សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» ជាប់ជ័យលាភី ជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ

ភ្នំពេញ – សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)» ដែលរៀបចំ​ចងក្រង​ឡើងដោយ​ក្រសួងការបរទេសកម្ពុជា បានទទួលជ័យលាភីជា «សៀវភៅមុខ​ម្ហូបអាស៊ីដែលល្អផ្តាច់គេ» នៅ​ក្នុង​កម្មវិធី Gourmand World Cookbook Award 2021 ដែល​ប្រារព្ធធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ​២០២១។

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីប្រកាស​កាលពីថ្ងៃពុធ (០១ ធ្នូ) បានធ្វើការ​សាទរ ដោយថា ការ​ទទួលបាន​ពានរង្វាន់ «សៀវភៅមុខម្ហូបអាស៊ី​ដែលផ្អាច់គេ» របស់សៀវភៅ The Taste of Angkor គឺជា​មោទនភាពជាតិ និង​ជា​សមិទ្ធផល​ដ៏ត្រចះត្រចង់ថ្មី​មួយ​ទៀត​របស់ព្រះរាជាណាចក្រ​កម្ពុជា ដែលបានឆ្លុះ​បញ្ចាំងអំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​វិស័យ​ការទូតម្ហូបអាហារ សំដៅ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បានស្គាល់​កាន់តែ​ច្បាស់ពី​កេរ្តិ៍​ដំណែល និង​ប្រណីតភាព នៃសិល្បៈ​ម្ហូប​ខ្មែរ ដែលជា​អត្តសញ្ញាណ នៃ​អរិយធម៌​ដ៏​វិសេស​វិសាល​របស់កម្ពុជា។

សូម​បញ្ជាក់ថា សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃ​ម្ហូបខ្មែរ» ត្រូវ​បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ដោយ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២១ ។ សៀវភៅ​នេះ បានពិពណ៌នា​យ៉ាង​ពិស្តារ​អំពី​គ្រឿងផ្សំ មុខ​ម្ហូប និង​បង្អែម​របស់ខ្មែរ​ចំនួន ៣៨មុខផ្សេង​គ្នា តាមរយៈ​វិធីចម្អិន​ងាយៗ និង​ងាយស្រួល​រក​គ្រឿង​ផ្សំ​នៅ​បរទេស សម្រាប់​អ្នក​ការទូត​កម្ពុជា​ប្រើប្រាស់ និង​ផ្តល់ជា​វត្ថុ
អនុស្សាវរីយ៍ជូនភ្ញៀវបរទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...