អ្នកជំនាញអប់រំបញ្ជាក់ថា បំណិនសតវត្សទី២១ និងបំណិនឌីជីថលសំខាន់សម្រាប់យុវជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា មានប្រសាសន៍ថា បំណិនសតវត្សទី២១ និងបំណិនឌីជីថលសំខាន់សម្រាប់យុវជនកម្ពុជា ហើយកម្មវិធីប្រកួតប្រជែងដេញដោលយុវជនថ្នាក់ជាតិ បានចូលរួមពង្រឹងសមត្ថភាពយុវជនឱ្យរៀនសូត្រពីបំណិនសតវត្សទី២១ ។ ឯកឧត្តមមានប្រសាសន៍ កាលពីថ្ងៃព្រហសត្បិ៍​ម្សិ​ល​​មិញក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រ ស្របខួបលើកទី២១ នៃទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ យុវជនប្រកបដោយនវានុវត្តន៍ ដើម្បីមនុស្សជាតិ និងសុខភាពជាសាកល ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បញ្ជាក់ថា ដើម្បីឆ្លើយតបបំណិនសតវត្សទី២១ សិស្សានុសិស្សត្រូវស្វ័យសិក្សាជាប្រចាំ មានបំណិនសិក្សាពេញមួយជីវិត មានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងមានបំណិនល្អក្នុងការរស់នៅ ។ លើសពីនេះ បុគ្គលដែលសុខភាពល្អអាស្រ័យលើមានបំណិនរស់នៅល្អ ចរិយាសម្បទា សីលធម៌ ជាទុនមួយនាំឱ្យមនុស្សក្លាយជាអ្នកដឹកនាំល្អ ។

ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បុគ្គលមានជំនាញខ្ពស់ទាមទារឱ្យមានចំណេះដឹងឌីជីថល អក្ខរកម្មឌីជីថល ហើយចង់បានសង្គមឌីជីថលត្រូវមានពលរដ្ឋឌីជីថល ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សង្គមឌីជីថលជាគោលដៅយូរអង្វែងរបស់កម្ពុជាដែលត្រូវការពេលយូរដើម្បីទៅដល់។ ទន្ទឹមនឹងនេះ យុវជនឌីជីថលត្រូវរៀនសម្រ​ប​ខ្លួនជាមួយបច្ចេកវិទ្យា មានផ្នត់គំនិតប្រកបដោយសីលធម៌ មានវិន័យ ខិតខំរៀនសូត្រ ខិតខំធ្វើការ ឱ្យតម្លៃទៅលើការងារ និងមានទំនាក់ទំនងល្អក្នុងសង្គម ។​

ចំណែកឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ការអភិវឌ្ឍឌីជីថលជារឿងសំខាន់របស់ប្រទេសជាតិ ។ ទន្ទឹមនឹងនេះ យុវជនមានបំណិនជីថលជាជោគជ័យមួយក្នុងជីវិត ខ្លាំងទាំងចំណេះដឹង ខ្លាំងទាំងសេដ្ឋកិច្ច និងចេះផ្សារភ្ជាប់ឌីជីថលជាមួយរបៀបរស់នៅ ។ ឯកឧត្តមបន្តថា បំណិនឌីជីថលបូកផ្សំនឹងរបៀ​​ប​រស់ល្អ​នៅ​ជាសុភមង្គលក្នុងដំណើរជីវិតរបស់យុវជនម្នាក់ៗ ។

​បំ​ណិ​នសតវត្ស​ទី​២១ មានបីសំខាន់ៗ ​រួម​មាន ទី១-បំណិននៃការសិក្សារៀនសូត្រ ផ្ដោតលើការត្រិះរិះពិចារណា ការគិតដោយមានភាពច្នៃប្រឌិត ការសហការ និងការទំនាក់ទំនង ។ ទី២-បំណិននៃការទទួលព័ត៌មានថ្មីៗ ដូចជាសិស្សត្រូវមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ។ ទី៣-បំណិនជីវិត ផ្តោតលើការចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ ការចេះផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ និងផលិតភាពការងារ ។ បំណិនទាំងនេះសំខាន់សម្រាប់សិស្សានុសិស្សក្នុងសម័យសេដ្ឋកិច្ចពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ។ ​​​​​​​​​​​គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ។ ទន្ទឹមមគ្នានេះទាមទារឱ្យយុវជនមានបំណិនសតវត្សទី២១ និងបំណិនឌីជីថល មានការអប់រំទូលំទូលាយ ដើម្បីអាចឆ្លើយតបការដាក់ចេញជាខ្សែបន្ទត់គោលនយោបាយ ។ ស្របគ្នានេះ​ក្រសួងអប់រំបង្កើតឱ្យមានសាលាជំនាន់ថ្មី សាលាអ៊ីធូស្ទែម គម្រោងគ្រប់គ្រង SBM ប្រកបដោយប្រសិទ្ធភាព សាលាធនធាន និងសាលាផ្សេងៗទៀតជួយគាំទ្រសិស្ស និងគ្រូបង្រៀនមានសមត្ថភាពដោះស្រាយបញ្ហាសតវត្សទី២១ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...