ឯកឧត្តមបណ្ឌិត វង្សី វិស្សុត ៖ ចង់បានសង្គមឌីជីថល ត្រូវមានពលរដ្ឋឌីជីថល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បុគ្គលមានជំនាញខ្ពស់ទាមទារឱ្យមានចំណេះដឹងឌីជីថល អក្ខរកម្មឌីជីថល ហើយចង់បានសង្គមឌីជីថលត្រូវមានពលរដ្ឋឌីជីថល ។ ការលើកឡើងនេះក្នុងឱកាសឯក​ឧ​​ត្តមចូលរួមក្នុងបាឋកថាពិសេស ក្រោមប្រធានបទ យុវជននិងសង្គមឌីជីថលនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១ នៅថ្ងៃព្រហស្បត្តិ៍នេះ​ ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សង្គមឌីជីថលជាគោលដៅយូរអង្វែងរបស់កម្ពុជាដែលត្រូវការពេលយូរដើម្បីទៅដល់។ ទន្ទឹមនឹងនេះ យុវជនឌីជីថលត្រូវរៀនសម្រ​ប​ខ្លួនជាមួយបច្ចេកវិទ្យា មានផ្នត់គំនិតប្រកបដោយសីលធម៌ មានវិន័យ ខិតខំរៀនសូត្រ ខិតខំធ្វើការ ឱ្យតម្លៃទៅលើការងារ និងមានទំនាក់ទំនងល្អក្នុងសង្គម ។​

“កសាងសង្គមឌីជីថលត្រូវមានពលរដ្ឋឌីជីថល និងអ្នកដឹកនាំឌីជីថល ហើយសង្គមឌីជីថលអាចវិវត្តន៍លឿនបានទាមទារឱ្យអ្នកដឹកនាំមានទស្សនៈឌីជីថលនៅក្នុងសង្គម”

ឯកឧត្តមបណ្ឌិត វង្សី វិស្សុត

ឯកឧត្តមបណ្ឌិត វង្សី វិស្សុត មានប្រសាសន៍បន្ថែមថា សង្គមឌីជីថលកម្រិតខ្ពស់អាចនឹងសម្រេចបានរយៈពេល ៣០ឆ្នាំទៀត ហើយទាមទារឱ្យយុវជនឌីជីថល រៀន​ទាំងជំនាញ មានចំណេះដឹងឌីជីថល ផ្សារភ្ជាប់នឹងការអប់រំ រៀបចំមនុស្សឱ្យមានសីលធម៌ ចរិកលក្ខណៈល្អ មានឆន្ទៈ ចរិយាធម៌ និងសីលធម៌ល្អ ។ លើសពីនេះយុវជនសតវត្សទី២១ ត្រូវរៀនពេញមួយជីវិត មានទាំងជំនាញទន់ និងជំនាញរឹង ។ ម៉្យាងវិញទៀត យុវជនត្រូវស្រាវជ្រាវជំនាញល្អៗដើម្បីរៀនសម្រាប់ខ្លួនឯង និងសង្គមជាតិ ។

គួរបញ្ជាក់ថា តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត វង្សី វិស្សុត ការប្រកួតប្រជែងអាចនាំឱ្យមនុស្សមានសមត្ថភាពពិត ទទួលការតិះតៀននាំឱ្យមនុស្សចេះកែតម្រូវកាន់តែមានគុណភាព ហើយជីវិតគ្មានការប្រកួតប្រជែងមិនអាចជួយឱ្យមនុស្សឱ្យខ្លាំងពូកែ និងក្លាយជាអ្នកដឹកនាំពូកែឡើយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...