DJ ណាណាចែករំលែកគន្លឹះ ៤ចំណុចជួយការសិក្សារបស់កូនឱ្យមានប្រសិទ្ធភាព

ភ្នំពេញ – ឪពុកម្ដាយ ឬអាណាព្យាបាលអាចអនុវត្តវិធីសាស្ត្រមួយចំនួនជួយកូន ឬកុមារក្នុងពេលរៀនពីចម្ងាយឱ្យមានគុណភាព ដូចជារៀបចំបរិយាកាសសិក្សារបស់កូនឱ្យបានសមស្រប ពិនិត្យសុវត្ថិភាពនៃមាតិកាសិក្សា សហការជាមួយសាលា ឬសហគមន៍ និងផ្តល់ការអប់រំដល់កូនតាមលទ្ធភាពអាចធ្វើទៅបាន ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកនាង នាង សុវ៉ាតនា គេស្គាល់ជាទូទៅថា DJ ណាណា បានចែករំលែកទៅកាន់ឪពុកម្ដាយគួរយកចិត្តទុកដាក់ជួយកូន ឬកុមារឱ្យបន្តរៀនបានទោះស្ថិតក្នុងស្ថានភាពមិនច្បាស់នៃជំងឺកូវីដ-១៩ តាមរយៈវីដេអូអប់រំមួយ ។

១. បរិយាកាសសមស្រប ៖ បរិយាកាសរៀនសូត្ររបស់កូន ឬកុមារត្រូវជ្រើសរើសកន្លែងដែលមានពន្លឺគ្រប់គ្រាន់ មានខ្យល់ចេញចូល មានសម្ភារៈរៀន និងមានអាហាសម្រន់ ឬភេសជ្ជៈសម្រាប់កូន ឬកុមារ ។ ស្វែងរកទីកន្លែងរៀនសម្របសម្រាប់កូន អាចជួយឱ្យពួកគេមានចិត្តចង់រៀន និងមិនមានអារម្មណ៍ធុញថប់ ។ ទន្ទឹមនឹងនេះ ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវចំណាយពេលរៀនជាមួយកូន និងបង្រៀនកូនបន្ថែម ។

២. សុវត្ថិភាពនៃមាតិកាសិក្សា ៖ សុវត្ថិភាពនៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃរបស់កូន ឬកុមារ ពិតជាសំខាន់ដែលឪពុកម្ដាយ ឬអាណាព្យាបាល​ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់កុមារ ។ ម៉្យាវិញទៀត ឪពុកម្ដាយ ឬអាណាព្យាបាល អាចតាមដានផេកផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា ដើម្បីមើលវីដេអូមេរៀន និងយកវិធីសាស្រ្តបង្រៀនពីលោកគ្រូ អ្នកគ្រូ​ មកបង្រៀនកូន ឬកុមារនៅផ្ទះបានផងដែរ ។ លើសពីនេះ ឪពុកម្ដាយ ឬអាណាព្យាបាលមិនត្រូវទុកកូនចោលឱ្យបើកម្មវិធីផ្សេងៗដែលមាននៅក្នុងទូរស័ព្ទដែលអាចប៉ះពាល់ទៅលើខួរក្បាល និងចរិកលក្ខណៈរបស់កូន ឬកុមារ ។

៣. ជំនួយពីសាលា ឬសហគមន៍ ៖ ការគាំទ្រពីសាលា សហគមន៍ និងលោកគ្រូ អ្នកគ្រូរបស់កូន ឬកុមារ អាចជួយណែនាំពន្យល់ឪពុកម្ដាយ ឬអាណាព្យាបាល ពីឯកសារមេរៀន ក្រដាសសន្លឹកកិច្ចការសម្រាប់ឱ្យកូន ឬកុមាររៀននៅផ្ទះ ។ ទន្ទឹមនឹងនេះ រាល់ចម្ងល់ផ្សេងៗទាក់ទងនឹងការសិក្សារបស់កូន ឬកុមារ ឪពុកម្ដាយ ឬអាណាព្យាបាលអាចទំនាក់ទំនងសួរលោកគ្រូ អ្នកគ្រូ បានភ្លាមៗ ។ ដូចនេះការគាំទ្រពីសាលារៀន ឬសហគមន៍ពិតជាមានសារសំខាន់ដែលជួយឱ្យការរៀនពីចម្ងាយនៅផ្ទះរបស់កូន ឬកុមារកាន់តែមានប្រសិទ្ធភាព ។

៤. អប់រំ និងតាមដានស្ថានការកូវីដ-១៩ ៖ ឪពុកម្ដាយត្រូវពន្យល់កូនបែបវិជ្ជមានអំពីហេតុផលដែលកូន ឬកុមារ ហេតុអ្វីមិនអាចទៅរៀននៅសាលាបាន? ហេតុអ្វីមិនអាចចេញទៅក្រៅបាន? ហេតុអ្វីមិនអាចលេងជាមួយក្មេងៗជិតផ្ទះបាន? ហើយហេតុផលទាំងនេះ គឺដោយសារជំងឺកូវីដ-១៩ ។ លើសពីនេះ ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវពន្យល់កូន ឬកុមារ អំពីវិធានការសុខាភិបាល បីកុំបីការពារ ដើម្បីឱ្យក្មេងៗងាយយល់ និងចេះថែរក្សាអនាម័យពួកគេផ្ទាល់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...