ក្រសួងអប់រំណែនាំបទប្បញ្ញត្តិ៥ចំណុច សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ។ ទន្ទឹមគ្នានេះ នៅមុនថ្ងៃប្រឡងមួយថ្ងៃបេក្ខជនត្រូវទៅមណ្ឌលប្រឡងរបស់ខ្លួនដើម្បីពិនិត្យបញ្ជីរឈ្មោះ លេខតុ លេខបន្ទប់ ក៏ដូចជាបទបញ្ញាតិ សេចក្ដីណែនាំ ព័ត៌មាននានា ជាពិសេសត្រូវវ៉ាស់កម្ដៅ និងទទួលបានស្ទីកឃ័របញ្ជាក់ពីកម្ដៅធម្មតា ។

ខាងក្រោមនេះ ជាបទប្បញ្ញត្តិទូទៅសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវអនុវត្ត រួមមាន៖

ទី១. វិធានសុខភាព ត្រូវធ្វើស្វ័យប្រកាសចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងស្ថិតនៅក្នុងអំឡុងពេលចត្តាឡីស័ក យ៉ាងតិចមួយថ្ងៃមុនដំណើរការសំណេរ។ ត្រូវមកទទួលការស្ទង់កម្តៅ ពិនិត្យសុខភាពនិងទទួលស្ទីកឃ័រកម្ដៅធម្មតានៅតាមមណ្ឌលសំណេរនីមួយៗនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងនោះ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងស្ថិតនៅក្នុងអំឡុងពេលចត្តាឡីស័ក និងបេក្ខជនមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាផ្សេងៗ ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមត្រូវយកលិខិតបញ្ជាក់បេក្ខជនអវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខាភិបាលមកបង្ហាញនៅមណ្ឌលប្រឡង ដើម្បីទទួលការអនុញ្ញាតឱ្យចូលប្រឡង ។

ទី២. មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ។

ទី៣. មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ប្រដាប់គិតលេខ និងនាឡិកាដៃដែលមានប្រដាប់គិតលេខ។

ទី៤. មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ សំណៅឯកសារគ្រប់រូបភាព កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។

ទី៥. មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស មិនត្រូវប្តូរសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ឬហែកសន្លឹកកិច្ចការ ឬមិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...