គន្លឹះ ៥ចំណុចឪពុកម្ដាយអាចជួយកូនចូលចិត្តអានសៀវភៅ

ភ្នំពេញ៖ ការអានសៀវភៅអាចជួយកូន ឬកុមារបានច្រើនទាំងផ្នែកប្រាជ្ញា និងស្មារតី ប៉ុន្តែក្មេងមួយចំនួនអាចនឹងមិនមានចំណាប់អារម្មណ៍ចូលចិត្តអានសៀវភៅ ។ ទន្ទឹមនឹងនេះ ឪពុកម្ដាយគ្រប់រូបពិតជាចង់ឱ្យកូនៗរបស់ខ្លួនមានទម្លាប់អានសៀវភៅ ប៉ុន្តែពិបាករកវិធីជួយកូនៗរបស់ខ្លួនឱ្យចូលចិត្តអានសៀវភៅ ។ ខាងក្រោ​​​ម​​នេះ​​ជាគន្លឹះសំខាន់មួយចំនួនដែល AMS បានស្រាវជ្រាវអាចជួយឪពុកម្ដាយអនុវត្ត ដើម្បីឱ្យកូនចូលចិត្តអានសៀវភៅ ។

១. ឪពុកម្ដាយធ្វើជាគំរូដល់កូន ៖ គ្រប់សកម្មភាពរបស់ឪពុកម្ដាយកូនអាចនឹងយកតម្រាប់តាមបានយ៉ាងឆាប់រហ័ស ប្រសិនបើឪពុកម្ដាយទម្លាប់អានសៀវភៅឱ្យកូនឃើញប្រចាំកូនអាចនឹងយកគំរូតាម ។ លើសពីនេះ ឪពុកម្ដាយក៏អាចអានសៀវភៅជាមួយកូន និងសួរសំណួរទៅពួកគេពីអ្វីដែលកូនៗបានស្ដាប់ ហើយអាចជួយឱ្យឪពុកម្ដាយកាន់តែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយកូន ។ ម៉្យាងវិញទៀត នៅពេលឪពុកម្ដាយបង្ហាញគំរូអានសៀវភៅដល់កូន អាចឱ្យកូនអនុវត្តគំរូល្អនេះ​ក្នុងជីវិតរបស់ពួកគេផងដែរ ។

២. បង្រៀនកូនពីរបៀបអាន ៖ កូន ឬកុមារតូចអាចមិនដឹងពីរបៀបអាន ដូចនេះឪពុកម្ដាយត្រូវប្រាប់កូនពីរបៀបអានអក្សរដែលមាននៅក្នុងសៀវភៅមួយតួៗសុទ្ធ​តែមានអត្ថន័យ ។ ទន្ទឹមនឹងនេះ នៅក្នុងសៀវភៅសម្រាប់កុមារច្រើនមានរូបភាព និងអក្សរដែលជួយឱ្យពួកគេចាប់អារម្មណ៍ចង់អានសៀវភៅ ។ លើសពីនេះ នៅពេលកូនជួបពាក្យពិបាកឪពុកម្ដាយត្រូវជួយប្រាប់កូន ដើម្បីកុំឱ្យកូនឆាប់បោះបង់ចំណាប់អារម្មណ៍អានសៀវភៅ ។

៣. រកកន្លែងមានផាសុខភាពឱ្យកូនអានសៀវភៅ ៖ ឪពុកម្ដាយគួររកកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ ស្ងប់ស្ងាត់មិនមានការរំខានផ្សេងៗសម្រាប់កូនអានសៀវភៅ ។ ម៉្យាងវិញទៀត ឪពុកម្ដាយប្ដូរបរិយាកាសនាំកូនទៅអានសៀវភៅក្នុងសួនច្បារ ឬលើវាលស្មៅ កាន់តែជួយឱ្យកូន ឬកុមារមានអារម្មណ៍ល្អពេលអានសៀវភៅ ។ ជាពិសេស កូនៗក៏អាចឆ្លៀតពេលគូរគំនូរ ផាត់ពណ៌ និងកត់ត្រាអ្វីដែលពួកគេអាចរៀនបានផងដែរ ។

៤. កំណត់ពេលឱ្យកូនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ៖ ដើម្បីជៀសវាងមិនឱ្យកូនលេងឧបករណ៍អេឡិចត្រូនិច ឪពុកម្ដាយត្រូវកំណត់ពេលឱ្យកូនអានសៀវភៅឱ្យបានច្រើន និងធ្វើសកម្មភាពមិនទាក់ទងនឹងគ្រឿងអេឡិចត្រូនិក ។ លើសពីនេះ ដើម្បីជួយរក្សាចំណាប់អារម្មណ៍កូនពេលអានសៀវភៅឪពុកម្ដាយអាចសួរសំណួរទាក់ទងទៅនឹងសាច់រឿងរបស់សៀវភៅ ។ ការពិភាក្សាជាមួយកូនពីអ្វីដែលពួកគេកំពុងអានអាចជួយបណ្ដុះ IQ និងណែនាំកូនគិតទៅលើអត្ថបទណាដែលពិបាកបាន ។

៥. ផ្តល់រង្វាន់ដល់កូនពេលអានសៀវភៅ ៖ ឪពុកម្ដាយជាអ្នកលើកទឹកចិត្តកូន និងជំរុញកូនឱ្យទទួលបានចំណេះដឹងតាមរយៈការអានសៀវភៅ ។ ទន្ទឹមនឹងនេះ ការផ្ដល់រង្វាន់ អាចជួយឱ្យកូន ឬកុមារមួយចំនួនមិនចូលចិត្តអាន អាចត្រឡប់មកអានសៀវភៅវិញ ។ លើសពីនេះ ឪពុកម្ដាយត្រូវផ្ដល់រង្វាន់ជាសៀវភៅ ដើម្បីជំរុញឱ្យកូនអាន និងគួរជ្រើសរើសសៀវភៅដែលមានចំណងជើងគួរឱ្យចាប់អារម្មណ៍ ។ ឪពុកម្ដាយអាចចាប់ផ្ដើមជាមួយនឹងសៀវភៅសំណើចជួយធ្វើឱ្យកូនចង់អានបន្ត ឬសៀវភៅទាក់ទងនឹងសត្វ ឬរុក្ខជាតិជាដើម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....