ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ចំនួន 30 កន្លែងសម្រាប់ឆ្នាំសិក្សា 2021
ភ្នំពេញ៖ បើកទទួលពាក្យពីថ្ងៃ11 មករា ដល់ថ្ងៃ 06កុម្ភៈ ឆ្នាំ2021 ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហារូបករណ៍ដល់សិស្សដែលមានបំណងចង់ដាក់ពាក្យសិក្សាបរិញ្ញាបត្រផ្នែកនេះ ចំនួន 30 កន្លែង។
ក្នុងចំណោមបេក្ខជនចំនួន 30 នាក់ក្នុងនោះផ្ដល់ឱ្យ 20 នាក់ជាសិស្សទូទៅអាយុមិនលើសពី 22ឆ្នាំ 6នាក់ជាសិស្សអាទិភាពនារី អាទិភាពក្រីក្រ និងអាទិភាពតំបន់ដាច់ស្រយាល និង 4នាក់ទៀតជាសិស្សអាហារូបករណ៍ពីស្ថាប័នណាមួយដែលមានការឯកភាពពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គួរបញ្ជាក់ថា អាហារូបករណ៍ចំនួន 30 កន្លែងនេះ នឹងត្រូវបានផ្ដល់ជូនដោយផ្អែកទៅលើលំដាប់ពិន្ទុនៃការប្រឡង និងលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ។ សិស្សានុសិស្សដែលមានបំណងចង់ដាក់ពាក្យ ដើម្បីទទួលបានអាហារូបករណ៍អាចសាកសួរពត៌មាន និងទិញពាក្យប្រឡងនៅការិយាល័យសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិអប់រំ បានសម្រេចដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…