អាជីពការងារប្រាំបីនឹងមានទីផ្សារខ្លាំងជាងគេក្រោយចប់កូវីដ-១៩

ឥទ្ធិពលជំងឺកូវីដ-១៩ បានបង្ករការលំបាកយ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាជនទូទាំងសកលលោក។ ផលប៉ះពា​ល់​ទាំងនេះ បានធ្វើឱ្យមនុស្សរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី ទាំងរបៀបធ្វើការងារ អាជីវកម្ម និងកិច្ចការផ្សេ​ង​​ៗ​​។ ប្រសិនបើស្ថានភាពរីកការរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់ នោះការងារមួយចំនួនជាតំរូវការចាំបាច់នឹ​ង​កើតឡើងជាបន្តបន្ទាប់។ ខាងក្រោមនេះជាអាជីពការងារចំនួនប្រាំបីដែល ចុះផ្សាយដោយ World Economic Forum និ​ង​​ជឿជាក់ថា កំពុងមានតំរូវការទីផ្សារខ្ពស់នៅក្នុងឆ្នាំ ២០២១ និងនៅថ្ងៃអនាគត។

១. អ្នកដឹកជញ្ជូនទំនិញ ៖ គិតត្រឹមចុងឆ្នាំ២០១៩ ចំនួនអ្នកធ្វើការងារដឹកជញ្ជូនទំនិញសម្រាប់អាជីវកម្មអនឡាញមានការកើនឡើងដល់ទៅ ៩០ភាគរយ ហើយចំនួននេះបន្តកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០២០ ដោយសារតែឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ និងការបិទខ្ទប់នៃប្រទេសទាំងឡាយ។

. អាជីពគ្រូបង្វឹកអាជីពនិងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន៖ ការបិទទីក្រុងនិងការប្រែប្រួលសេដ្ឋកិច្ចជាបន្ទាន់ក្នុងដំណាក់កាលកូវីដ បានបង្ខំឱ្យម្ចាស់អាជីវកម្មមួយចំនួនបិទទ្វារ ឬផ្អាក់ដំណើរការតែម្តង។ នៅពេលស្ថានការស្ងប់ស្ងាត់មនុ​ស្ស​ជាច្រើនចាប់ផ្តើមពង្រឹងអាជីវកម្មផ្ទាល់ខ្លួនឡើងវិញ ប៉ុន្តែទាមទារគ្រូបង្វិកជាអ្នកជំនាញប្រឹក្សាយោបល់កាន់តែខ្លាំងបន្ថែមទៀត។ កំ​ណើ​​ននៃការងារនេះហក់ឡើងខ្លាំងគិតចាប់តាំងតែពីឆ្នាំ២០១៩ មានរហូតដល់ ៥១ភាគរយនៃអាជីវកម្មទាំងអស់​ដែលត្រូវការអ្នកផ្តល់ប្រឹក្សា។

៣. អាជីពជាផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្ត៖ កូវីដបានបណ្តាលឱ្យមនុស្សមិនតិចនោះទេកើតជំងឺស្តេ្រស និងធុញ់ថប់អារ​ម្មណ៍ ដែលត្រូវការអ្នកជំនាញសុខភាពផ្លូវអារម្មណ៍កាន់តែច្រើនចូលរួមដោះស្រាយបញ្ហា។ កំណើតអ្នកជំនាញសុខភាព​ផ្លូវចិត្តបានកើនឡើង ២៤ភាគរយនៅក្នុងរយៈពេលចុងក្រោយនេះ ដើម្បីបំពេញតាមតំរូវការរបស់អតិថិជន។

៤. អ្នកជំនាញរៀបចំកន្លែងការងារឱ្យមានភាពចម្រុះ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនទាំងឡាយលើលោកចាប់ផ្តើមមា​ន​បំណងរៀបចំទីតាំងនិងកន្លែងការងារប្រកបដោយផាសុខភាព និងមិនច្រំដែល។ នេះជាទម្រង់ការងារថ្មីមួយដែលទាម​ទា​រគំនិតច្នៃប្រឌិត និងមានតំរូវការខ្ពស់មិនចាញ់ជំនាញដទៃនៅក្នុងរបត់នៃការរីកចម្រើនបច្ចេកវិទ្យានេះ។

៥. អ្នកជំនាញខាងឌីជីថល៖ អំឡុងពេលបិទខ្ទប់ដោយសារកូវីដ-១៩ អាជីវកម្មស្ទើរតែទាំងអស់បានងាកមកដំណើរការអនឡាញ ហើយអតិថិជនក៏ប្រើប្រាស់សេវានេះដូចគ្នា។ ដូចនេះទាមទារឱ្យមនុស្សមានយុទ្ធសាស្ត្រទាក់ទាញអតិថិជនតាមរយៈបច្ចេកវិទ្យាឌីជីថល ហើយការងារបែបនេះបានកើនឡើងដល់ទៅ៣៣ ភាគរយក្នុងរយៈពេលចុងក្រោយនេះ។

៦. អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ៖ អ្នកការងារផ្នែកនេះត្រូវបាន LinkedIn ចេញផ្សាយថាមានអត្រាកើនឡើងទៅដល់៣២ ភាគរយ។

៧. អ្នកជំនាញអប់រំ ៖ ការបង្រៀនតាមអនឡាញដូចបច្ចុប្បន្ននេះគ្មានសញ្ញាថមថយឡើយ ទោះបីជាកូវីដហាក់ដូចជាធូរស្រាលនៅតាមប្រទេសមួយចំនួនក្តី។ វាបានក្លាយទៅជាទម្លាប់នៃការរស់នៅរបស់មនុស្សភាគច្រើនទៅហើយ ក្នុងការបង្កើនចំណេះដឹងនិងជំនាញផ្សេងដោយមិនចាំបាច់ចូលរៀននៅថ្នាក់ដោយផ្ទាល់។ តួលេខនេះបានកើនឡើងដល់ទៅ ២០ ភាគរយក្រោយពេលកូវីដចាប់ផ្តើមរាតត្បាត។

៨. គិលានុបដ្ឋាយិកា៖ បញ្ហាកូវីដក៏បានជះឥទិ្ធពលអាក្រក់ទៅដល់ពលរដ្ឋដែលមានវ័យចំណាស់ ខណៈដែលសេវាកម្មសុខាភិបាលកំពុងរាំងស្ទះដោយសារកត្តាជាច្រើន។ ពិភពលោកចាប់ផ្តើមមានតំរូវការយ៉ាងខ្លាំងទៅលើជំនាញថែទាំ ជំនាញគិលានុបដ្ឋាយិកាចាប់ពីពេលនេះតទៅ៕​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....