ក្រសួងបរិស្ថាននឹងផ្តល់ធុងចម្រោះទឹកស្អាត ព្រមទាំងចូលរួមលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀន

ភ្នំពេញ – ក្រសួងបរិស្ថាននឹង​ផ្តល់ធុងចម្រោះទឹកស្អាត​ ព្រមទាំងគាំទ្រចលនាលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀន ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស ថែរក្សាបរិស្ថាន និងរួមចំណែកកាត់បន្ថយ​ដបប្លាស្ទិក ។ នេះ​បើតាម​ការ​លើក​ឡើង​របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុង​ពិធី​បើក​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០២១ កាលពីថ្ងៃចន្ទម្សិលមិញ ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់​ថា ក្រសួងបរិស្ថានគ្រោងចូលរួមជំរុញចលនាបន្ទប់ទឹកស្អាត និងផ្ដល់ធុងចម្រោះទឹកស្អាតនៅតាមសាលារៀន ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ។ លើសពីនេះ ក្រសួងនឹងសម្ភារៈប្រមូលសំរាម ឡានប្រមូលសំរាម និងឡដុតសំរាមដល់បណ្តាក្រុងស្រុកដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្ថែមទៀតថា ពេលនេះ​ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ប្រមូលថ្មពិលចាស់ៗ អាគុយចាស់ៗ ទូរស័ព្ទដែលឈប់ប្រើប្រាស់ ដែលសុទ្ធតែមានសារធាតុពុលក្នុងគោលបំណងទុកដាក់ឱ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាមិនឱ្យសារធាតុគីមីទាំងនោះធ្លាក់ចូលទៅក្នុងបរិស្ថាន ។ ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថានក៏​កំពុងអនុវត្តគម្រោងបញ្ឈប់សំណល់ប្លាស្ទិកនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែមានសោភ័ណភាពល្អ ។

«ចាន ស្លាបព្រា សម ដែលធ្វើពីប្លាស្ទិក មិនបាននាំចូលពីក្រៅប្រទេសដូចមុនទៀតឡើយ សម្ភារៈប្រើប្រាស់ទាំងនេះ ធ្វើនៅក្នុងស្រុកដោយកែច្នៃឡើងវិញ និងបង្កើតជាមុខរបរថ្មី ដែលជារឿងដែលគួរឱ្យកោតសរសើរ»

ឯកឧត្តម សាយ សំអាល់

ជាមួយ​គ្នា​នេះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ទទួលយកសំណល់ដែលអាចកែច្នៃឡើងវិញបាន ដើម្បីចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....