បេក្ខជន៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈស្តីពីការលើកកម្ពស់សុខភាពសាធារណៈ

ភ្នំពេញ – កម្មវិធីប្រកួតនិយាយជាសាធារណៈ ប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់?” ធ្វើឡើងកាលពីថ្ងៃទី២៦ តុលា ឆ្នាំ ២០២១ កន្លងទៅ បានរកឃើញបេក្ខជន ៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ ។ កម្មវិធីប្រកួតនិយាយសាធារណៈនេះរៀបចំឡើងដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ ក៏ដូចជាប្រធានបទដែលទាក់ទងទៅនឹងសុខភាពសាធារណៈ និងដើម្បីឱ្យយុវជនចូលរួមនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ ។

បេក្ខជន ៥រូបដែលនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនិយាយជាសាធារណៈ រួមមាន កញ្ញា អាត់ នីការ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លោក ទូច ស៊ីណាត ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, កញ្ញា សៀក ពេជ្ររចនា ជានិស្សិតវិទ្យាស្ថានស៊ីអ៊ីអូ, លោក តុនច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ និងកញ្ញា សយ ស្រីនិច្ច ជាសិស្សវិទ្យាល័យសម្ដេចតេជោហ៊ុនសែនពារាំង ។

សូម​បញ្ជាក់ដែរថា មានបេក្ខជនចំនួន ១០នាក់ ត្រូវ​បានជ្រើសរើសឱ្យចូលរួមប្រកួតនិយាយសាធារណៈ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយយុវជនដែលបកស្រាយបានល្អ និងត្រឹមត្រូវចំនួន ៥នាក់ប៉ុណ្ណោះដែលអាចបន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ ។

សម្រាប់​កម្មវិធីប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ បេក្ខជនដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២លានរៀល និងពានមួយ, បេក្ខជនជ័យលាភីលេខ២ នឹងទទួលបានប្រាក់វង្វាន់ចំនួន ១លាន២សែនរៀល និងពានមួយ, បេក្ខជនជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៨សែនរៀល និងពានមួយ ចំណែក ជ័យលាភីកិត្តិយសលេខ ៤ និង៥ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២សែនរៀល ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......