ក្រសួងអប់រំអនុញ្ញាតឱ្យបើកឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ

ភ្នំពេញ – ចាប់ពីដើមខែធ្នូនេះតទៅក្រសួងអប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​បើកដំណើរ​គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារការឡើងវិញ សម្រាប់កុមារមានអាយុចាប់ពី ៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសារធារណៈ និងឯកជនទាំងអស់ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ តទៅ ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានមត្តេ​យ្យ​សិក្សា និងសេវាថែទាំកុមារឡើងវិញ ប៉ុន្តែត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ និងវិធានការសុខាភិបាលឱ្យខ្ជាប់ខ្ជួន ដែលក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ០៤ សីហា ២០២០ ។

ទន្ទឹមនឹងក្រសួងអប់រំអនុញ្ញាតឱ្យ​​បើក​សាលា​រៀន​ថ្នាក់មត្តេ​យ្យ​សិក្សា​ឡើងវិញនេះ លោក សូ ធី នាយកនៃសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ មានប្រសាសន៍ថា សាលាបឋមសិក្សាចតុមុខបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារួចជាស្រេចដើម្បីធានាសុវត្ថិភាពសិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំទាំងអស់ ។ ទន្ទឹមនឹងនេះ សាលាមានគណៈគ្រប់គ្រងសាលារង់ចាំត្រួតពិនិត្យ បាញ់ថ្នាំសម្លាប់មេរោគគ្រប់បន្ទប់រៀនទាំងអស់មុនទទួលសិស្សឱ្យចូលរៀន វាស់កម្ដៅ បាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពជាប្រចាំគ្រប់ពេលវេលាទាំងអស់ ។

លោក ទេស សុភាន់រី នាយកសាលាមីគីវ៉េ សាខាទី៣ រាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកដំណើរការគ្រឹះស្ថានបឋមសិក្សា និងសេវាថែទាំកុមារ ដោយប្រត្តិបត្តិទៅលើគោលការណ៍សុវត្ថិភាព SOP ដែលជាគោលការណ៍ក្រសួងអប់រំបានដាក់ចេញ ។ លោក ទេស សុភាន់រី បានបញ្ជាក់ថា បុគ្គលិកសាលាមីគីវ៉េទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់ តាមយុទ្ធនាការថ្មីៗដែលរាជរដ្ឋាភិបាលដាក់ចេញ ។ លើសពីនេះ បង្កើតវេនសិក្សាផ្សេងៗគ្នា ដើម្បីកាត់បន្ថយការកកកុញសិស្ស និងរក្សាគម្លាតគ្នាក្នុងការចេញចូល ។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំបានប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតនៅទូទាំងប្រទេស ដើម្បីពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្តុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានី ខេត្តទាំងអស់ ។ ការពង្រីក វិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិ អប់រំ វិទ្យាស្ថានបច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និង វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្លួននូវបទដ្ឋានសុខាភិបាលជាធរមាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...