អារម្មណ៍ឪពុកម្តាយ នៅពេលកូនជិតដល់ថ្ងៃប្រឡងបាក់ឌុប

ភ្នំពេញ – នៅសល់រយៈពេល​មិន​ប៉ុន្មានថ្ងៃទៀតទេ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងមកដល់ហើយ ដែល​នៅ​កំឡុង​ពេលនេះ មាន​សិស្ស​មួយ​ចំនួន​បានកំពុង​ត្រៀម​ខ្លួន និង​ខ្លះ​បានត្រៀម​ខ្លួនរួចរាល់ហើយ​សម្រាប់​ការ​ប្រឡង​ដ៏​មានសារៈសំខាន់​មួយ​នេះ។ ចុះ​សម្រាប់​ឪពុកម្តាយ​ដែល​មាន​កូនៗត្រូវ​ចូលរួម​ប្រឡង​បាក់ឌុបវិញ តើពួកគាត់​មាន​អារម្មណ៍​យ៉ាងដូចម្តេច ?

អ្នកស្រី ខាត់ ណារ៉ា ជាកសិករមួយ​រូបរស់​នៅ​ខេត្ត​សៀមរាប ដែល​ក៏​មានកូនត្រូវ​ចូលរួម​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នៅថ្ងៃពេលខាងមុខនេះ បាននិយាយថា សម្រាប់​ការ​ប្រឡងនេះ អ្នកស្រីក៏​មានការព្រួយបារម្ភបន្តិចបន្តួចចំពោះកូនផងដែរ ព្រោះតែមណ្ឌលប្រឡងនៅឆ្ងាយពីផ្ទះ ដូច្នេះ​នៅ​ថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ អ្នកស្រីនឹងជូនកូនទៅប្រឡងដោយផ្ទាល់ ។

អ្នកម្តាយរូបនេះ មានបំណងចង់ឱ្យ​កូន​បន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យ ប៉ុន្តែ​ដោយ​សារជីវភាពខ្វះ​ខាត ដូច្នេះ​គាត់​រំពឹងថា កូនប្រុស​របស់​គាត់នឹងខិតខំ​ប្រឡង​ឱ្យ​ជាប់ ព្រមទាំងបាននិទ្ទេសល្អ ដើម្បីអាច​ទទួលបាន​អាហារូបករណ៍​បន្ត​ការ​សិក្សា​ទៀត។

– លោកស្រី ខាត់ ណារ៉ា

“ខ្ញុំខិតខំធ្វើស្រែចម្ការ ត្រៀមលុយកាក់បន្តិចបន្តួចជួយផ្គត់ផ្គង់ឱ្យកូនបានរៀនបន្ត…ហើយក៏មានលទ្ធភាពត្រឹមទិញកង់ឱ្យកូនជិះទៅរៀននៅសាកលវិទ្យាល័យ”

លោក គង់ ហួត ប្រជាកសិកររស់នៅក្នុងខេត្តតាកែវ ដែលមានកូនត្រូវ​ប្រឡង​បាក់ឌុបដែរ បាន​មានប្រសាសន៍ថា លោកលើកទឹកចិត្តកូនឱ្យខំរៀន និង​សង្ឃឹមថា គេ​អាច​ប្រឡងជាប់ទទួលបានលទ្ធផលល្អ ។ ហើយប្រសិន​បើ​មិន​ទទួល​បាន​លទ្ធផល​ល្អវិញ លោក​ក៏មិនស្ដីបន្ទោសចំពោះកូននោះឡើយ ។

លោកថា ក្រោយបញ្ចប់​ការ​ប្រឡង​បាក់ឌុបរួច លោកមានបំណងចង់បញ្ជូនកូនឱ្យទៅ​បន្តការសិក្សានៅសាកលវិទ្យាល័យ ដោយ​លោកយល់ឃើញថា បច្ចុប្បន្ននេះយុវជន ត្រូវមានចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីងាយស្រួលរកការងារធ្វើ ជួយទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

លោក គង់ ហួត

“ខ្ញុំបានត្រៀមលក្ខណៈរួចរាល់សម្រាប់ឱ្យកូនរៀនបន្ត ទោះត្រូវលក់គោ ក្របី ក៏សុខចិត្តឱ្យតែកូនចង់រៀន មានចំណេះដឹង និងមានអនាគតភ្លឺស្វាង”

ដោយឡែក លោកស្រី គល់ វរគុត្ត ជាគ្រូបង្រៀននៅខេត្តព្រះវិហារ ដែល​ក៏​មាន​កូនស្រីម្នាក់​ត្រូវ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ​ដែរ បាន​មានប្រសាសន៍ថា កន្លងមកលោកស្រីតែងលើកទឹកចិត្តកូនឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងឱ្យជាប់ ដើម្បីរៀនបន្តនៅសាកលវិទ្យាល័យ ។

លោកស្រីថា កូនរបស់គាត់ខិតខំរៀនសូត្រ និង​តែងជួយធ្វើកិច្ចការងារផ្ទះ ដោយ​មិនដែលបង្កបញ្ហាពិបាកដល់គ្រួសារនោះឡើយ ។

– លោកស្រី គល់ វរគុត្ត

“ខ្ញុំមិនដែលឱ្យកូនឈប់រៀននោះទេ តែងផ្ដល់ឱកាសឱ្យកូនរៀនសូត្រគ្រាប់គ្រាន់ មានចំណេះដឹង ជាពិសេសជូនពរកូនឱ្យប្រឡងជាប់ អាចបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់”

ចំពោះលោកស្រី ហ៊ុយ សុធា អ្នក​ម្ដាយដែលមាន​កូន​ត្រូវ​ប្រឡង​បាក់ឌុប​ខាងមុខ​នេះដែរ បានថ្លែងថា គាត់សង្ឃឹមថា កូនរបស់គាត់​នឹង​ប្រឡង​ជាប់ ហើយក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះចប់ អ្នកស្រីលើកទឹកចិត្តកូនឱ្យបន្តរៀននៅសាកលវិទ្យាល័យ ស្របតាមមុខជំនាញដែលកូនពេញចិត្ត និងគ្មានការបង្ខិតបង្ខំឱ្យកូនរៀនតាមបំណងឪពុកម្ដាយនោះឡើយ ដោយ​អ្នក​ស្រីក៏បានត្រៀមរួចរាល់​នូវ​ថវិកា សម្ភារៈសិក្សា កន្លែងថ្នាក់នៅសម្រាប់កូនបន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ ។

សូម​បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១១៤ ១៨៣នាក់ ក្នុងនោះមានស្រីចំនួន ៦៣៩៧នាក់ ។ ក្រសួងអប់រំ​បាន​រៀបចំ​ជាមណ្ឌលសំណេរចំនួន ២០៤មណ្ឌល និងបែងចែកជា ៤៦១៦បន្ទប់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...