អ្នកជំនាញ បង្ហាញវិធីសាស្រ្តច្នៃប្រឌិតបង្រៀនពីចម្ងាយឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ កំពុងជំរុញឱ្យកុមារជាច្រើនលាននាក់នៅលើពិភពលោក រួមទាំងកុមារកម្ពុជាបង្ខំចិត្តសិក្សាតាមអនឡាញ ឬសិក្សាពីចម្ងាយ ។ អ្នកជំនាញអភិវឌ្ឍន៍កុមារមើលឃើញថា រូបភាពសិក្សាពីចម្ងាយនេះអាចផ្តល់ផលប៉ះពាល់មួយចំនួនដល់កុមារសុខភាព និងខួរក្បាលកុមារ ដែលទាមទារឱ្យម្តាយឪពុកចូលរួមគាំទ្រ ហើយស្ថាប័នបណ្តុះបណ្តាលត្រូវចេះរៀបចំកម្មវិធីសិក្សាប្រកបគំនិតច្នៃប្រតិដ្ឋនិងល្អិតល្អន់សម្រួលដល់ការសិក្សា ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានមានប្រសាសន៍ថា ប្រសិនកុមារតូចអាយុក្រោមប្រាំឆ្នាំរៀនតែម្នាក់ឯង ឬប្រើទូរស័ព្ទហួសកម្រិត កុមារអាចប្រឈមបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តជាងមនុស្សវ័យជំទង់ ។ ចំណែកសកម្មភាពសម្លឹងមើលទូរស័ព្ទរយៈពេលយូរ អាចបណ្តាលឱ្យកុមារមានបញ្ហាភ្នែកស្រលៀង ដោយសារអេក្រង់ទូរស័ព្ទតូច មិនស្របនឹងក្រសែភ្នែករបស់កុមារ។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បន្តថា កាលៈទេសៈនេះ ម្តាយឪពុក ឬអាណាព្យាបាលគួរចូលរួមសហការតាមដានការសិក្សារបស់កូន និងជំរុញកុមារតូចឱ្យប្រើកុំព្យូទ័រ អាយផេត ថេបផ្លេត ដែលមានអេក្រង់ធំងាយស្រួលមើលបានច្បាស់ល្អ ។ លោកថា ដោយសង្កេតឃើញពីផលប៉ះពាល់ និងចូលរួមពង្រឹងគុណភាពអប់រំក្នុងកាលៈទេសៈដ៏លំបាកនេះ គ្រឹះស្ថានអប់រំរបស់លោកបានរិះរកវិធីសាស្រ្តដោះស្រាយប្រកបគំនិតប្រតិដ្ឋ និង​ធានាថា សិស្សទាំងអស់អាចទទួលបានការអប់រំមានគុណភាព ។

អ្នកជំនាញអភិវឌ្ឍន៍វិស័យអប់រំរូបនេះ បានបញ្ជាក់ថា ដើម្បីឱ្យមានប្រសិទ្ធភាពរៀន និងបង្រៀនពីចម្ងាយគ្រឹះស្ថានអប់រំអាចកាត់បន្ថយម៉ោងសិក្សាលើអេក្រង់ដោយប្រើធនធានជំនួយមានស្រាប់ក្នុង Youtube Facebook Cisco  Google Meet និងលើកទឹកចិត្តសិស្សឱ្យធ្វើគម្រោងសិក្សា (Project Based Learning) សម្រាប់ជួយកុមារតូចមានគំនិតច្នៃប្រឌិត បង្កើតវិន័យផ្ទាល់ខ្លួន បង្កើនចំណេះដឹងនិងទំនាក់ទំនង បង្កើតគម្រោងមូលដ្ឋានសួរចម្លើយ (Inquiry Base) ដែលកុមារតូចមានឱកាសផ្លាស់ប្តូរចំណេះដឹង និងបង្កើនភាពក្លាហ៊ានសួរសំណួរគ្នាទៅវិញទៅមក ។

លើសពីនេះ ករណីមានមេរៀនក្នុងសៀវភៅសិក្សា គ្រូបង្រៀនចៀសវាងដាច់ខាតសរសេរមេរៀនលើក្តារខៀន ហើយឱ្យសិស្សកត់ចម្លងចូលក្នុងសៀវភៅ ព្រោះវិធីសាស្ត្រនេះសិស្សត្រូវសម្លឹងមើលអេក្រង់ និងចំណាយពេលវេលាច្រើន ។ គ្រូបង្រៀនត្រូវប្រើវិធីសាស្រ្តបង្រៀនបែបសប្បាយ និងប្រើធនធានសម្ភារសិក្សា ដើម្បីបង្កើនភាពទាក់ទាញខ្ពស់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី អ៊ុក សូនីតា ប្រធានកម្មវិធីមត្តេយ្យនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប យល់ឃើញថា កុមារតូចចាប់ពីអាយុសូន្យឆ្នាំដល់ប្រាំឆ្នាំកំពុងលូតលាស់ផ្នែករាងកាយ បញ្ញា ស្មារតី ទំនាក់ទំនងសង្គម អារម្មណ៍ និងភាសា ។ តាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ (Smart Device) លើសកម្រិតនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល បញ្ញា និងសុខមាលភាពរបស់កុមារ ធ្វើឱ្យកុមារដេកមិនស្ងប់ អារម្មណ៍តានតឹង កុមារឡើងទម្ងន់ និងខ្សត់ចលនាមិនសូវរហ័សរហួន ។

បន្ថែមពីលើនេះ លោកស្រីបានបញ្ជាក់ថា ទោះបីជាកុមាររៀនតាមប្រព័ន្ធអនឡាញ និងរៀនពីចម្ងាយក្តី ក៏សាលារៀនត្រូវកិច្ចសហការគាំទ្រចាំបាច់ពីម្តាយឪពុកម្តាយនៅក្នុងសកម្មភាពមួយចំនួន ដូចជា ត្រួតពិនិត្យកិច្ចការផ្ទះ អានសៀវភៅរឿងនិទានជាមួយកូន ដើរកម្សាន្តចុងសប្តាហ៍ និងធ្វើការងារផ្ទះមួយចំនួន ។ សកម្មភាពទាំងនេះនឹងបង្កើនភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ ព្រមទាំងអភិវឌ្ឍចំណេះកុមារតូចបានល្អប្រសើរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...