នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងវិទ្យាស្ថាន ITC ចូលរួមលើកកម្ពស់បរិស្ថានបៃតង និងគ្រប់គ្រងសំណល់

ភ្នំពេញ – នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) និងមូលនិធិអាស៊ី-អឺរ៉ុបសម្រាប់អ្នកដឹកនាំវ័យក្មេង បានរៀបចំ «កម្មវិធីដាំដើមឈើសាមគ្គី និងការគ្រប់គ្រងសំណល់ក្នុងបរិវេណគ្រឹះស្ថានឧត្តមសិក្សារវាងយុវជនអាស៊ី-អឺរ៉ុប និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» ។  កម្មវិធីនេះធ្វើឡើងក្រោមអធិបតិដោយ ឯកឧត្តមបណ្ឌិត អ៊ុ រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  និងលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងយុវជនអាស៊ី-អឺរ៉ុប ចំនួន ៦០រូប កាលពីថ្ងៃអង្គារ៍ (៣០ វិច្ឆិកា)។

នៅក្នុងកម្មវិធីដាំដើមឈើសាមគ្គីនោះ មានកូនឈើចំនួន១៣ដើមត្រូវ​បានដាក់ដាំ​ក្នុង​បរិវេណវិទ្យាស្ថាន ក្នុងនោះ១២ដើមតំណាងឱ្យយុវជនអាស៊ី-អឺរ៉ុបចំនួន ១២រូបមកពី៨ប្រទេស និង១ដើមតំណាងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងមូលនិធិអាស៊ី-អឺរ៉ុប ។ ពិធីនេះធ្វើឡើងជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការប្រមូលនិងការគ្រប់គ្រងសំណល់តាមរយៈការដើរប្រមូលសំរាមក្នុងបរិវេណវិទ្យាស្ថាន និងការញែកសំណល់ជាក់ស្តែងទៅតាមប្រភេទ ព្រមទាំងសួរសំណួរទាក់ទងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ផងដែរ ។

លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ មានប្រសាសន៍ថា ដោយមានការចាត់តាំងពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបានចូលរួម «វគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤» ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ។ លើសពីនេះ ដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកបានរៀបចំសំណើគម្រោងស្តីពី «គ្រឹះស្ថានឧត្តមសិក្សាសម្រាប់ការឆ្លើយតបនឹងអាកាសធាតុតាមរយៈការគ្រប់គ្រងសំណល់និងការដាំដើមឈើ» ដែលជាផ្នែកមួយនៃសកម្មភាពឆ្លើយតបនឹងអាកាសធាតុ (SDG13)។

ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បញ្ជាក់បន្តថា កម្មវិធីដាំដើមឈើសាមគ្គី និងការគ្រប់គ្រងសំណល់ក្នុងបរិវេណគ្រឹះស្ថានឧត្តមសិក្សារវាងយុវជនអាស៊ី-អឺរ៉ុប និងវិទ្យាស្ថាន ITC បានបង្ហាញពីការចូលរួមរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការកសាងធនធានមនុស្ស  ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងដល់សាធារណជន ជាពិសេសយុវជនសំដៅកែប្រែឥរិយាបថជាវិជ្ជមាន និងការទទួលខុសត្រូវចំពោះការប្រែប្រួលអាកាសធាតុ ដែលជាឱកាសសិក្សាស្វែងយល់ និងផ្សារភ្ជាប់យុវជនឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍ថា វិទ្យាស្ថាន ITC កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈការងារសិក្សាស្រាវជ្រាវ ការកសាងសមត្ថភាព ចំណេះដឹង ជាពិសេសការបណ្តុះបណ្តាលសីលធម៌ក្នុងការស្រលាញ់បរិស្ថាន ដើម្បីចូលរួមដោះស្រាយបញ្ហានានារួមមានការប្រែប្រួលអាកាសធាតុជាដើម។

អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បញ្ជាក់បន្តថា ក្រៅពីការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យា វិទ្យាស្ថាន ITC ក៏​មានចក្ខុវិស័យក្នុងការលើកកម្ពស់បរិស្ថាន កិច្ចសហការជាមួយស្ថាប័ននានា តាមរយៈការបង្កើតទីធ្លាបៃតង ហេដ្ឋារចនាសម្ព័ន្ធដែលមានមេត្រីភាពបរិស្ថាន និងធន់នឹងការប្រែប្រួលអាកាសធាតុ ។

គួរជម្រាបជូនថា កម្មវិធីដាំដើមឈើសាមគ្គីនៅបរិវេណវិទ្យាស្ថាន ITC ជាព្រឹត្តិការលើកទី២ បន្ទាប់ពីការដាំដើមឈើលើកទី១ នៅបរិវេណមុខប្រាសាទអង្គវត្តខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន អាជ្ញាធរខេត្ត តំណាងស្ថានទូត និងយុវជនមួយចំនួន ២០០នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...