ក្រុម Energific នឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក

ភ្នំពេញ – ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវ​គណៈកម្មការ ប្រកាស​ឲ្យ​ជាប់ជ័យលាភីលេខ១ ក្នុង​ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត – អនាគត នៃថាមពល» ក្នុងឆ្នាំ២០២១នេះ ​។ ក្រុមដែលមានសមាជិក៣រូបនេះ នឹងត្រូវតំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួតថ្នាក់ពិភពលោក ដែលមាន ​៨៥ប្រទេសចូលរួម។

កញ្ញា ពុន សូលីតា អាយុ​១៨ឆ្នាំ ជា​ប្រធានក្រុម Energific បានថ្លែងថា គម្រោង​រ៉ូបូត ដែល​បានដាក់ក្នុងការប្រកួតនេះ នាងនិងមិត្តរួមក្រុម បានប្រើ​រយៈ​ពេល​ប្រមាណជិត​១ខែ ក្នុង​ការស្រាវជ្រាវ និង​ផលិត ដោយ​វាមានសមត្ថភាពក្នុងការផលិតអគ្គិសនី ដោយគ្រាន់តែមនុស្ស​ដើរជាន់លើវា នោះវានឹងបង្កើត​ជា​អគ្គិសនីបំភ្លឺភ្លាម, នាងថា គម្រោងនេះ គឺជាគម្រោងដែលថ្មីស្រឡាង មិន​ទាន់​មាន​អ្នកធ្វើ​នៅឡើយ ហេតុនេះ ធ្វើ​ឲ្យ​ក្រុមនាងពិបាកយ៉ាងខ្លាំង ដោយ​ទំរាំ​តែ​ផលិត​រ៉ូបូតនេះឡើងបាន ក្រុមនាង​ទទួលបរាជ័យ​ជា​ច្រើន​លើក ។ ​ការ​ទទួល​បានពានជ័យលាភីលេខ១នេះ គឺជារឿងមួយ​ដែល​ សូលីតា និង​មិត្ត​រួម​ក្រុម​មិន​នឹកស្មានឡើយ ហើយថា វាគឺជាកម្លាំងចិត្ត​ជំរុញឲ្យ​ក្រុមរបស់​នាងបន្ត​ការ​ស្រាវជ្រាវ​ទៅមុខទៀត។

លោក រិទ្ធ ឧត្តម ដែល​ជា​គ្រូបង្គោល របស់​ក្រុម Energific បានថ្លែងថា លោករីករាយ នៅ​ពេល​ដែល​កូនសិស្ស​របស់​លោក​ទទួល​បានជ័យលាភីលេខ១ ហើយ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ប្រកួត​នៅថ្នាក់ពិភពលោក ។ លោករៀបរាប់ថា ការ​ប្រកួតនោះ ​មាន​ក្រុមជាច្រើនមក​ចូលរួម​ប្រកួត សម្រាប់​ប្រធានបទ​ពាក់ព័ន្ធ​ បរិស្ថាន និង​ថាមពល ប៉ុន្តែអ្វីដែលគណៈកម្មការ​បានសម្រេច​ផ្តល់​ពានលេខ១ដល់ក្រុម Energific នេះ ក៏ព្រោះតែ​គំនិត​ផលិតរ៉ូបូតរបស់ពួកគេថ្មី និង​ប្លែក​មិនធ្លាប់មាន ។

ចំពោះ​ការ​ប្រកួតថ្នាក់ពិភពលោក​នៅពេលខាងមុខនេះវិញ សូលីតា បានសម្តែង​នូវក្តីរំពឹងខ្ពស់ ហើយថា នាងនិងមិត្តរួម​ក្រុម មានគម្រោងនឹង​បន្ត​អភិវឌ្ឍន៍​រ៉ូបូតរបស់ក្រុមនាងបន្ត​ទៀត ដោយ​បំពាក់នូវ​ឧបករណ៍​ផ្ទុកថាមពលអគ្គិសនី ហើយអាច​ទាញយកថាមពលនោះត្រឡប់មក​ប្រើប្រាស់វិញ។

សូម​បញ្ជាក់ថា ការ​ប្រកួត​រ៉ូបូតអូឡាំព្យាដកម្ពុជា ឆ្នាំ​២០២១ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និង​កីឡា និង​ឧបត្ថម្ភដោយ​ស្ថានទូត​អង់គ្លេសប្រចាំនៅកម្ពុជា ។ កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំយុវជន ដើម្បីអភិវឌ្ឍភាពច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា​តាមរយៈការ​ប្រកួតប្រជែងល្បងសមត្ថភាព​រ៉ូបូតទិច​បែបអប់រំ ដែលផ្តោតសំខាន់លើប្រធានបទ​ថាមពលស្អាត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...