គំនិតទាំង ៥ចំណុចបង្អាក់ជីវិតរស់នៅមិនឱ្យរីកចម្រើន

ភ្នំពេញ ចំណុចមួយចំនួនអាចរារាំងភាពរីកចម្រើននៅក្នុងជីវិត មានដូចជា ព្យាយាមតិចតួចពេក ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បដិសេធភាពខ្លាំងរបស់ខ្លួន ខ្លាចពិបាកឬអន់ជាងមុន និងធ្វើខុសព្រោះឃើញអ្នកដទៃធ្វើខុស ។ ចំណុចទាំងនេះអាចបំផ្លាញវាសនាដ៏ល្អនៃជីវិតឱ្យមានវិប្បដិសារីអស់មួយជីវិត ប្រសិនលោកអ្នកមិនព្រមបោះបោះបង់ចោល ។ ខាងក្រោមនេះ ជាចំណុចមួយចំនួនអាចជៀសវាងកុំឱ្យមានវិប្បដិសារីក្នុងជីវិត ។

១. ការព្យាយាមតិចតួចពេក៖ ប្រសិនបើមនុស្សខ្វះការព្យាយាមនៅក្នុងជីវិតរស់នៅ មិនថាការសិក្សា ធ្វើការងារ នោះរាល់កិច្ចការដែលធ្វើចេញទៅនឹងមិនទទួលបានលទ្ធផលល្អនោះឡើយ ។ យ៉ាងណាមិញ រក្សាការព្យាយាមនឹងជួយឱ្យមនុស្សរីកចម្រើន  ហើយមនុស្សដែលខិតខំប្រឹងប្រែងច្រើនទទួលបានលទ្ធផលល្អប្រសើរ ។ លើសពីនេះ​ បុគ្គលគ្រប់រូបត្រូវរក្សាការព្យាយាម ​កុំងាយបោះបង់ចំពោះរឿងដែលជួយឱ្យខ្លួនរីកចម្រើន និងហ៊ានជំនះទោះបើជួបឧបសគ្គក្ដី ។

២. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ៖ ​​​ការប្រៀបធៀបជាមួយអ្នកដទៃដែលល្អជាអ្នកនឹងធ្វើឱ្យអ្នកបាត់បង់ជំនឿចិត្តព្រោះភាពទន់ខ្សោយរបស់ខ្លួនឯង ។ លោ​ក​អ្នកអាចសាកល្បងប្រៀបធៀបខ្លួនរបស់អ្នកក្នុងថ្ងៃនេះ បានធ្វើរឿងអ្វីខ្លះល្អជាងម្សិលមិញ ។ ហេតុនេះ ត្រូវស្មោះត្រង់ក្នុងគំនិត ពាក្យសម្តី និងសកម្មភាព ព្រោះវាបង្ហាញពីតម្លៃទឹកចិត្តល្អរបស់អ្នកចំពោះអ្នកដទៃ ។

៣. បដិសេធភាពខ្លាំងរបស់អ្នក៖ មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយ ប្រសិនបើលោកអ្នកគិតថាខ្លួនឯងធ្វើមិនបានច្បាស់ណាស់ឱកាសសម្រាប់រីកចម្រើននឹងកន្លងហួស ។ លើសពីនេះបញ្ឈប់ទស្សនៈណាដែលធ្វើឱ្យភាពក្លាហានរបស់អ្នកត្រូវធ្លាក់ចុះ ឬបង្អាក់ភាពរីកចម្រើនរបស់អ្នក ។ ម៉្យាវិញទៀត ត្រូវរក្សាការព្យាយាម ជំនះភាពភ័យខ្លាច និងអភិវឌ្ឍសមត្ថភាពរបស់លោកអ្នកបន្ថែមជាប្រចាំ ។

៤. ខ្លាចពិបាកឬអន់ជាងមុន៖ គ្មានអ្វីដែលងាយស្រួលឡើយនៅពេលចាប់ផ្ដើម មនុស្សដែលខ្វះការព្យាយាមតែងខ្លាចពិបាកឬអន់ជាងមុននៅពេលជួបប្រទះការងារថ្មីៗ ។ លើសពីនេះ មិនជឿថាអ្នកអាចធ្វើបាន ជាបញ្ហាដែលមនុស្សគ្រប់គ្នាកំពុងប្រឈម ។ ទន្ទឹមនឹងនេះ សាកល្បងរៀបចំការផែនការ ប្រសិនមិនដំណើរការ​ កុំអាលអស់សង្ឃឹម ប៉ុន្តែត្រូវជំនះធ្វើវាបន្តទៀត ។

៥. ធ្វើខុសព្រោះឃើញអ្នកដទៃធ្វើខុស៖ សង្គមបច្ចុប្បន្នមនុស្សចូលចិត្តធ្វើអ្វីតាមគ្នា ហើយពេលខ្លះពុំមានការថ្លឹងថ្លែងឱ្យបានល្អិតល្អន់ ។ លើសពីនេះ បុគ្គលមួយចំនួនមិនបានគិតឱ្យស៊ីជម្រៅ និងបែងចែកឱ្យបានច្បាស់​ ព្រោះខុសគឺខុស ត្រូវគឺត្រូវ ។ ម៉្យាងវិញទៀត នៅពេលឃើញអ្នកដទៃធ្វើខុសហើយអ្នកក៏ធ្វើតាម នោះបញ្ជាក់ថាលោកអ្នកពុំបានធ្វើអ្វីដែលជាខ្លួនឯង ។ ជាពិសេសការធ្វើអ្វីដែលខុសពីអ្នកដទៃ ប៉ុន្តែវាជារឿងត្រឹមត្រូវនឹងបង្ហាញពីតម្លៃរបស់អ្នក ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...