សិស្សថ្នាក់ទី១២៖ ត្រៀមខ្លួនបញ្ចេញសមត្ថភាពដោយទំនុកចិត្តថ្ងៃប្រឡងបាក់ឌុប

ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ខាងមុខនេះ ដែលជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​សិស្សថ្នាក់ទី១២ ។ ខណៈ​នៅ​សល់ពេលវេលា​មិនដល់មួយសប្តាហ៍​ផងនោះ តើសិស្ស​ថ្នាក់ទី១២ បានត្រៀម​ខ្លួន​យ៉ាងដូចម្តេចដែរ?

យុវសិស្ស ងួន ធារឡាយ សិស្ស​មក​ពីវិទ្យាល័យព្រះស៊ីសុវត្ថិ បាន​លើក​ឡើងថា ការប្រឡង​បាក់ឌុប​នៅពេលខាងមុខ​នេះ ខ្លួនមានបំណងចង់បាននិទ្ទេសល្អ ជាហេតុដែលធ្វើឱ្យគេមានការព្រួយបារម្ភខ្លាចធ្វើឱ្យមានកំហុសធ្វេសប្រហែសបន្តិចបន្តួចនៅក្នុងការប្រឡង ។ តែយ៉ាងណា ដើម្បីបំបាត់អារម្មណ៍ព្រួយបារម្ភនេះ ធារឡាយ មានតែខិតខំប្រឹងធ្វើលំហាត់ មើលមេរៀនគ្រប់មុខវិជ្ចាឡើងវិញ ដើម្បីធ្វើឱ្យមានទំនុកចិត្តថាពិតជាចេះមែន ហើយពិតជាអាចធ្វើបាន។ លើសពីនេះ ការជួយផ្ដល់កម្លាំងចិត្តពីឪពុកម្ដាយ ក្រុមគ្រួសារ និងមិត្តភក្តិ ក៏អាចជួយជាកម្លាំងចិត្ត និង​មានភាពជឿជាក់ក្នុងពេលប្រឡងផងដែរ ។

– យុវសិស្ស ងួន ធារឡាយ

“ទទួលបាននិទ្ទេសល្អ ឬមិនល្អ ខ្ញុំនៅតែប្ដេជ្ញាចិត្តរៀនសូត្របន្តទៀត ព្រោះការទទួលបានលទ្ធផលល្អនៃការប្រឡងបាក់ឌុបវាមិនបានកំណត់ជីវិតរបស់យើងទាំងស្រុងទេ យើងត្រូវហានដើរទៅមុខបន្តទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ”

ចំពោះដំណើរការប្រឡងបាក់ឌុបវិញ យុវសិស្ស ងួន ធារឡាយ បានបន្ថែមថា នៅថ្ងៃប្រឡងសិស្សទាំងអស់ត្រូវទៅមណ្ឌលប្រឡងឱ្យបានទាន់ពេល រៀបចំសម្ភារៈសម្រាប់ប្រឡង មានដូចជា ប៊ិក បន្ទាត់ ម៉ាស់ អាកុល ហើយប្រសិនមានអាការៈសង្ស័យមានជំងឺកូវីដ-១៩ ត្រូវទៅពិភាក្សាជាមួយអនុរក្សមណ្ឌលផ្ទាល់ដើម្បីពិនិត្យឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យឆ្លងទៅអ្នកដទៃ ។

សម្រាប់​យុវតី វី លីយ៉ារ៉ា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុកវិញ និយាយថា សម្រាប់​កញ្ញាផ្ទាល់ចង់ឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆាប់មកដល់ ដើម្បីបញ្ចេញសមត្ថភាពពិតដែលខិតខំរៀនអស់រយៈពេល ១២ឆ្នាំកន្លងមក ។ កញ្ញាថា សម្រាប់ដំណើរការប្រឡងបាក់ឌុបខាងមុខ កញ្ញាបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែមានអារម្មណ៍ភ័យបន្តិចបន្តួច ព្រោះឆ្នាំនេះរៀនមិនសូវបានច្រើន ប៉ុន្តែនឹងខិតខំប្រឹងប្រឡងឱ្យអស់ពីសមត្ថភាព ។

– យុវតី វី លីយ៉ារ៉ា

“ខ្ញុំត្រៀមរួចហើយ នៅមុនថ្ងៃប្រឡងបាក់ឌុប ខ្ញុំត្រូវទៅមណ្ឌលប្រឡងវាស់កម្ដៅ និងត្រៀមដូចជា ម៉ាស់ អាស់កុល កាតចាក់វ៉ាក់សាំង សាលាកបត្រប្រឡង ព្រមទាំងសម្ភារៈសម្រាប់ប្រឡងរួមមាន ប៊ិក បន្ទាត់ ដែកឈាន ប៉ារ៉ាបូលជាដើម”

យុវសិស្ស ប៉ាក់ ច័ន្ទគ្រីស្នា សិស្សទី១២ នៃវិទ្យាល័យជាស៊ីមសាមគ្គី ឯណេះវិញបានលើក​ឡើងថា ខ្លួនបានត្រៀម​រួចហើយដែរ ដោយ​នៅថ្ងៃប្រឡង​ខាងមុខ ខ្លួន​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពីសមត្ថភាព មិនឱ្យ​ឪពុកម្តាយអស់សង្ឃឹមឡើយ។

– យុវសិស្ស ប៉ាក់ ច័ន្ទគ្រីស្នា

“នៅថ្ងៃប្រឡងបាក់ឌុបខាងមុននេះ ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រឡងយកចំណាត់ថ្នាក់ល្អជូនឪពុកម្ដាយខ្ញុំ ហើយខ្ញុំនឹងមិនធ្វើឱ្យពួគាត់អស់សង្ឃឹមនោះឡើយ”

ចំណែក យុវសិស្ស ស៊ុន វ៉ិនហ៊ី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសាមគ្គី បានលើក​ឡើងថា ខ្លួនមិនសូវមានសង្ឃឹមចំពោះការប្រឡងបាក់ឌុបខាងមុននេះ​ប៉ុន្មានទេ ព្រោះតែរៀនមិនបានគ្រប់គ្រាន់ ប៉ុន្តែខ្លួន​នឹងប្ដេជ្ញាខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ។

សូម​បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ ក្រសួងអប់រំ​បាន​កំណត់​វិញ្ញាសាប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដោយ​មាន៧មុខវិជ្ជា ។ ក្នុងនោះ ទម្រង់វិញ្ញាសាវិញ​ត្រូវ​បាន​រៀបចំជាពីរ គឺទម្រងវិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...