លោកបណ្ឌិត ដេត សុខឧត្តម ៖ ការជួយនិស្សិតដែលខ្វះខាតឱ្យសិក្សាបន្ត ជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ការអប់រំត្រូវ​បានគេ​ចាត់ទុកថា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ជាការកត់សម្គាល់មាននិស្សិតជាច្រើននៅកម្ពុជាយើងបានជួបនូវ​វិប្បត្តិខ្វះខាតថវិកា ដោយធ្វើ​ឲ្យ​ពួកគេ​មិន​អាច​បន្ត​ការ​សិក្សា​បាន។ ដូច្នេះ តើ​នៅពេលដែលសិស្សនិស្សិតជួបប្រទះបញ្ហាខ្វះខាតលុយកាក់ក្នុងការបន្តការសិក្សាបែបនេះ តើពួកគេអាចសុំជំនួយពីប្រភពណាបាន?

លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងថា

“ការទំនុកបម្រុងទៅដល់សិស្សនិស្សិត ជាទូទៅនាពេលបច្ចុប្បន្ននេះ លោក​មើលឃើញថា នៅមានកម្រិត ទាំងដែលយើងទាំងអស់គ្នាភាគច្រើនសុទ្ធតែយល់ស្រប និងទទួលស្គាល់ថា ការអប់រំគឺពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសក្នុងរយៈពេលវែង”

អ្នកមានបទពិសោធន៍ធ្លាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសតួកគីរូបនេះបន្តថា នៅពេលខ្វះខាត សម្រាប់ថ្នាក់ឧត្តមសិក្សា  ប្រភពទីមួយដែលសិស្សនិស្សិតទូទៅនឹងទៅរកមុនគេ គឺដាក់ពាក្យសុំអាហារូបករណ៍នៅតាមបណ្ដាវិទ្យាស្ថានគ្រឹះស្ថានឧត្តមសិក្សានិងសាកលវិទ្យាល័យនានា។ លោកថា ជាការពិតគ្រឹះស្ថានសិក្សាភាគច្រើនសុទ្ធតែបានផ្ដល់អាហារូបករណ៍ទៅតាមគោលការណ៍ និងលទ្ធភាពរៀងៗខ្លួន។ ហើយថា ការរំពឹងនូវការទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យជាប្រភពគោល បានក្លាយទៅជាបន្ទុកដ៏ធ្ងន់មួយសម្រាប់ស្ថាប័នសិក្សាទាំងនោះ ត្បិតសាកលវិទ្យាល័យក៏ត្រូវរ៉ាប់រងនូវការចំណាយច្រើនទៅលើប្រាក់បៀវត្សបុគ្គលិក-សាស្ត្រាចារ្យ សម្ភាររូបវ័ន្តសិក្សា និងការស្រាវជ្រាវផ្សេងៗ ដើម្បីធានាបាននូវគុណភាពអប់រំមួយដែលល្អពិតប្រាកដ ខណៈដែលចំណូលរបស់សាកលវិទ្យាល័យពីការបង់ថ្លៃសិក្សារបស់និស្សិតតែមួយមុខគត់មិនអាចធ្វើឱ្យមានចីរភាពឡើយ។

បណ្ឌិតវ័យ៣៦ឆ្នាំរូបនេះបន្តថា បើក្រឡេកទៅមើលបណ្ដាសាកលវិទ្យាល័យនៅជុំវិញពិភពលោក ជាពិសេសសាកលវិទ្យាល័យល្បីៗដូចជា Harvard គឺគេសុទ្ធតែមានការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុពីសំណាក់អតីតនិស្សិត និងមូលនិធិផ្សេងៗ ឬទឹកប្រាក់ជំនួយទៅតាមគម្រោងស្រាវជ្រាវជាក់លាក់ណាមួយ ដោយក្នុងមួយឆ្នាំៗអាចមានទំហំទឹកប្រាក់រហូតទៅដល់រាប់ពាន់លានដុល្លារ។

លោកបណ្ឌិត ដេត សុខឧត្តម លើកឡើងអំពីបទពិសោធន៍របស់លោកពេលសិក្សានៅប្រទេស​តួកគីថា និស្សិតនៅទីក្រុង Istanbul ភាគច្រើនដែលបានប្រឡងជាប់ហើយសិក្សានៅសាកលវិទ្យាល័យសាធារណៈ គឺទទួលបានអាហារូបករណ៍ដោយមិនបង់ថ្លៃសិក្សា។ បន្ថែមពីនោះ ពួកគេអាចមានឱកាសដាក់ពាក្យសុំអាហារូបករណ៍ទំនុកបម្រុងប្រចាំខែពីស្ថាប័នរដ្ឋ ឯកជន និងសមាគមមូនិធិសង្គមស៊ីវិលផ្សេងៗ ។

“រូបខ្ញុំផ្ទាល់ក៏ទទួលបានអាហារូបករណ៍ពីប្រាំប្រភពផ្សេងគ្នា រួមមានអាហារូបករណ៍នាយករដ្ឋមន្ត្រី អាហារូបករណ៍រដ្ឋបាលសាលាក្រុង Istanbul និងពីមូលនិធិមួយចំនួនផ្សេងទៀត ដែលសរុបមកអាចជួយឱ្យខ្ញុំសិក្សានៅទីនោះដោយមិនមានកង្វល់ផ្នែកហិរញ្ញវត្ថុ ឬបង្កើតជាបន្ទុកដល់គ្រួសាររបស់ខ្ញុំ”

បណ្ឌិត ដេត សុខឧត្តម

តាមលោកបណ្ឌិត នៅប្រទេស​កម្ពុជា​មានក្រុមហ៊ុនខ្លះបានចាប់ផ្ដើមផ្ដល់អាហារូបករណ៍ដល់និស្សិតពូកែ និងមានអង្គការមួយចំនួន បាន​ជួយឧបត្ថម្ភដល់សិស្សនិស្សិតតាមរយៈការបង្កើតអន្តេវាសិកដ្ឋានឱ្យសិស្សនិស្សិតស្នាក់នៅជាដើម។ តែយ៉ាងណា លោកសង្ឃឹមថា នឹងមានជំនួយ ឬការឧបត្ថម្ភជាច្រើនទៀតនាពេលអនាគតដល់សិស្សនិស្សិតរបស់កម្ពុជាពីសំណាក់ស្ថាប័ន និងបុគ្គលជោគជ័យផ្នែកហិរញ្ញវត្ថុនានាប្រកបដោយចីរភាព និងវិសាលភាពទូលំទូលាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....