បណ្តាញសង្គមហ្វេសប៊ុក «ដុះស្លាប » ចែករំលែកចំណេះដឹងសុខភាពបន្តពូជដល់យុវវ័យ

ភ្នំពេញ៖ ដុះស្លាបជាបណ្តាញសង្គមហ្វេសប៊ុកមួយបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទនៅប្រទេសកម្ពុជាទៅកាន់យុវជន ។ បណ្តុំមាតិការអប់រំនេះបង្កើតដោយយុវតីបួនរូបជានិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយលើកយកបញ្ហាសុខមាលភាពរបស់យុវជនពិភាក្សា និងចែករំលែកនៅក្នុងបណ្ដាញសង្គម ។

កញ្ញា ប៉ុន សៅសុភនាថ អ្នកគ្រប់គ្រងគម្រោងនៃមាតិកាបណ្តាញសង្គមដុះស្លាប បាននិយាយថា​ ចំណេះដឹងសុខភាពបន្តពូជជាផ្នែកសំខាន់ក្នុងជីវភាពរស់នៅ​ដែលមនុស្សគ្រប់រូបត្រូវដឹង និងសិក្សាឱ្យបានទូលំទូលាយ ។ កញ្ញាយល់ថា យុវជនដឹងពីព័ត៌មានសុខភាពបន្តពូជច្បាស់លាស់ អា​ច​ការ​ពារ​ខ្លួន​មិន​ឱ្យ​មាន​បញ្ហា​សុ​​ខ​ភាពកើតឡើង និងរកវិធីព្យាបាលសុខភាពបានទាន់ពេលវេលា ។

ក្រៅពីហេតុផលផ្សព្វផ្សាយចំណេះដឹងសុខភាពទៅកាន់យុវជន កញ្ញា ប៉ុន សៅសុភនាថ បានបញ្ជាក់ប​ន្ថែមថា មូលហេតុ​ច្បង​ដែល​ក្រុម​ការ​ងារ​បង្កើត​មាតិ​កា​ព័ត៌​មាន​លើបណ្តាញសង្គមដុះស្លាប ដោយសារក​ញ្ញា​និ​ង​មិត្តភក្តិបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រតាមរយៈសារណាផ្ដោតលើប្រធានសុខភាពផ្លូវភេទ និងបន្តពូជ ហើយមានបំណងប្រែក្លាយខ្លឹមសារស្រាវជ្រាវទាំងនោះឱ្យក្លាយជាព័ត៌មាននៅលើបណ្តាញសង្គម ។

“គិតថាមនុស្សគ្រប់គ្នាខ្វះព័ត៌មានអំពីរឿងនេះ ហើយជាក់ស្តែង​នៅក្នុងសង្គមរបស់យើងឱ្យតែនិយាយពាក្យថាផ្លូវភេទគឺអត់ល្អ ប៉ុន្តែខ្ញុំមិនគិតអីចឹងនោះទេ ដោ​យ​សារ​បញ្ហាទាំងអស់នេះវាក៏ជាសុខភាពមួយដែលមនុស្សគ្រប់គ្នាត្រូវដឹង និងថែរក្សាឱ្យបានល្អ »

កញ្ញា ប៉ុន សៅសុភនាថ សហស្ថាបនិកបណ្តាញ​សង្គម​ដុះស្លា​ប ​

ទន្ទឹមគ្នានេះដែរ កញ្ញា ហ៊ីង សុជាតា អ្នកទទួលបន្ទុកផ្នែកឌីជីថលនៃទំព័រហ្វេសប៊ុកដុះស្លាប បាននិយាយថា មនុស្សគ្រប់គ្នាជាពិសេសយុវជនគួរតែលើកយកបញ្ហាសុខភាពផ្លូវភេទមកនិយាយជាសាធារណៈ ដោយសារយុវជនមួយចំនួនទទួលព័ត៌មានខុស មិនហ៊ាននិយាយដោយបើកចំហរ ហើយគិតថាជារឿងខ្មាស់អៀនមិនគួរនិយាយ ។ កញ្ញាបន្តថា យុវជនយល់បែបនេះ បញ្ហាសុខភាពនានានៅ​តែបន្តកើតឡើងលើយុវជន ។

យុវតីរូបនេះ បាននិយាយបន្តថា ដុះស្លាបបានធ្វើយុទ្ធនាការជាច្រើនដែលទាក់ទងទៅនឹងសុខភាពផ្លូវភេទនិងសុខភាពរបស់យុវជននៅប្រទេសកម្ពុជា​ ដូចជាទា​ក់​ទងទៅនឹងវដ្តរដូវរបស់ស្ត្រី អនាម័យរបស់ស្ត្រីពេលមករដូវ សុខភាពផ្លូវភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នា ការពន្យារកំណើត និងការរំលូតកូនដោយសុវត្ថិភាពជាដើម ។ លើសពីនេះ ដុះស្លាបចង់ធ្វើយុទ្ធនាការជាច្រើនទៀតដែលទាក់ទងទៅនឹងយុវជនទៅលើបញ្ហាយុវជនចង់និយាយតែមិនហ៊ាននិយាយនិងពិភាក្សា ។

ចំណែកកញ្ញា សេង សូលីដែត អ្នកគ្រប់គ្រងផលិតកម្ម បានបញ្ជាក់ថា​ ដុះស្លាបបានសហការណ៍ជាមួយគ្លីនិចសុខភាពមួយចំនួនដូចជា គ្លីនិករ៉ាក់ និងគ្លីនិកម៉ារីស្តុប ធ្វើការងារអប់រំសុខភាពផ្លូវភេទដល់យុវវ័យ ។ ដុះស្លាបបានផ្សាព្វផ្សាយព័ត៌មានពិត និងច្បាស់លាស់ដល់សាធារណជន​ ។ សូលីដែត ជឿជាក់ថា តាមរយៈព័ត៌មានដែលបានចែករំលែក នៅពេលយុវជនមានបញ្ហាសុខភាពអាចទៅរកអ្នកជំនាញពិគ្រោះយោបល់​ ក៏ដូចជាគ្រូពេទ្យព្យាបាលបានត្រឹមត្រូវ​ ។

គួរបញ្ជាក់ថា មាតិកានៅក្នុងបណ្ដាញសង្គមដុះស្លាប បានផលិតជាវីដេអូអប់រំអំពីសុខភាពផ្លូវភេទនិងបន្តពូជមួយចំនួន រៀបចំកិច្ចពិភាក្សាទៅលើប្រធានបទផ្សេងៗគ្នាជាមួយអ្នកជំនាញខាងផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ រួមទាំងមានយុទ្ធនាការណ៍នានា ដែលបើកឱកាសដល់យុវជនចូលរួមពិភាក្សាអំពីបញ្ហាទាំងនេះក្នុងន័យចែករំលែកចំណេះដឹង និងការអប់រំសុខភាព ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...