អតីតសិស្សនិទ្ទេស A ៖ បេក្ខជនកុំមើលរំលងលំហាត់តូចៗ ប្រសិនចង់ប្រឡងជាប់

ភ្នំពេញ – សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅពេលខាងមុខ​នេះ ក្រសួងអប់រំ យុវជន និង​កីឡា បានបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ។ មានសិស្សានុសិស្សមិនតិចទេដែលគិតថា មុខវិជ្ជាវិទ្យាសាស្រ្តពិតពិបាករៀន ហើយ​ខ្លាចប្រឡងមិនជាប់ ។ តែ​សម្រាប់យុវជន ញឹម សុវិជ្ជា ដែលជា​អតីត​សិស្ស​និទ្ទេស A កាលពីឆ្នាំ២០១៨ ថា មុខវិជ្ជានេះវាមិនពិបាកទេ ប្រសិនបើយើងចេះវិធីរៀន និង​វិធីប្រឡង។

យុវជន ញឹម សុវិជ្ជា ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​ឆ្នាំទី៤ ជំនាញ​វិស្វកម្មកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានលើកឡើងថា មុខវិជ្ជាវិទ្យាសាស្រ្តពិត គឺពិតពិបាករៀនមែននៅពេលចាប់ផ្ដើមដំបូង ប្រសិនយើងគ្មានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមមក ប៉ុន្តែតាមរយៈការបង្ហាត់បង្រៀនរបស់គ្រូ និងការខិតខំប្រឹងប្រែងរៀនដោយខ្លួនឯង ទើបអាចទទួលបានពិន្ទុល្អពេលប្រឡង ។ សុវិជ្ជា បន្តថា ចំពោះខ្លួនវិញដោយសារគ្មានគ្រឹះមូលដ្ឋានពីថ្នាក់ក្រោមមក ទើបដល់ឆ្នាំប្រឡងចាប់ផ្ដើមខិតខំរៀនឡើងវិញទាំងអស់ទាំងតារាងខួបគីមី ការថ្លឹងសមីការ និងធ្វើចាប់ពីលំហាត់តូចៗទៅ។

– យុវជន ញឹម សុវិជ្ជា អតីតសិស្សនិទ្ទេស A

“ឆ្នាំប្រឡងទី១២ ខ្ញុំចាប់ផ្ដើមខិតខំរៀនឡើងវិញទាំងអស់ មិនមើលរំលងលំហាត់តូចៗឡើយ​ ទើបខ្ញុំប្រឡងបាននិទ្ទេសល្អ ជាពិសេស ចំពោះមុខវិជ្ជាគីមីវិទ្យា”

អតីតសិស្សនិទ្ទេស A រូបនេះ បន្ថែមថា ថ្វីត្បិតថាមុខវិជ្ជាវិទ្យាសាស្រ្តពិត ជាមុខវិជ្ជាដែលត្រូវធ្វើលំហាត់ច្រើន ប៉ុន្តែការចេះមេរៀនច្បាស់ពិតជាផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយលំហាត់ ឬសមីការ ។ លើសពីនេះ សិស្សានុសិស្សត្រូវចងចាំមេរៀន ស្គាល់ច្បាស់រូបមន្តមួយចំនួនឱ្យបានច្រើន ដើម្បីងាយស្រួលនៅក្នុងការប្រឡង ។ ជាពិសេស នៅមុនពេលប្រឡងបាក់ឌុបមួយសប្ដាហ៍ សិស្សានុសិស្សទាំងអស់ គួរចំណាយពេលវេលាធ្វើលំហាត់ឡើងវិញ អនុវត្តវិញ្ញាសារចាស់ៗពីឆ្នាំប្រឡងមុន និងព្យាយាមចាំចំណុចគោលៗនៃមេរៀនទាំងអស់ ។

ក្នុងពេលប្រឡងប្រឡងបេក្ខជនគួរព្យាយាមធ្វើលំហាត់ដែលគិតថាចេះមុន និងធ្វើវាដោយយកចិត្តទុកដាក់បំផុតដើម្បីកុំឱ្យមានកំហុស ។ លើសពីនេះ ត្រូវចេះកំណត់ពេលវេលាធ្វើលំហាត់នីមួយៗដើម្បីកុំឱ្យ​ចំណាយពេលចំពោះលំហាត់នីមួយៗច្រើនពេក ។ ជាពិសេស ប្រសិននៅសល់ពេលមានលំហាត់ដែលមិនច្បាស់ គួរខិតខំធ្វើឱ្យអស់ជៀសវាងនៅចន្លោះលំហាត់ដែលមិនទាន់បានធ្វើ ។

ជាចុងក្រោយ សុវិជ្ជា បានផ្ដាំផ្ញើដល់សិស្សដែល​ត្រូវ​ប្រឡង​បាក់ឌុបឆ្នាំនេះ ត្រូវប្រើអារម្មណ៍ទន្ទេញមេរៀននិងរូបមន្តឱ្យបានច្រើននៅ​មុនពេល​ប្រឡង ។ ជាពិសេស ត្រូវធ្វើឱ្យបានពិទ្ទុល្អនៅពេលប្រឡង ព្រោះពិន្ទុនិងនិទ្ទេសជាកត្តាដ៏សំខាន់នៅពេលយើងចូលសកលវិទ្យាល័យ និងដាក់អាហារូបករណ៍ផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។