេលនេះនៅផ្ទះច្រើន មានពេលធ្វើម្ហូបឱ្យស្វាមី​ ​និងក្រុមគ្រួសារ ហើយ​នេះជាពេលវេលាដែលទទួលបាន​ពាក្យសរសើរអំពីអ្វីដែលយើងខិតខំធ្វើ វាគឺជាក្ដីសុខមួយបែបដ៏មានភាពរីករាយ”

អ្នកនាង នាង សុវ៉ាតនា យល់ថា សមាជិកគ្រួសារត្រូវចេះជួយសម្រាលធុរៈគ្នា តាមរយៈការបង្កើនសេចក្ដីសុខដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយជួយការងារណាដែលអាចធ្វើបាន និងចៀសវាងការមើលបំណាំគ្នា។ សមាជិកគ្រួសារអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ដោយព្យាយាមធ្វើអ្វីមួយជាសកម្មភាពគ្រួសារមិនមែនជាសកម្មភាពឯកជន។

អ្នកនាង នាង សុវ៉ាតនា

“ពាក្យថាសុភមង្គលនៅក្នុងគ្រួសារ មានន័យថាកន្លែងរស់នៅប្រចាំថ្ងៃទាំងឡាយណា ធ្វើអារម្មណ៍មានផាសុខភាព មិនទាស់ចិត្ត មិនរអៀសចិត្ត និងមិនធ្វើឱ្យយើងធុញទ្រាន់គ្នា”

គួរបញ្ជាក់ថា សកម្មភាពគ្រួសារដែលលើកឡើងខាងលើមាន ដូចជា សមាជិកគ្រួសារចេះជួយធ្វើម្ហូបរួមគ្នា ជួយគ្នាលាងចាន ជួយថែទាំកូន ជួយបង្រៀនកូនដោយក្តីស្រឡាញ់និងស្និទស្នាលជាដើម។ ទម្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រួសារ ការពោលពាក្យសរសើរលើកដល់គ្នា ទើបធ្វើឱ្យគ្រួសារធ្វើរឿងអ្វីថ្មីៗ និងមានប្រយោជន៍ទាំងអស់គ្នា៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…