រដ្ឋមន្រ្តីក្រសួងអប់រំ ៖ យុវជនត្រូវមានជំនាញសតវត្សរ៍ទី២១ ដើម្បីជោគជ័យក្នុងអាជីព

ភ្នំពេញ – ជំនាញសតវត្សរ៍ទី២១ ជាជំនាញដែលមានសារៈសំខាន់ជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីភាព កម្មវិធីបិទ ជំរុំយុវជនជាសាកលលើកទី៧ ក្រោមប្រធានបទ “យុវជនក្នុងបរិបទឌីជីថល” កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយ​សារ​បច្ចេកវិទ្យាដើរ​លឿន​យ៉ាងខ្លាំង នៅ​ក្នុ​ងរយៈពេល១០ ទៅ​២០ឆ្នាំ​ខាងមុខ​ទៀត មុខ​វិជ្ជា ឬ​មុខ​ជំនាញ​មួយ​ចំនួន គឺទីផ្សារ​ការងារលែង​ត្រូវ​ការ ហើយ​ជំនាញថ្មីៗ​នឹង​លេច​ឡើង ដែលទាមទារឱ្យ​យុវជន​ត្រូវ​តែចេះ​ចាប់យក និង​រៀន​នូវ​មុខ​វិជ្ជា​ថ្មី​ដើម្បីទទួល​បាន​ការងារ។

បើតាមការ​បញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិតសភាចារ្យ យុវជន​ចាំ​បាច់​ត្រូវ​មាន​ចំណេះ​ដឹង​មូលដ្ឋាន​គ្រឹះរឹងមាំ ព្រមទាំង​ចំណេះ​ដឹង​ទូទៅទូលំទូលាយ ហើយ​ទន្ទឹម​នឹងនេះ យុវជន ក៏​ត្រូវ​មាន​បំណិន​សតវត្សរ៍ទី២១ផងដែរ ដែល​រួម​មាន ១.បំណិនត្រឹះរិះពិចារណា ២.បណិននុវានុវត្តន៍ដោះស្រាយបញ្ហា ៣.បំណិនសហការ ៤.បំណិនទំនាក់ទំនង និងវិស័យទាក់ទង ៥.បំណិនអក្ខរកម្មព័ត៌មាន ៦.បំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ៧.បំណិនអក្ខរកម្មបច្ចេកវិទ្យា ៨.បំណិនភាពទន់ភ្លន់ ៩.ភាពជាអ្នកដឹកនាំ ១០.ការចេះផ្តួចផ្តើមគំនិត ១១.ត្រូវមានផលិតភាព និង ១២.បំណិនសង្គម។

ដើម្បីទទួលបានបំណិនទាំង១២នេះ បើតាមឯកឧត្តម​រដ្ឋមន្រ្តីក្រសួងអប់រំថា សាលារៀន ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សា​ត្រូវផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន ហើយ​យុវជន​ខ្លួន​ឯងក៏ត្រូវចូលរួម ទាំងការអនុវត្តកម្មវិធីសិក្សា​ក្នុងសាលារៀន ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពផ្សេងៗក្រៅសាលារៀន ដូចជាការចូលរួមបោះជំរុំ ឬ​ការ​ចូលរួមក្នុងការប្រកួតប្រជែង ការតស៊ូមតិ ក៏ដូចជា ចូលរួម​នៅ​ក្នុង​សកម្មភាព​សង្គមផ្សេងៗ​ទៀត។

«ដូច្នេះ​ការ​បណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ គឺទាមទារឱ្យលោកគ្រូអ្នកគ្រូ ​គណៈគ្រប់គ្រងសាលារៀន​ ​ក្រសួងអប់រំ យុវជន និង​កីឡា ត្រូវរៀបចំការរៀន និងបង្រៀនបែបថ្មី ដោយបង្កើតជាសាលារៀនជំនាន់ថ្មី បង្កើតជាវិធីសាស្រ្តបង្រៀនថ្មីដើម្បីបង្រៀនសិស្ស មិន​មែនចេះតែទន្ទេញចាំទេ តែឱ្យចេះគិត និង​ចេះធ្វើការ​សិក្សា​ស្រាវជ្រាវ»

ឯកឧត្តម ហង់ជួន ណារ៉ុន

គួរជម្រាបជូនថា កម្មវិធីជំរំយុវជនជាសាកលលើកទី៧ បានប្រព្រឹត្ត​ទៅ​រយៈ​ពេល​៥ថ្ងៃ ដោយ​ចាប់ផ្តើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២១តាមរយៈ​ប្រព័ន្ធអនឡាញ ដោយ​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធីនេះ ពួក​គេ​ទទួលបានការអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ការបង្កើតគំនិតថ្មី ភាពជាអ្នកដឹកនាំ ការភ្ជាប់បណ្តាញ ទំនាក់ទំនង ក៏ដូចជាការបណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល និងបំណិនជីវិតក្នុង យុគសម័យរីកចម្រើន នៃបច្ចេកវិទ្យា ដើម្បីចាប់យកឱកាសការងារសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...