រឿងគប្បី ៥ចំណុចជួយឱ្យកូនគ្រប់រូបក្លាយជាអ្នកកសាងសុភមង្គលគ្រួសារ

ភ្នំពេញ៖ ជាក់ស្តែងការរស់នៅប្រចាំថ្ងៃ កូនៗជាចំណែកមួយធ្វើឱ្យក្រុមគ្រួសារមានសុភមង្គល ប្រសិនបើកូនៗមិនបង្កការលំបាកដល់ឪពុកម្ដាយ។ ទន្ទឹមនឹងនេះឥរិយាបទល្អរបស់កូនៗ រមែងធ្វើឱ្យឪពុកម្ដាយមានទីមោទកភាពក្រៃលែង ខណៈកូនៗគ្រប់រូបក៏សុទ្ធសឹងតែចង់ក្លាយខ្លួនជាកូនល្អនៅក្នុងគ្រួសារ។ ខាងក្រោមនេះជាគន្លឺះសំខាន់​ៗមួយចំនួនដែល AMS បានស្រាវជ្រាវ អាចយកទៅអនុវត្តដើម្បីក្លាយខ្លួនជាកូនល្អក្នុងគ្រួសារ។

១. ខិតខំប្រឹងប្រែងរៀនសូត្រ៖ ស្ថិតនៅក្នុងវ័យសិក្សាកូនៗមានតួនាទីរៀនសូត្រ ដើម្បីទទួលបានចំណេះវិជ្ជាជាប់ខ្លួនទៅថ្ងៃអនាគត។ កូនៗត្រូវដឹងអំពីភារកិច្ចរបស់ខ្លួនក្នុងនា​ម​ជាសិស្សត្រូវខិតខំរៀនសូត្រឱ្យពូកែ គោរពវិន័យ និងចូលរៀនឱ្យបានទៀងទាត់។ យ៉ាងណាមិញសិស្សល្អតែងចំណាយពេលវេលាច្រើនលើការសិក្សា អនុវត្តលំហាត់ និងអានសៀ​វ​ភៅ​ដើម្បី​ជំរុញគុណ​ភា​ព​សិក្សាកាន់តែរីកចម្រើន។

២. ជួយការងារផ្ទះឪពុកម្ដាយ៖ ក្រៅពីមានភារកិច្ចខិតខំរៀនសូត្រកូនៗក៏អាចរួមចំណែកជួយការងារផ្ទះឪពុកម្ដាយ ដូចជារៀបចំកន្លែងគេងរបស់ខ្លួនឱ្យស្អាត បោសសម្អាតផ្ទះ លាងចាន ដាំបាយ ស្រោចដំណាំ ឬធ្វើការងារណាមួយដែលអាចធ្វើបានជាដើម។ នៅក្នុងកិច្ចកាងារទាំងនេះ ក៏រួមចំណែកជួយឱ្យខ្លួនឯងផ្ទាល់មានចំណេះដឹងលើធ្វើកិច្ចការផ្ទះ ព្រមទាំងជួយចែករំលែកការងារឪពុកម្ដាយបានមួយផ្នែកផងដែរ។

៣. ស្ដាប់បង្គាប់ឪពុកម្ដាយ៖ ឪពុកម្ដាយគ្រប់រូបសុទ្ធសឹងតែចង់ឃើញកូនរបស់ខ្លួនក្លាយខ្លួនជាកូនល្អក្នុងគ្រួសារ ហើយពួកគាត់តែងតែនិយាយណែនាំ ផ្ដល់ដំបូន្មានជាច្រើនដល់កូនៗក្នុងបំណងចង់ឱ្យកូនល្អ។ ក្នុងនាមជាកូនត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានឪពុកម្ដាយ ព្រោះគ្មានឪពុកម្ដាយណាដែលទូន្មានកូនខ្លួនឱ្យដើរផ្លូវអាក្រក់ឡើយ។ ហេតុនេះកូនៗត្រូវយល់ថា រាល់ពេលឪពុកម្ដាយផ្ដល់ដំបូន្មាន ត្រូវយកចិត្តទុកដាក់ស្ដាប់ និងអនុវត្តតាមទើបជាការប្រសើរ។

៤. ប្រើពាក្យសម្ដីសមរម្យ ៖ ការនិយាយស្ដីជាមួយឪពុកម្ដាយត្រូវមានការគោរព មិនស្រែកគំហក ឬប្រើពាក្យមិនគួរសមឡើយ ព្រោះការធ្វើបែបនេះនាំឱ្យឪពុកម្ដាយមិនសប្បាយចិត្ត ហើយគិតថា ខ្លួនគាត់ផ្ទាល់អប់រំកូនមិនបានល្អ។ កូនៗត្រូវចេះប្រើពាក្យឱ្យបានសមរម្យ ពិរោះពិសារពេលនិយាយជាមួយឪពុកម្ដាយ និងចេះគោរពចំពោះឪពុកម្ដាយ។ ការធ្វើបែបនេះអាចធ្វើឱ្យឪពុកម្ដាយសប្បាយចិត្ត និងកាន់តែស្រឡាញ់កូនទ្វេដងទៀតផង។

៥. ចេះកែប្រែកំហុស៖ មិនមាននរណាម្នាក់អាចជៀសផុតពីកំហុសខុសឆ្គងបានឡើង ហើយឪពុកម្ដាយតែងតែស្ដីបន្ទោស ឬណែនាំក្នុងន័យឱ្យកូនឈប់ប្រព្រឹត្តកំហុសឆ្គងតទៅ​ទៀត។ កូនត្រូវដឹងថា រាល់ពេលបង្កើតកំហុសត្រូវចេះសុំទោស និងកែប្រែកំហុសទាំងនោះកុំឱ្យកើតមានម្ដងហើយម្ដងទៀត។ យ៉ាងណាមិញឪពុកម្ដាយនៅតែអាចអត់ទោសឱ្យកូនៗជានិច្ច បើទោះជាកូនធ្វើខុសច្រើនដងក៏ដោយ ប៉ុន្តែសង្ឃឹមថាកូននឹងចេះកែប្រែកំហុសឆ្គងនោះ។

គួរបញ្ជាក់ថា កូនៗជាបុគ្គលមានតម្លៃនៅក្នុងគ្រួសារ ហើយឪពុកម្ដាយស្រឡាញ់កូនជាងជីវិតរបស់ពួកគាត់ទៅទៀត។ ប៉ុន្តែក្នុងនាមជាកូនវិញត្រូវគោរពតួនាទីរបស់ខ្លួន និងធ្វើខ្លួនជាកូនល្អនៅក្នុងគ្រួសារ។ ហេតុនេះ កូនប្រុសស្ត្រីគួរចេះពិចារណាអំពីទង្វើរបស់ខ្លួនថា អ្វីគួរធ្វើ ឬមិនគួរធ្វើ ដើម្បីរួមចំណែកជួយឱ្យឪពុកម្ដាយមានការលំបាកកាន់តែតិច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...