គំនូរបង្ហាញពីចិត្តស្ងប់ និងគំនិតច្នៃប្រឌិតសម្រាប់កុមារ

ភ្នំពេញ៖ ក្រៅពីមានសោភ័ណ្ឌស្រស់ស្អាត និងមើលដើម្បីកម្សាន្តអារម្មណ៍ គំនូរអាចជួយបំបាត់ភាពតានតឹងក្នុងចិត្ត បង្កើតរូបភាពស្រមើស្រមៃ ព្រមទាំង​ផ្តល់គំនិតច្នៃប្រឌិត​ដល់អ្នកទស្សនា។ ទន្ទឹមគ្នានេះ គំនូរជួយឱ្យកុមារមានចិត្តស្ងប់ និងគំនិតច្នៃប្រឌិតនៅក្នុងដំណើរជីវិតរបស់ពួកគេ។ កុមារមួយចំនួនចូលចិត្តគូរគំនូរតាំងពីកំណើត ហើយចាប់ផ្តើមហ្វឹកហាត់គូរតាមរយៈការបង្រៀន និងការជំរុញពីលើកទឹកចិត្តពីឪពុកម្ដាយ។ នេះជាការចែករំលែកបទពិសោធន៍របស់និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់និងចូលចិត្តគូរគំនូរ។

លោក សុខ ភក្ដី ជានិស្សិតសិក្សាជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន បាននិយាយថា ឪពុកម្ដាយអាចបណ្ដុះក្ដីស្រមៃរបស់កូនតាមរយៈការគូរគំនូរ។ គំនូរជួយឱ្យកុមារមានគំនិតច្នៃប្រឌិត និងចេះឈោងចាប់ក្ដីស្រមៃដោយខ្លួនឯងបាន។

លោក សុខ ភក្ដី

“ពីក្មេងខ្ញុំមិនសូវពូកែគូរគំនូរទេ តែដោយសារឪពុកម្ដាយជំរុញឱ្យខ្ញុំចាប់កាន់ខ្មៅដៃនិងសៀវភៅ ទើបធ្វើឱ្យខ្ញុំមើលឃើញរូបភាពជាច្រើន។ ពេលនោះខ្ញុំចាប់ផ្ដើមស្រឡាញ់ ហើយក៏គូររូបភាពទាំងនោះចេញមក”

លោក ភក្តី បានបន្ថែមទៀតថា ធម្មជាតិរបស់កុមារចូលចិត្តនិងចាប់អារម្មណ៍ខ្លាំងលើពណ៌ផ្សេងៗ ទោះបីពួកគេជាមិនចេះគូរគំនូរ ក៏ចង់ផាត់ពណ៌គំនូរដែរ។ ប្រសិនបើអាណាព្យា​បា​លចេះលើកទឹកចិត្តកូនឱ្យ​ស្រឡាញ់គំនូរ មិនយូរមិនឆាប់ពួកគេនឹងលះបង់ការលេងទូរស័ព្ទ ហើយត្រឡប់មកគូរគំនូរជាក់ជាពុំខាន។ អាណាព្យាបាលគួរជួយចំណាយពេល​បង្ហាត់កូនឱ្យចូលចិត្តគូរគំនូរ។

ចំណែកឯ កញ្ញា សុខ គីមលី និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការគូរគំនូរជួយឱ្យចិត្តកុមារស្ងប់ល្អ និងជួយឱ្យក្មេងមានគំនិតច្នៃប្រឌិតទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ពួកគេ។ កញ្ញាបានបន្ថែមទៀតថា កុមារជាវ័យដែលពោរពេញទៅដោយភាពស្រមើស្រមៃ។​

កញ្ញា សុខ គីមលី

“ពួកគេអាចបង្កើតពិភពស្រមើស្រមៃ និងច្នៃប្រឌិតដោយខ្លួនគេផ្ទាល់ តែពួកគេគ្មានសមត្ថភាពនិយាយប្រាប់មនុស្សធំនោះទេ។ ហេតុនេះតាមរយៈគំនូរ ពួកគេអាចបកប្រែ​នូវអ្វីដែលគេគិតឱ្យក្លាយជារូបភាពប្រកបដោយភាពរស់រវើក”

គួររំលឹកផងដែរថា កុមារឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត អាស្រ័យដោយការជំរុញនិងលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល ព្រមទាំងផ្ដល់ឱកាសឱ្យកូនប្រើប្រាស់ទេព្យកោសល្យរបស់ខ្លួនដើម្បីធ្វើអ្វីដែលពួកគេស្រឡាញ់ពេញចិត្ត និងគ្មានការបង្ខិតបង្ខំ។ ការអប់រំដ៏ល្អពីម្តាយឪពុកទៅកាន់កូន អាចជួយឱ្យពួកគេមានគំនិតអភិវឌ្ឍកាន់តែប្រសើរ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……