ស្ដង់ដារអនាម័យ ៩ចំណុចភាគីពាក់ព័ន្ធចាំបាច់ត្រូវអនុវត្តមុនដំណើរការប្រឡងបាក់ឌុប

ភ្នំពេញ- ​សេចក្ដីណែនាំស្ដីពីវិធានការសុខភាព និងសុវត្ថិភាព​ចេញដោយ​ក្រសួងអប់រំ យុវជន និ​ងកីឡា សម្រាប់​ដំណើរការប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិ​យ​ភូមិ​ ឬ​បាក់ឌុបនៅ​ថ្ងៃទី២៧ ខែធ្នូ ខាងមុខ បានបញ្ជាក់ថា គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡងបាក់ឌុបចាំបាច់ត្រូវអនុវត្ត​វិធានការ​ចំនួនអនាម័យ ៩ចំណុចមុននិង​ក្នុង​ដំណើរការសំណេរប្រឡង ។

ទី១. ណែនាំបេក្ខជនឱ្យចេះគ្រប់គ្រងអារម្មណ៍ និងមានភាពក្លាហាន ។ ទី២. ណែនាំបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានាឱ្យទទួលទានទឹកស្អាត និងអាហារ គ្រប់គ្រាន់ និងមានសុវត្ថិភាពមុនពេលដំណើរការសំណេរ ។ ទី៣. ក្នុងករណីមានបញ្ហាមិនស្រួលខ្លួន ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ។ ទី៤. ណែនាំបេក្ខជនឱ្យតម្រង់ជួរ ដោយរក្សាគម្លាតសុវត្ថិភាព នៅមុនពេលចូលបន្ទប់ប្រឡង ។

ទន្ទឹមគ្នានេះទី៥. ណែនាំគណៈមេប្រយោគ និងគណៈកម្មការនានា ឱ្យប្រើប្រាស់ស្រោមដៃនៅពេលឆែកឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់ មុនពេលចូលក្នុងបន្ទប់ប្រឡង និងក្នុងពេលប្រឡង ។ ទី៦. ណែនាំឱ្យពាក់ម៉ាស់ការពារបានត្រឹមត្រូវជាប្រចាំនៅមណ្ឌលប្រឡងលើកលែងតែពេលផ្ទៀងផ្ទាត់មុខបេក្ខជនជាមួយសលាកបត្រ ដោយរក្សាគម្លាត១,៥ម៉ែត្រ ។ ទី៧. រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងហាមឃាត់ការប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា ។

ចំណែកសេចក្ដីណែនាំស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ទី៨. អនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកន្លងវិញ្ញាសា និងទី៩. រៀបចំវេចខ្ចប់សន្លឹកកិច្ចការបេក្ខជនដោយប្រើប្រាស់ស្រោមដៃ ដើម្បីធានាសុវត្ថិភាព ។  

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយគោរពតាមគោលការ​ណ៍ទាំង៤ នៃការប្រឡង គឺគោលការច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...