កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ លើកកម្ពស់ការអប់រំផ្នែកស្ទីម

ភ្នំពេញ – ក្រុមការងារ “កម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍” របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និង សាលា ស្ទីមមីង ខេមបូឌា បានប្រកាស​បើក ​“កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០” ដើម្បីគាំទ្រនិងលើកកម្ពស់ការអប់រំផ្នែកស្ទីម (STEAM – វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ដល់សិស្សានុសិស្ស។ កម្មវិធីប្រកាសបើកនេះ បានធ្វើ​ឡើងកាលពីថ្ងៃសៅរ៍ (២៧ វិច្ឆិកា) កន្លងទៅនេះ។

លោក សុំ មនោរម្យ អ្នកគ្រប់គ្រងកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអប់រំផ្នែកស្ទីម កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ នឹងក្លាយជាមជ្ឈដ្ឋានសម្រាប់បង្កើនគំនិតច្នៃប្រឌិត ផ្តល់នូវមូលដ្ឋានគ្រឹះដល់សិស្សានុសិស្ស និងបណ្តុះផ្នត់គំនិត “អ្វីដែលខ្ញុំស្រមៃ ខ្ញុំអាចផលិតបាន” ព្រមទាំងផ្សព្វផ្សាយបន្ថែមអំពីបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដល់យុវជនខ្មែរ ទាក់ទងទៅនឹងជំនាញ ឬចំណេះដឹងបច្ចេកវិទ្យា ៤.០ ។ 

លោក សុំ មនោរម្យ បន្ថែមថា ការបណ្តុះបណ្តាលផ្តោតលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាបោះពុម្ពវត្ថុ 3D និងគំនិតក្នុងការរចនា ព្រមទាំងការចនានិងផលិតកូនមនុស្សយន្ត ដ្រូន និងតួប៊ីនខ្យល់ ។ ទន្ទឹមគ្នានេះ សិស្សានុសិស្សនឹងទទួលការបង្ហាត់បង្រៀនធ្វើគម្រោងទាក់ទងទៅនឹងការរចនា ផលិត និងផ្គុំកូនឡាន ដែលអាចបញ្ជាបាន ដើម្បីចូលរួមក្នុងកម្មវិធីប្រគួតប្រជែងនាចុងវគ្គបណ្តុះបណ្តាលផងដែរ ។

លោក ស៊្រុន បូរ័ត្ន អ្នកគ្រប់គ្រងកម្មវិធីអប់រំស្ទែម នៃសាលាស្ទីមមីង ខេមបូឌា មានប្រសាសន៍ថា បច្ចេកវិទ្យាឧស្សាហកម្ម៤.០ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយប្រយោជន៍ដែលបានមកពីបច្ចេកវិទ្យានេះអាចផ្ដល់មកបានដ៏រាបណាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទាញយក និងចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ។

អ្នកគ្រប់គ្រងកម្មវិធីអប់រំស្ទែម នៃសាលាស្ទីមមីង ខេមបូឌា បន្ថែមថា បច្ចេកវិទ្យាបោះពុម្ភ 3D Printing ជាបច្ចេកវិទ្យាមួយជួយសម្រួលដល់ដំណើរការនៃការផលិតប្រើប្រាស់បច្ចេកវិទ្យានេះ ផលិតនូវរបស់របរ និងផលិតផលជាច្រើនទៅតាមតម្រូវការដែលពួកគាត់ចង់បាន ។ បច្ចេកវិទ្យានេះ ផ្ដល់ប្រយោជន៍យ៉ាងទូលំទូលាយដល់វិស័យគ្រឿងយន្ត ផ្នែកសុខាភិបាល ផ្នែកសំណង់ ផ្នែកច្នៃម៉ូត និងផ្នែកផ្សេងៗជាច្រើនទៀត ។

យុវតី ខឿនរស្មី បញ្ញាវត្តី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាសិស្សដែលបានជាប់អាហារូបករណ៍ ក្នុងកម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និយាយថា បច្ចុប្បន្នការរៀនបច្ចេកវិទ្យាឧស្សាហកម្ម៤.០ មិនផ្ដោតសំខាន់លើតែបុរសនោះឡើយ ស្រី្ត និងក្មេងស្រីអាចមានសមត្ថភាពរៀនបានដូចគ្នា ។

“ខ្ញុំសប្បាយចិត្តដែលបានជាប់ក្នុងកម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ ដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិត ព្រោះខ្ញុំស្រឡាញ់មុខជំនាញបច្ចេកវិទ្យា ហើយទៅថ្ងៃអនាគតខ្ញុំមានបំណងប្រាថ្នាចង់ធ្វើការងារដែលទាក់ទងនឹងវិស័យបច្ចេកវិទ្យាឧស្សាហកម្ម៤.០ នេះ”

យុវតី ខឿនរស្មី បញ្ញាវត្តី

ដោយឡែកយុវជន តែ វឌ្ឍនៈសិរីវង្ស ជាសិស្សសាលាអ៊ីធូស្ទែម វិញ​បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងត្រូវធនធានមនុស្សជាស្រី្តមករៀនជំនាញបច្ចេកវិទ្យា៤.០ ដូចបុរសដែរ ។ ទន្ទឹមគ្នានេះ សិស្សស្រីអាចចាប់ផ្ដើមព្យាយាមស្វែងយល់ផ្នែកបច្ចេកវិទ្យា ដើម្បីទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យា ជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ និងសង្គមជាតិផងដែរ ។

“ខ្ញុំពេញចិត្តកម្មវិធីនេះ ព្រោះអាចតម្រង់ទិសជំនាញដែលខ្ញុំស្រឡាញ់ឱ្យចំគោលដៅ តាមរយៈមុខជំនាញ 3D Design និង 3D Printing ហើយខ្ញុំនឹងចាប់យកឱកាសមួយនេះខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអាចជួយដល់សិស្សប្អូន និងសង្គមជាតិ

យុវតី ឈឿន ឆេងលី សិស្សទី១២ នៃសាលាប៊ែលធី អន្តរជាតិ វិញ​បានសម្តែង​ក្តីរំពឹងថា ក្រោយពេលរៀនចប់កម្មវិធីនេះ នាងនឹងទទួលបានបទបិសោធន៍ថ្មីៗ បង្កើនគំនិតច្នៃប្រឌិតខ្ពស់  និងស្គាល់ពីឧបករណ៍ដែលត្រូវប្រើប្រាស់តាមរយៈការរៀនបច្ចេកវិទ្យាមួយនេះ ។ យុវតី ឈឿន ឆេងលី បន្តថា ប្រសិនបើស្រ្តីនិងក្មេងស្រីស្រឡាញ់មុខជំនាញទាក់ទងនឹងបច្ចេកវិទ្យា ត្រូវខិតខំប្រឹងប្រែងសម្រេចក្ដីស្រមៃមករៀនជំនាញដែលខ្លួនស្រឡាញ់ ព្រោះសាលាជាច្រើនកំពុងផ្ដល់ឱកាសដល់ក្មេងស្រីដែលចាប់យកជំនាញបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នេះ ។

គួរជម្រាបជូនថា កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ ជាកម្មវិធីអាហារូបករណ៍បណ្តុះបណ្តាលសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៩ រហូតដល់ទី ១២ ដែលផ្តោតសំខាន់ទៅលើ ការរចនា និងបោះពុម្ពវត្ថុ 3D (3D Design and Printing) ។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ សប្តាហ៍ នៅទីស្នាក់ការ  ស.ស.យ.ក រាជធានីភ្នំពេញ ដែលមានសិស្សសរុបចំនួន ៧៨នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។