អតីតសិស្សនិទ្ទេស A ៖ មួយសប្ដាហ៍មុនប្រឡង ត្រូវថែរក្សាសុខភាពឱ្យល្អ និងត្រៀមខ្លួនប្រឡង

ភ្នំពេញ – នៅសល់រយៈពេល​មិនដល់​មួយសប្ដាហ៍ទៀតទេ ព្រឹត្តិការណ៍នៃការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុបនឹង​មក​ដល់ ដែល​តម្រូវ​ឱ្យ​ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវ​ត្រៀមខ្លួនសម្រាប់​ការ​ប្រឡងដ៏​មាន​សារៈសំខាន់មួយ​នេះ ។ កញ្ញា ហេង ណាវីត អតីត​សិស្សនិទ្ទេស A ឆ្នាំ​២០១៨ បានចែក​រំលែ​ក​​បទពិសោធន៍ថា រយៈពេលមួយសប្ដាហ៍មុនប្រឡង បេក្ខត្រូវថែរក្សាសុខភាពឱ្យល្អនិងត្រៀមចំណេះដឹងឡើងវិញដើម្បីប្រឡង ។​

កញ្ញា ហេង ណាវីត បានបញ្ជាក់ថា មួយសប្ដាហ៍មុនប្រឡង បេក្ខជនបាក់ឌុបត្រូវត្រៀមប្រឡងឱ្យបានល្អទាំងសុខភាព និងចំណេះដឹង ។ បេក្ខជនត្រូវថែរក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ និងទទួល​ចំណីអាហារឱ្យបានត្រឹមត្រូវនិងមានអនាម័យ ។ លើសពីនេះ សិស្សានុសិស្សទាំងអស់មិនត្រូវសម្រុករៀនខ្លាំង ឬរៀនរហូតដល់យប់ជ្រៅនោះឡើយ ព្រោះពេលវេលាដែលត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ។

ទន្ទឹមគ្នានេះ បេក្ខជនត្រូវរំលឹកមេរៀនឡើងវិញ ឬរំលឹក​រូបមន្តលំបាក​ៗសារឡើងវិញ ។ សិស្សត្រូវត្រឡប់មកមើលរូបមនុ្តគ្រប់មេរៀន នៅពេលមិនទាន់ច្បាស់រូបមន្តត្រង់កន្លែងណាមួយ គឹត្រូវផ្ដោតទៅលើកន្លែងនោះឱ្យខ្លាំង ព្រោះចៀសវាងប្រឡងចេញលំហាត់មកភ្លេចរូបមន្ត ។ ចំពោះសំណួរដែលចាំអត់ច្បាស់ សិស្សា​នុសិស្ស​ទាំង​អស់ត្រូវត្រឡប់ទៅមើលឡើងវិញដើម្បីឱ្យកាន់តែយល់បន្ថែមទៀត ។

កញ្ញា ហេង ណាវីត បញ្ជាក់បន្ថែមថា មុនពេលប្រឡងសិស្សត្រូវត្រៀមសម្ភារឱ្យរួចរាល់ រួមមាន ប៊ិច បន្ទាត់ ដែកឈាន ម៉ាស់ អាល់កុល ឬជែលលាងដៃ និងគេងឱ្យបានគ្រប់គ្រាន់ កុំឱ្យដល់ថ្ងៃប្រឡងធ្វើឱ្យមានអារម្មណ៍មិនល្អ ។

កញ្ញាបន្តថា នៅពេលបេក្ខជនចូលបន្ទប់ប្រឡងត្រូវដកដង្ហើមឱ្យវែងៗ កុំភ័យ និងកុំគិតថាវិញ្ញាសារពិបាកឬក៏ស្រួល តើខ្ញុំជាប់ឬធ្លាក់? ប៉ុន្តែត្រូវពង្រឹងចំណេះដឹង ខិតខំធ្វើឱ្យអស់ពីសមត្ថភាព ទោះជាលទ្ធផលបែបណាក៏ទទួលយកដោយមិនមានការស្ដាយក្រោយ ។

– កញ្ញា ហេង ណាវីត

“បេក្ខជនត្រូវស្រមៃឱ្យបានខ្ពស់ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះបីជាយើងសម្រេចបានត្រឹមតែ ៥០ភាគរយ ឬ ៧០ភាគរយនៃក្ដីស្រមៃក៏ដោយ ក៏យើងអាចទទួលបានលទ្ធផលមួយសមស្របសម្រាប់ខ្លួនឯងផងដែរ”

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះបន្តថា នៅពេលប្រឡងបេក្ខជនត្រូវបំពេញក្បាលសន្លឹកកិច្ចការឱ្យបានត្រឹមត្រូវ បន្ទាប់មកមើលវិញ្ញាសារ តើមានប៉ុន្មានលំហាត់? អ្វីខ្លះ? ដើម្បីលៃលកពេលឱ្យបានត្រឹមត្រូវ ជាពិសេសមាននាឡិកាដៃដើម្បីមើលម៉ោងផ្ទៀងផ្ទាត់ដើម្បីមើលលំហាត់ដែលធ្វើរួច ។ ជាពិសេសនៅពេលជួបលំហាត់ពិបាកដោះស្រាយមិនចេញ បេក្ខជនគួរធ្វើលំហាត់ដែលគិតថាចេះមុន ហើយដាក់លេខរៀងលំហាត់នីមួយៗឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយ ។

សូម​បញ្ជាក់ថា ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...