គន្លឹះសាមញ្ញៗ ៥ចំណុចជួយសិស្សានុសិស្សត្រៀមលក្ខណៈគ្រប់គ្រាន់ចូលរៀនឡើងវិញ

ភ្នំពេញ – ខណៈសាលារៀនចាប់ផ្ដើមបើកចូលរៀនឡើងវិញ ទាមទារឱ្យសិស្សានុសិស្សត្រៀមខ្លួនសិក្សាខុសពីការរៀនតាមប្រព័ន្ធអនឡាញ ។ ទន្ទឹមនឹងនេះ សិ​ស្សានុសិស្សអាចអនុវត្តចំណុចមួយចំនួន រួមមាន រៀបចំកាលវិភាគសិក្សា ការបែងចែកពេលវេ​លា​ ដាក់គោលដៅសិក្សា ប្ដេជ្ញាចិត្តខិតខំរៀន និងថែរក្សាសុខភាព ។ ខាងក្រោមនេះ ជាចំណុចត្រៀមខ្លួនចូលរៀននៅថ្នាក់រៀនមួយចំនួន ដែលសិស្សានុសិស្សអាចយកទៅអនុវត្តបានដើម្បីទទួលបានលទ្ធផលសិក្សាល្អ ។

១. រៀបចំកាលវិភាគ ៖ រៀបចំកាលវិភាគសិក្សាពិតជាសំខាន់អាចជួយឱ្យសិស្សានុសិស្សងាយស្រួលសិក្សា ដឹងពីមុខវិជ្ជាសិក្សា និងអាចកំណត់មុខវិជ្ជាដែលខ្លួនចូលចិត្តរៀនជាអាទិភាព ។ លើសពីនេះ ការអនុវត្តន៍តាមកាលវិភាគកាន់តែសំខាន់ ប្រសិនសិស្សានុសិស្សរៀបចំកាលវិភាគ ហើយមិនអនុវត្តតាមនោះនឹងមិនទទួលបានលទ្ធផលល្អឡើយ ។ ទន្ទឹមនឹងនេះ ចាប់ផ្ដើមរៀបចំកាលវិភាគសិក្សាដោយយកចិត្តទុកដាក់ស្វ័យសិក្សាលើមុខវិជ្ជាទាំងនោះ ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត ។

២. បែងចែកពេលវេលា ៖ មនុស្សម្នាក់ៗមានពេលវេលា ២៤ម៉ោងដូចគ្នាក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលអាចប្រើប្រាសពេលវេលាឱ្យមានប្រសិទ្ធភាព ។ ដូចនេះ ប្រសិនបើសិស្សានុសិស្សបែងចែកពេលវេលាបានល្អនោះនឹងជួយឱ្យអ្នកសម្រេចបានលទ្ធលជាច្រើន ។ លើសពីនេះ ការចែងចែកពេលវេលាសិក្សាបានល្អជួយឱ្យសិស្សានុសិស្សមានពេលផ្ទាល់ខ្លួនសម្រាប់កម្សាន្ត ។ ជាពិសេស អំឡុងពេលចូលរៀននៅសាលាសិស្សានុសិស្សត្រូវប្រាកដថាខ្លួនបានបែងចែកពេលវេលាសម្រាប់ធ្វើដំណើរ ពេលវេលាសម្រាប់រៀននៅសាលា ពេលវេលាសម្រាប់រៀននិងស្រាវជ្រាវនៅផ្ទះបន្ថែម និងពេលវេលាសម្រាប់សម្រាក ។

៣. ដាក់គោលដៅសិក្សា ៖ សិស្សានុសិស្សត្រូវគិតថាការចូលរៀននៅសាលាវិញប្រៀបដូចជាវិស្សមកាលថ្មីដូចគ្នា ព្រោះកន្លងទៅយើងបានរៀនតាមប្រព័ន្ធអនឡាញ ។ ទន្ទឹមនឹងនេះ សិ​ស្សា​​នុសិស្សអាចកំណត់គោលដៅសិក្សាដោយប្រឡងយកនិទ្ទេសល្អឱ្យបាន ឬប្រឡងឱ្យជាប់គ្រប់មុខវិជ្ជា ។ ម៉្យាងវិញទៀត សិស្សមួយចំនួនដែលខ្ជិលរៀន មិនចូលចិត្តអានសៀវ​ភៅ​ អាចកំណត់គោលដៅចុងឆ្នាំនឹងអានសៀវភៅឱ្យបានយ៉ាងតិច៥ក្បាល ។ យ៉ាងណាមិញ ការដាក់គោលដៅសិក្សានឹងជួយឱ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អជាងអ្នកដែលមិនបានដាក់គោលដៅសិក្សា ។

៤. ប្ដេជ្ញាចិត្តខិតខំរៀន ៖ សិស្សានុសិស្សត្រូវប្ដេជ្ញាចិត្តខិតខំរៀនសូត្រជានិច្ច បើទោះជាជួបការលំបាកមួយចំនួននៅក្នុងការសិក្សាក៏ដោយ ។ លើសពីនេះ ដើម្បីទទួលបានលទ្ធផលសិ​ក្សាល្អ​លុះត្រាសិស្សានុសិស្សប្ដេជ្ញាចិត្តខិតខំរៀនមិនបោះបង់ ។ ម៉្យាងវិញទៀត ការប្ដេជ្ញាចិត្តជួយឱ្យសិស្សទាំអស់មានកម្លាំងចិត្តខិតខំរៀនដើម្បីទទួលបានលទ្ធផលល្អ ។ លើសពីនេះ សិស្សនុសិស្សនៅតែអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានសម្រាប់ជំនួយដល់ការសិក្សាស្រាវជ្រាវផងដែរ ។

៥. ថែរក្សាសុខភាព ៖ សុខភាពជារឿងសំខាន់ដែលសិស្សនុសិស្សត្រូវយកចិត្តទុកដាក់ និងរក្សាសុខភាពឱ្យបានល្អ ។ លើសពីនេះ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារឱ្យបានទៀងពេ​ល ព្រមទាំងធ្វើលំហាត់ប្រាណជាប្រចាំ អាចជួយឱ្យសិស្សានុសិស្សមានរាងកាយមាំមួន សុខភាពល្អ ។ ម៉្យាងវិញទៀត ការថែរក្សាអនាម័យនៅតាមសាលារៀន តាមវិធានការសុខាភិបាល បីការពារបីកុំ ជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...