ក្រសួងវប្បធម៌ ប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្រ្ទទេវីឆ្នាំ២០២២

ភ្នំពេញ – ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២២ ។ កម្មវិធីប្រឡងជ្រើសរើសស្នាដៃនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ។

សម្រាប់ស្នាដៃចូលរួមប្រកួត ក្រោមប្រធានបទ សេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប អត្ថន័យ មាន៣ចំណុចរួមមាន សច្ចធម៌ សីលធម៌ និងគុណធម៌ ។ អត្ថរូប មាន៣ចំណុចរួមមាន វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ និងអត្ថរស មាន៣ចំណុចរួមមាន បង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ ។

លក្ខខណ្ឌនៃការចូលរួមមានដូចជា ស្នាដៃត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer Os Siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០ ទៅ ១៥ទំព័រ ។ ជាមួយគ្នានេះ បេក្ខជនត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ)និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ។

សម្រាប់ជ័យលាភីមានចំណាត់ថ្នាក់លេខ ១-៣ (ប្រលោមលោកខ្នាតខ្លី៣រូប និងកំណាព្យរឿងខ្លី៣រូប) នឹងទទួលបានពានរង្វាន់១ និងថវិកា ។ ចំណែក ជ័យលាភីចំណាត់ថ្នាក់លេខ ៤-៥ (ប្រលោមលោកខ្នាតខ្លី២រូប និងកំណាព្យរឿងខ្លី២រូប) នឹងទទួលបានបណ្ណសរសើរ១ និងថវិកា ។

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការតែងនិពន្ធ ហើយមានបំណងចូលរួមប្រឡង អាចផ្ញើស្នាដៃតែងនិពន្ធចូលរួមប្រឡងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម៉ោង៥ល្ងាចជាកំហិត ដោយផ្ញើស្នាដៃតាមតេឡេក្រាម លោក កុក រស់ ០១១ ៨៥០ ០៩៤, កញ្ញា ញ៉ុក ថាវី ០១២ ៨០១ ១២២, លោក សំអាត សិលា ០៧៨ ៦៦៨ ៩៧៧ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...