អ្នកជំនាញ ៖ មូលដ្ឋាននៃការអប់រំកុមារចាប់ផ្តើមពីឪពុកម្តាយ

ភ្នំពេញ – ម្ដាយឪពុក និងសាលារៀនសុទ្ធសឹងជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងការអប់រំកុមារ ដោយក្នុងនោះ ​ឪពុកម្ដាយផ្តល់ការអប់រំ​ខាងកិរិយា ចំណែកឯសាលាជាអ្នក​ផ្ដល់ចំណេះវិជ្ជា និងបំណិនជីវិត។

ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការងក្រុមប្រឹក្សាជាតិ ដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រ​សា​សន៍ថា៖

“ការអប់រំដែលធ្វើឱ្យមនុស្សក្លាយទៅជាធនធានមួយរូបនៅក្នុងសង្គមមានអង្គបីសំខាន់ គឺ គ្រួសារ សាលារៀន និងសហគមន៍។ ដូច្នេះឪពុកម្ដាយត្រូវយល់ដឹងអំពីការអភិវឌ្ឍរបស់កុមារនៅតាមវ័យរបស់ពួកគេ ដោយផ្ដល់ការមើលថែររហូតដល់បញ្ជប់ការសិក្សា”

ឯកឧត្តមបន្ថែមថា លុះដល់វ័យមួយដែលគេអាចចូលសាលារៀនបាន កុមារត្រូវការសិក្សាពីគ្រូបង្រៀន ហើយការសិក្សានោះទៅតាមកម្មវិធីច្បាស់លាស់ដែលមានតាមលំដាប់ថ្នាក់ពីទាបទៅខ្ពស់ នៅក្នុងគោលដៅមួយឱ្យចេះអាន ចេះសរសេរ មានការពិចារណា ការរាប់អានមិត្តភក្តិ បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដែលជាការសិក្សាទៅតាមកម្រិតនៃចំណេះដឹងទាក់ទងនឹងអាយុរបស់ពួកគេ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានលើកឡើងដែរថា នៅពេលនិយាយទាក់ទងជាមួយការអប់រំកុមារ មនុស្សមិនត្រូវសំដៅ និងពឹងផ្អែកទៅលើគ្រូបង្រៀនតែមួយមុខនោះទេ ក្នុងនោះឪពុកម្ដាយក៏​ជាផែ្នកមួយចូលរួមដ៏សំខាន់នៅក្នុងការអប់រំផងដែរ។

“មានការស្រាវជ្រាវបានបញ្ជាក់ថា ឪពុកម្ដាយដែលចំណាយពេលវេលានៅជាមួយកូនៗ មានទំនាក់ទំនងជិតស្និទ្ធិរហូតដល់កុមារធំពេញវ័យ កុមារនោះនឹងមានការសិក្សាល្អ និងសុខភាពផ្លូវចិត្តរឹងមាំ ប្រសើរជាងកុមារដែលមិនមានការមើលថែរពីឪពុកម្ដាយ”។ “នៅពេលដែលអ្នកមិនស្ដាប់កុមារពេលដែលពួកគេនៅតូចនោះទេ ពួកគេនឹងមិនប្រាប់រឿងរ៉ាវដល់អ្នកនោះទេ នៅពេលដែលពួកគេធំឡើង”

លោកបណ្ឌិត សុខ សូត្រ

ជាមួយគ្នានេះ លោកស្រី សរ ម៉ុន្ថា នាយិកាសាលា ស៊ីជីដា កម្ពុជា បានមានប្រសាសន៍ស្រដៀងគ្នានេះដែរថា នៅសាលារៀន វិធីសាស្រ្តឬសកម្មភាពភាគច្រើន គឺសំដៅទៅលើភាពវ័យឆ្លាតដោយផ្តោតលើផ្នែកចំណេះដឹង ទាក់ទងកត្តាវិជ្ជា រូបមន្ត ឬចំណេះដឹងផ្សេងៗនៅពេលពួកគេមានអាយុ២ឆ្នាំឬក៏៣ឆ្នាំឡើង។

យ៉ាងណាក៏ដោយ ឪពុកម្ដាយប្រៀបដូចគ្រូទីមួយរបស់កូនៗ ព្រោះកុមារបានរៀនសូត្រនូវអ្វីជាច្រើនពីទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការផ្តល់ក្តីស្រលាញ់ ការទូន្មាន ការបណ្តុះទំលាប់ល្អៗ វិន័យ ការចែករំលែក ឬការឆ្លើយតបផ្សេងៗ។

ដូច្នេះសរុបជារួម ឪពុកម្ដាយគឺជាអ្នកផ្ដល់ចរិកលក្ខណៈ គួរផ្សំនឹងសាលារៀនផ្ដល់ចំណេះវិជ្ជារៀនសូត្រ ចំណេះជំនាញល្អទៅតាមស្ថង់ដារការសិក្សាត្រឹមត្រូវ នោះនឹងនាំឱ្យកុមារអាចក្លាយជាមនុស្សដែលពោរពេញដោយថាមពល ក្ដីស្រលាញ់ និងជាមនុស្សល្អនៅក្នុងសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...