លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ ប្រាប់អំពីសារៈសំខាន់នៃការបំបៅដោះកូនដោយទឹកដោះម្ដាយ

ភ្នំពេញ៖ អាណាព្យាបាលខ្មែរយើងជាច្រើនសុទ្ធតែធ្លាប់បានលឺការណែនាំឱ្យបំបៅដោះកូនដោយទឹកដោះម្តាយ តែពេលខ្លះគាត់មិនទាន់បានយល់ច្បាស់នៅឡើយពីលក្ខខណ្ឌវិទ្យាសាស្ត្រ និងលក្ខណៈពិសេស​ពិតប្រាកដនៃទឹកដោះម្តាយចំពោះកូន។

លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ អ្នកឯកទេសជាន់ខ្ពស់ផ្នែកអាហាររូបត្ថម្ភនៃអង្កការទស្សន:ពិភពលោក (World Vison Cambodia) មានប្រសាសន៍ថា៖

“ម្ដាយត្រូវបំបៅដោះកូនភ្លាមក្នុងអំឡុងពេល១ម៉ោងបន្ទាប់ពីសម្រាលកូនរួច ពីព្រោះវាធ្វើឱ្យម្ដាយអាចផលិតទឹកដោះបានច្រើន ធ្វើឱ្យស្បូនកន្រា្តក់បានល្អដើម្បីទប់ស្កាត់ការធ្លាក់ឈាម ក៏ដូចជាជួយបង្ការមេរោគផ្សេងៗបានផងដែរ។ លោកថា ទឹកដោះដំបូងមានសារៈសំខាន់ណាស់សម្រាប់ទារក ព្រោះវាអាចធ្វើឱ្យទារកមាន ភាពស្និតស្នាលជាមួយម្ដាយ”

លោកបន្ថែមថា ទឹកដោះដំបូងគឺជាទឹកដោះដែលចេញពីម្ដាយក្នុងរយៈពេលបីទៅបួនថ្ងៃដំបូងបន្ទាប់ពីសម្រាលរួច វាគឺជាទឹកដោះដែលមានពណ៌លឿង ខាប់ ឬថ្លា។ ទឹកដោះដំបូងនេះ មានអង្គបដិបក្ខការពារ និងសម្លាប់មេរោគ ហើយវាជាថ្នាំដំបូងក្នុងការការពារទារក។

លោកវិជ្ជបណ្ឌិត ម៉ោង មុនិន្ទ បាននិយាយថា៖

“ទឹកដោះដំបូងមានបរិមាណតិច ប៉ុន្តែវាឆ្លើយតបទៅនឹងតម្រូវការសម្រាប់ទារកក្នុងការប្រើប្រាស់៦ខែដំបូង។ ទឹកដោះដំបូងមានសារធាតុជាច្រើនដូចជា វីតាមីន ប្រូតេអ៊ីន ថាមពល ធ្វើឱ្យពោះវៀនទារករឹងមាំ និងមានជាតិទឹកគ្រប់គ្រាន់ចំពោះ៦ខែដំបូង។ បើសិនជាទារកមានបញ្ហារាគរូស ម្ដាយត្រូវបង្កើនការបំបៅដោះឱ្យបានញឹកញាប់”

អ្នកជំនាញខាងលើបានលើកឡើងផងដែរថា បើសិនជាម្ដាយជាប់រវល់ជាមួយការងារ ម្ដាយត្រូវរៀបចំទឹកដោះទុកដើម្បីឱ្យអ្នកថែទាំផ្ដល់ឱ្យកុមារ។ ទឹកដោះម្ដាយគឺជួយឱ្យទារក ឬក៏កុមារមានភាពវ័យឆ្លាត ប្រាជ្ញាវាងវ័យ និងជួយរក្សាទំនាក់ទំនងល្អរវាងម្ដាយនិងទារកក្នុងរយៈពេលបំបៅដោះ។ លើសពីនេះ វាជួយឱ្យម្ដាយមានសុខភាពល្អ និងការពារម្ដាយមិនឱ្យមានផ្ទៃពោះសម្រាប់៦ខែដំបូងបានផងដែរ។

ជាការណែនាំលោកវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានថា ម្ដាយដែលបំបៅដោះកូន ត្រូវមានអារម្មណ៍ល្អ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការរៀបចំទារក។ ម្តាយត្រូវធ្វើបែបណាឱ្យទារកអាចទទួលយកទឹកដោះបានច្រើននៅក្នុងពេលបំបៅដោះ។ ម្ដាយត្រូវបំបៅដោះទារកឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ហេតុនេះមជ្ឈដ្ឋានេះជុំវិញខ្លួនដូចជាស្វាមី ឪពុកម្តាយ និងបងប្អូន គួរផ្តល់បរិយាកាស រួមទាំងជួយគាំទ្រដើម្បីឱ្យការបំបៅដៅទទួលបានលទ្ធផលល្អ។

លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ និយាយថា ទីតាំងនិងកន្លែងដែលត្រឹមត្រូវសម្រាប់បំបៅដោះទារក គឺត្រូវដាក់ក្បាល និងដងខ្លួនទារកនៅក្នុងខ្សែបន្ទាត់តែមួយ។ ម៉្យាងវិញទៀត មុខរបស់ទារក និងសុដន់របស់ម្ដាយត្រូវនៅទល់មុខគ្នា ហើយមុខម្ដាយ​និងមុខរបស់ទារកត្រូវមើលគ្នាផងដែរ។ ម្ដាយត្រូវរុញចុងសុដន់ចូលក្នុងមាត់ទារកឱ្យបានត្រឹមត្រូវ ហើយម្ដាយត្រូវបន្តក្នុងការបំបៅដោះម្ខាងទាល់តែអស់ ពីព្រោះទឹកដោះចុងក្រោយនេះគឺមានសារជាតិច្រើន មុននឹងបន្តឱ្យទារកទៅបំបៅដោះម្ខាងទៀត៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....