ឧកញ៉ា ប៉ិច បូឡែន ៖ “កុំចេះតែចុច Like Share និង Comment ដោយមិនមានការពិចារណាច្បាស់លាស់”

បច្ចុប្បន្នមនុស្សជាច្រើនកំពុងចំណាយពេលវេលារបស់ខ្លួនទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអនឡាញដែលជាកន្លែងទទួល និងចែករំលែកព័ត៌​មាន​ថ្មីចាស់ និងទស្សនៈចម្រុះ ដែលកំពុងជះផលអវិជ្ជមានយ៉ាងខ្លាំងទៅលើសង្គម ប្រសិនមិនមានការពិចារណាច្បាស់លាស់។ ចំណោទបញ្ហាកើតឡើងត្រង់ថា មនុស្សមួយចំនួនគ្រាន់តែអានចំណងជើងមាតិកា រួចចុច ពេញចិត្ត (Like) ចែករំលែក (Share) និងឆ្លើយឆ្លងមតិយោបល់ (Comments) ដោយមិនបានចូលអានអត្ថបទទាំងស្រុងឱ្យយល់ស៊ីជម្រៅនោះទេ។

ទាក់ទងទៅនឹងបញ្ហានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកវេសឡាញគ្រុប បានលើកឡើងថា មនុស្សម្នាក់ៗ គួរមានការវិភាគ ឬពិចារណាស៊ីជម្រៅ (critical thinking) លើបញ្ហាណាមួយ មុននឹងសម្រេចចិត្តបញ្ចេញយោបល់ ឬចែករំលែករឿងរ៉ាវណាមួយក្នុងបណ្តាញសង្គម។

“លោកឧកញ៉ា ប៉ិច បូឡែន “អ្នកទាំងអស់គ្នា គួរគិតឱ្យបានច្បាស់លាស់ពីបរិបទ ឫសកល និងដំណើររឿងឱ្យបានច្បាស់លាស់មុននឹង Like, Share ឬ Comment ព្រោះបើមិនដូច្នោះទេ វានឹងបង្ករគ្រោះថ្នាក់ដល់សង្គមរបស់យើងជាក់ជាមិនខាន”

លោកបន្តថា មុននឹងចែកចាយមាតិកាណាមួយក្នុងបណ្តាញសង្គម គួរស្វែងរកប្រភពរបស់វា ឬឆែកមើលប្រភពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធ (cross check) ដើម្បីទទួលបានគំនិតកាន់តែទូលំទូលាយរហូតឈានដល់ការបង្កើតជាសេចក្តីសន្និដ្ឋានដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។

លោកបញ្ជាក់ចំណុចត្រង់នេះថា អ្វីដែលអាចផ្ទៀងផ្ទាត់បាននោះ គឺប្រភពរបស់បណ្តាញសារព័ត៌មាននោះ ថាតើវាជាសារព័ត៌មានស្របច្បាប់ ឬជាបណ្តាញសារព័ត៌មានដែលមានគេទទួលស្គាល់ដែរឬទេ? បន្ថែមពីលើនេះ គួរមើលប្រភពដែលផ្តល់បទសម្ភាស ឬប្រភពទិន្នន័យដែលស្ថាប័ននោះបានដកស្រង់យកមកផ្សព្វផ្សាយ ថាជាប្រភពដែលគួរឱ្យទុក​ចិត្ត​បាន ឬគ្រាន់តែជាប្រភពដែលទទួលបានពីបណ្តាញក្លែងក្លាយ។ គួរពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឱ្យបានពីរ ឬបី ឬផ្ទៀតផ្ទាត់ជាមួយនឹងបណ្តាញ​ផ្សព្វ​ផ្សាយរបស់ស្ថាប័នផ្លូវការដែលជាប់ពាក់ព័ន្ធនឹងសាច់រឿងនោះជាមុនសិន។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញគ្រុប ។

ឧទាហរណ៍ ប្រសិនបើព័ត៌មាននោះផ្សព្វផ្សាយពីបញ្ហាសុខាភិបាល យើងគួរផ្ទៀតផ្ទាត់ជាមួយនឹងគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាមុនសិន ដើម្បីធានាថាព័ត៌មានដែលបានចេញផ្សាយនោះជាព័ត៌មានពិត មានប្រយោជន៍ មិនមែនជាព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ខ្លួនឯង និងសង្គម។

“ប្រសិនបើមើលឃើញច្បាស់ហើយថា វាជាព័ត៌មានពិត អាចបន្តផ្សព្វផ្សាយ ដើម្បីចែករំលែកចំណេះដឹង ឬព័ត៌មានដើម្បីឱ្យមានការចូលរួមដោះស្រាយស្រាយឱ្យកាន់តែប្រសើរ តែប្រសិនបើវាជាព័ត៌មានក្លែងក្លាយវិញ (fake news) គួរកុំចូលរួម Like, Share ឬ បញ្ចេញមតិ (comment) ឱ្យសោះ។ គួរ​ប្រាប់ ឬពន្យល់ណែនាំមិត្តិភក្តិ ដើម្បីឱ្យគ្រប់គ្នាបានគិតពិចារណាស៊ីជម្រៅ ហើយយល់ថាព័ត៌មានដែលគេកំពុងផ្សាយនោះជារឿងមិនសមហេតុផល”

លោកឧកញ៉ា ប៉ិច បូឡែន​ ។

លោកបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហានេះបន្ថែមថា បើនិយាយពីច្បាប់ ការបង្កើតព័ត៌មានមិនពិតអាចប្រឈមមុខជាមួយនឹងបញ្ហាផ្លូវច្បាប់។ ពេលខ្លះសូម្បីតែការចុច Like, Share និង Comment ដែលមានផលអវិជ្ជមានដល់សង្គមជាតិ ក៏អាចនឹងនាំផលអន្តរាយដល់ខ្លួនឯងផងដែរ។ ហេតុនេះ មុននឹងសម្រេចចិត្ត Like, Share ឬ Comment លើបណ្តញសង្គម សូមគិតឱ្យបានល្អិតល្អន់។

“យើងទាំងអស់គ្នាគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងលើចំណីគំនិតដែលមានលើបណ្តាញសង្គម មុននឹងយកមកដាក់ក្នុងគំនិត។ កុំចេះតែចុច Like, Share ឬ Comment ដើម្បីជំរុញព័ត៌មានមិនពិត (fake news) ឱ្យកាន់តែទាក់ទាញឡើង តែគួរផ្តល់តម្លៃលើខ្លឹមសារ គោលគំនិត ដែលមានប្រយោជន៍ពិតប្រាកដ។ យើងគួររួមគ្នាប្រើបណ្តាញសង្គមឱ្យបានល្អ ឱ្យមានភាពរីកចម្រើនដល់ខ្លួនឯង និងសង្គមជាតិយើង”

លោកឧកញ៉ា ប៉ិច បូឡែន​ បូឡែន

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។